សម្តេចហ៊ុន សែន ណែនាំឲ្យកីឡាករកម្ពុជា ចេះសម្រក់ទម្ងន់ ដើម្បីកុំឲ្យចាញ់កីឡាករបរទេស

1900

(ភ្នំពេញ)៖ ស្ដែងចេញពីការគិតគូរយកចិត្តទុក​ដាក់ចំពោះសុខភាពរប​​​​​​​​ស់កីឡាករ-កី​​​​​​​​​ឡាការិនី ​​​​​​​​​សម្ដេចតេ​​​​​​​​​​​​​​​​​​ជោ ហ៊ុន សែន នាយក​​​​​​​​រដ្ឋមន្ត្រីនៃកម្ពុ​​​​​​​​ជា បានក្រើនរំ​​​​​​​​​ឭកដល់គ្រូបង្វឹ​​​​​​​​​កកីឡា និងស​​​​​​​​​ហព័ន្ធកីឡាទាំ​​​​​​​​​​​ងអស់ ត្រូវពិ​​​​​​​​​​​​ចារណា​​​​​​​​​​​​​​​​​​​​លើបញ្ហាបញ្ចុះទម្ងន់របស់​​​​​​​​​កីឡាករកម្ពុជា​​​​​​​​​ឡើងវិញ ពីព្រោះ​​​​​​​​ការបញ្ចុះទម្ងន់នេះ​​​​​​​​​​អាចធ្វើឱ្យកីឡាករកម្ពុជាមា​ន​​​​​បញ្ហាសុខភាព ឬអាចចាញ់​​​​​​​​កម្លាំងកីឡា​​​​​​​​​ករបរទេស​​​​​​​​​​​​​ក្នុងពេលប្រកួត។

នេះជាអនុសាសន៍គន្លឹះដ៏ពិសេសមួយរបស់ស​​​​​​​​​ម្ដេចតេជោ ហ៊ុន សែន ដែលបាន​បន្លឺឡើងក្នុងឱកា​​​​​​​​​​​​​​​​​សជួបសំណេះសំណា​​​​​​​​​លជាមួយអត្តពលិក កីឡាករ-កីឡាការិនី គ្រូ​បង្វិក រួមនឹងប្រ​​​​តិភូកីឡាសរុបជា​​​​​​​​​ង៧០នាក់ ​​​​​​​​​​​​​​​​​​នៅវិមានសន្តិភាព នាថ្ងៃទី០៦ ខែសីហា ​​​​​​​​​ឆ្នាំ២០១៨ មុននឹ​​​​​​​​​ងពួកគេចេ​​​​​​​​​ញទៅចូលរួមប្រ​​​​​​​​​​កួតកីឡា​​​​​​​​​​​​​​​​​​​ Asian Games នៅប្រទេស​​​​​​​​​​​​​ឥណ្ឌូនេស៊ី។​​​​​​​​​

នាយករដ្ឋមន្ត្រីដែ​​លតែងតែយកចិត្ត​​​​​​​​​ទុកដាក់ និង​​​​​​​​លើកស្ទួយវិស័យកីឡារូបនេះ​ បានលើកឡើងនូ​​​​​​​វបទពិ​​​​​​​​​​​​​​​​​​​សោធន៍ក្នុងការបញ្ចុះទម្ងន់ អស់រយៈពេ​​​​​​​​​ល៨ឆ្នាំមកហើ​​​​​​​​យ តែមិនសូវ​​​​​​​​​បានផលវិជ្ជ​​​​​​​​​មាននោះ​​​​​​​​​ឡើយ ដូច្នេះ​​​​​​​​​​​ហើយ​​​​​​​​​​​​​ទើបសម្ដេចបានដាស់តឿនដល់គ្រូងបង្វឹក ក៏ដូចជាសហព័ន្ធ​​​​​​​​​កីឡាទាំងអស់ ត្រូ​​​​​​​​​​វពិចារណាលើ​​​​​បញ្ហាបញ្ចុះទម្ងន់កីឡាករ-កីឡាការិនីឡើងវិញ។ មិនអាចហេតុតែច​ង់ឱ្យទម្ងន់កី​ឡាកររបស់ខ្លួ​​​​​​​​​នស្មើនឹងទ​​​​​​​​​ម្ងន់កីឡាករគេ​​​​​​​​​​​​​​​ ហើយមកប្រើថ្នាំបញ្ចុះទម្ងន់កីឡាករខ្លួនឯងនោះ​​​​​​​​ទេ ពីព្រោះអាចធ្វើ​​​​​​​​កីឡាករកម្ពុជាចា​​​​​​​​​ញ់កម្លាំងកីឡាក​​​​​​​​របរទេស​​​​​​​​​​​​​​​ក្នុងពេលប្រកួត ឬប៉ះពាល់ដល់សុ​​​​​​​​​​​​ខភាពថែមទៀតផង។

សម្ដេចតេជោបានថ្លែង​​​​​​​​​​យ៉ាងដូច្នេះថា «ខ្ញុំមាន​​​​​​​​​ចំណុចមួយដែ​​​​​​​​​​​​​​​​​​​​​លត្រូវដាស់តឿន ​​​​​​​​​ទាំងគ្រូបង្ហា​​​​​​​​​ត់ ទាំង​​​​​​គ្រប់សហព័ន្ធ៖ ការបញ្ចុះគីឡូកីឡាករ-កីឡាការិនី​ (ទម្ងន់) ដើម្បីឱ្យស្មើគីឡូជា​​​​​​​​​មួយគេ (កីឡា​​​​​​​​​ករបរទេស) ​​​​​​​​​​​ដែល សន ​​​​​​​​​​​​​​​​​​​​​​​​​​​សៀវម៉ី ធ្លាប់បានបញ្ចុះគីឡូម្ដង ​រួចហើយទៅប្រកួត។ សូមឱ្យប្រ​​​​​​​​​យ័ត្នប្រយែងលើបញ្ហាការទម្លាក់គីឡូ ដែលធ្វើ​ឱ្យបា​​​​​​​​​​​​ត់បង់សមត្ថភាពប្រកួ​​តរប​​​​​​​​​​​​​​​​ស់កីឡាករ-កីឡា​​​​​​កា​រិនីរប​ស់យើង»។

ជាមួយគ្នានោះ សម្ដេចក៏បានណែ​នាំឱ្យគ្រូបង្វឹក ក៏ដូចជាកីឡាករ-​​​​​​​​កីឡាការិនីខ្លួ​​​​​​​​​នឯង គប្បីរិះរកវិធីណាមួយដើម្បីឱ្យទម្ងន់របស់ខ្លួនស្មើជាមួយកីឡាករបរទេស ដោយមិនធ្វើតាមការបញ្ចុះទម្ងន់ភ្លាមៗ គួរតែប្រើវិធីបញ្ចុះក្នុងរយៈពេលណាមួយ ហើយហាត់ប្រាណទប់ទល់ឡើង​វិញទើបជាការល្អ រីឯ​ការប្រើប្រា​​​​​​​​​​​​ស់ថ្នាំបញ្ចុះទម្ងន់ គឺមិនល្អនោះឡើយ។

មិនតែប៉ុណ្ណោះ ប្រមុខរាជរដ្ឋាភិបាល​​​​​​​​​​ថែមទាំងបានផ្តាំ​​​​​​​​​​​​ដល់កីឡាករ-កីឡាការិនីកម្ពុជាថា លទ្ធផលចាញ់-ឈ្នះយ៉ាងណានោះ គឺជារឿងធម្មតា​​​​​​​​​ទេសម្រាប់ការប្រកួ​​​​​​​​តកីឡា។ សម្ដេច​​​​​​​​​បានលើកទឹកចិត្ត និ​​​​​​​​​ងសំណូមពរ២​​​​​​​​​​​​​ចំណុចទៅកាន់កីឡាករ-កីឡាការិនីកម្ពុជា គឺ​​​​​​​​​​​​ដាច់ខាតមិនត្រូវបំពានវិ​​​​​​​​ធានហាមឃាត់ក្នុ​​​​​​​​​ងពេលប្រកួត​​​​​​​​​​​​​​​​​​​​​​​ និងមិនត្រូវប្រើប្រាស់សារធាតុលើកកម្លាំងក្នុងពេលចូលរួមប្រកួតឡើយ។​​​​​​​​

ខណៈនោះដែរ សម្ដេចតេជោ ហ៊ុន ​​​​​​​​​សែន បានលើកឡើង​​​​​​​​​នូវអនុសាសន៍ដ៏​​ពិ​​​​​​​សិដ្ឋមួយ​​​​​​​​​ឃ្លា ដែលប្រៀ​​​​​​​​​​​​​​​​​​បដូចជាថាមពលសម្រាប់កីឡាករ-កីឡាការិ​​​​​​​​​​​​​​​​​​​​​នីកម្ពុជា នោះគឺ «​​​​​​​​​​​​​​​​បើទោះ​​​​​​​​​​បីជាមិនបា​​​​​​​​​នមេដាយអ្វីក៏ដោ​​​​​​​​​​​​​យចុះ តែយើងនៅតែជាកីឡាករថ្លៃថ្នូរ តែបើបាន​​​​​​​​​មកដោយការប្រើប្រា​​​​​​​​​ស់សារធាតុហាម​​​​​​​​​​​​​​​​ឃាត់ មិនមែនជាមោទនភា​​​​​​​​​​​​​​​ពសម្រាប់ជាតិកម្ពុជាមួ​​​​​​​​​​​​​​​យនេះទេ»។

ជាមួយការពិតណាស់ ក្នុ​​​​​​​​​ងអាណត្តិដឹកនាំប្រទេសកម្ពុជាជាង២០​ឆ្នាំមកនេះ សម្ដេច​​តេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីតែមួយគត់ ដែលបាននិងកំពុងខិតខំពង្រីកវិស័យកីឡា​​​​​​កម្ពុជា ឱ្យមានកិត្យានុភាពកាន់តែលេចត្រដែតលើឆាកអន្តរជាតិ និងមានសមត្ថភាពទៅចូលរួមប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិតូចធំនានាផងដែរ​ ជាក់ស្ដែងដូចជាការត្រៀមខ្លួនទៅចូលរួមប្រកួតកីឡានៅប្រទេសឥណ្ឌូនេស៊ី​ នាពេលខាងមុខជាដើម៕

ប្រភពអត្ថបទ៖ freshnews

ចែករំលែក