ក្រពេក ខំបររទេះគោដឹកក្អមលក់ទាំងមេឃភ្លៀង ផ្លូវគ្រឡុកពេក ក្រឡាប់រទេះសង្កត់ប្រពន្ធស្លាប់ ប្តីយំបោកខ្លួន

9060

កំពង់ស្ពឺ​: ករណី​គ្រោះថ្នា​ក់​ចរាចរ​ដោ​យ​បុរស​ម្នា​​​​​​​​​ក់​បររទេះ​​​​​​​​​​គោ​ដឹ​​​​​​​​​​​​​​​​​​​​​​​​ក​ក្អម​ដី​​​​​​​​​​​​លក់​ទាំង​​​​​​​​​​​​មេឃ​កំ​​​​​​​​​ពុង​ភ្លៀ​​​​​​​​​​​​​​​​​​​​​​​​​​​ង បណ្តាល​ឲ្យ​ក្រឡាប់​​​​​​​​​​ផ្ងារជើង​​​​​​​​​​​​​សង្កត់​​​​​​​​​​ស្ត្រី​ម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្លាប់​។ ហេ​​​​​​​​​​តុ​ការ​ណ៌​​​​​​​​​​​​គ្រោះ​​​​​​​​​​ថ្នាក់​នេះ​​​​​​​​​​​​​​​​​ កើតឡើង​​​​​​​​​​​នៅលើ​ផ្លូវលំ ស្ថិត​ក្នុងភូ​មិ​អណ្ដូ​ង​​​​​​ចំបក់ ឃុំ​វាល​ព​ង់​ស្រុក​ថ្ពង ខេ​​​​​​​​​​ត្តកំព​​​​​​​​​​ង់ស្ពឺ កាលពី​វេ​​​​​​​​​លា​ម៉ោង​៤​រសៀ​​​​​​​​​​​ល​ថ្ងៃ​​​​​​​​​ទី​៨​ខែសី​​​​​​​​​​​​​​​​​​​ហា​ឆ្នាំ​២០១៨​។​

​តាម​ស​​​​​​​​​​ម្តី​ប្រជាពលរ​​​​​​​​​​ដ្ឋ​ដែល​ឃើញ​​​​​​​​​​​ហេតុកា​​​​​​​​​​​​​​​​រណ៍ បាន​ឲ្យ​ដឹងថា មុន​​​​​​​​​​ពេល​កើត​​​​​​​​​​​​​​​​​​​ហេតុ ពួកគាត់​ឃើ​​​​​​​​​​​​​​ញ​បុរស​​​​​​​​​​​​​​​​​​​​​​ម្នាក់​ឈ្មោះ ប៉ុល ស៊ុយ អាយុ​៥៨​ឆ្នាំ រស់នៅ​​​​​​​​​​​​​​​​ភូមិ​ឃ្លៃ​ឃុំ​ជ្រៃ​​​​​​​​​​​​​​​​​​​បាក់ ស្រុក​រលៀ​ផ្អៀ​រ ខេត្តកំ​​​​​​​​​​ពង់ឆ្នាំង និង​​​​​​​​​​ប្រពន្ធ​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះ យី​ម រ៉េ​ន​​​​​​​​​​​​​​​​​​​​​ ភេទ​ស្រី អាយុ​៥៣​​​​​​​​​​​​​​​​ឆ្នាំ នៅ​ភូមិ​ជាមួ​​​​​​​​​យគ្នា​បាន​​​​​​​​​​បរ​រទេះគោ​​​​​​​​​​ដឹក​ក្អម​​​​​​​​​​​​​​​​​​ឆ្នាំងដី​លក់​ទាំ​​​​​​​​​​ង​កណ្តា​​​​​​​​​ល​ភ្លៀង​កា​​​​​​​​​ត់​ផ្លូវ​ក្រ​​​​​​​​​​​ហេងក្រ​​​​​​​​​​​​​​​​​​​​​​​​​​ហូង​។

ស្រាប់​តែ​ពេលនោះ រ​​​​​​​​ទេះគោ​បាន​​​​​​​​​​​រអិល​ក្រ​​​​​​​​​​​​​​​​​​​​​ឡាប់​សង្កត់​ស្ត្រី​ជា​​​​​​​​​​​ប្រពន្ធ ​​​​​​​​​​​​​​​​​​ភ្លាមនោះ​ក៏មា​​​​​​​​​​ន​ប្រជាព​​​​​​​​​លរដ្ឋ​បា​​​​​​​​​ន​រត់​ម​​​​​​​​​​​​​​​​​​​​​​​​​​​កជួយ​លើក​រទេះ ដើម្បី​ជួយ​ស្ត្រី​ខាង​លើ​ដែ​រ តែ​អកុស​​​​​​​​​ល​គាត់​ក៏​​​​​​​​​​​​​​​​​​​បាន​ស្លាប់​បាត់​​​​​​​​​​ទៅ​។ បុ​​​​​​​​​​រស​ជា​ប្តី​​​​​​​​​​បាន​បី​ស​​​​​​​​​​ព​ប្រព​​​​​​​​​​​ន្ធ​មក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជ្រក​ភ្លៀង ក្នុ​​​​​​​​​​​​ង​តង់​រួច​​​​​​​​​​​​ហើយក៏​​​​​​​​​​​​​បររទេះ​ដឹ​​​​​​​​​​​​​ក​សព​​​​​​​​​​​​​​​​​ប្រពន្ធ​ទៅ​ផ្ទះ ដើម្បី​យ​​​​​កទៅ​ធ្វើ​​​​​​​​​​បុណ្យ​​​​​​​​​​តាម​ប្រ​​​​​​​ពៃណី​៕

ប្រភពអត្ថបទ៖​ រស្មីកម្ពុជា

ចែករំលែក