ប្តីរវល់ទៅធ្វើការ យូរៗមកផ្ទះម្តង ប្រពន្ធបែកគំនិតមានប្រុសថ្មី ហើយយកមករួមភេទក្នុងផ្ទះទៀត

1136

ភ្នំពេញ ៖ បុរសអភ័ព្វម្នាក់នេះ ហេតុ​តែចង់ឱ្យជីវភាពគ្រួសារបា​​​​​​​​​​​​​​​​​នខ្ពង់ខ្ពស់ ប្រ​​​​​​​​​ពន្ធកូនរស់​​​​​​​​​នៅបានសុ​​​​​​​​​ខស្រួល ក៏​​​​​​​​​​​​​​​​​​​​​​ខំស្កាត់ចេញទៅធ្វើជំនួញ ​​​​​​​​នាំទំនិញចេញពី​​​​​​​​​​ប្រទេសថៃ ចូលម​​​​​​​​​កកម្ពុជា រវល់តែឡើ​​​​​​​​​​ងចុះវីវក់ជា​​​​​​​​​មួយនឹង​​​​​​​​​​​មុខរប​​​​​​​​​​​​​​​​​​រ ឃ្លាតឆ្ងាយគ្រួសារយូរ ស្រាប់​​​​​​​​​​តែស្ត្រីជាប្រពន្ធជូរ​​​​​​​​​​​មាត់ ក៏បែកគំ​​​​​​​​​​​​​​​​​​​និតលបលួចបង្កា​​​​​​​​​ត់ភ្លើងស្នេហ៍ជា​​​​​​​​​​មួយនឹងប្រុ​​​​​​​​​​​​សថ្មី រហូ​​​​​​​​​​​​​​​​​​​​​​​​​តដល់ថ្លើមធំហ៊ាននាំប្រុសថ្មីចូ​​​​​​​​​​លមករួម​​​​​​​​​​ស្នេហ៍ដល់​​​​​​​​​​ក្នុងផ្ទះទៀត​​​​​​​​​​​​​​​​​​​ ទីបំផុត ក៏ត្រូវ​​​​​​​​​​បុរសជាប្តីតាម​​​​​​​​​​ទាន់ ផ្ទុះជ​​​​​​​​​​ម្លោះផ្អើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លដល់សមត្ថកិច្ច​​​​​​​​​​​​​ចុះមក​​​​​​​​​​​​នាំភាគីទាំង​​​​​​​​​​​​​​​​​​៣ ទៅសាកសួ​​​​​​​​​​រនៅប៉ុស្តិ៍នគ​​​​​​​​​​​​របាល​​​។

ករណីប្តីតាម​ទាន់ ប្រពន្ធបង្កា​​​​​​​​​​​ត់ភ្លើងស្នេហ៍​​​​​​​​​​ជាមួយប្រុ​​​​​​​​​​​​​​​​​សថ្មីនេះ បានកើ​​​​​​​​​​តមានកា​​​​​​​​​​រភ្ញាក់ផ្អើ​​​​​​​​​​​លឡើង កា​​​​​​​​​​​លពីវេលា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ោង៧​​​​​​​​​​​​​យប់ ថ្ងៃទី០៩​​​​​​​​​​​​​​​​​​​​​ ខែសីហា ឆ្នាំ២០១​​​​​​​​​​​​៨ នៅចំ​​​​​​​​​​​​ណុចផ្ទះ​​​​​​​​​​​​​​​​​​​​លេខ៣៦សេ​​​​​​​​​​២០ ផ្លូវបេតុ​​​​​​​​​​ង ស្ថិតក្នុងភូ​​​​​​​​​​មិត្រពាំង​​​​​​​​​​​​​​​​ក្រសាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១ សង្កាត់​​​​​​​​​​​ត្រពាំង​​​​​​​​​​​ក្រសាំង ខ​​​​​​​​​​​​​​​ណ្ឌពោធិ៍​​​​​​​​​​​​​សែនជ័យ​​​​​​​​។

បុរសអភ័ព្វដែល​ត្រូវប្រពន្ធផិតក្ប​​​​​​​ត់លួចលាក់​​​​​​​​​​មានប្រុសថ្មី​​​​​​​​​​​​​​​​​​​​​​​​​នេះ មាន​​​​​​​​​​ឈ្មោះសៀ គឹមលី ​​​​​​​​​​អាយុ៣៧​​​​​​​​​​​ឆ្នាំ មុខរប​​​​​​​​​​​រអ្នក​​​​ជំនួញ ​ខ្មែរ-ថៃ ស្នាក់នៅ​​​​​​​​ផ្ទះកើតហេតុខាង​​​​​​​​​​លើ ប៉ុន្តែក្នុ​​​​​​​​​​​​​​​​​​​ងរយៈពេល៤ខែកន្ល​​​​​​​​​​​ងមកនេះ ដោយសារតែក្នុងគ្រួ​​​​​​​​​​​​​​​​​​​​​​​​​​​​​​សារមានបញ្ហាច្រើនពេក ទើបចេ​​​​​​​​​​ញទៅស្នាក់នៅ​​​​​​​​​​​​​​​​​​​ផ្ទះបងប​​​​​​​​​​ង្កើតរបស់ខ្លួនជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្តោះអាសន្ន។ ​​​​​​​​​​ចំណែកស្ត្រី​​​​​​​​​​​​​​​​​​​​​​​​ជាប្រពន្ធ ​​​​​​​​​​​​​​​​​​​​​មានឈ្មោះប្រាក់ ឆវី អាយុ៣៤ឆ្នាំ មុខរបរល​​​​​​​​​ក់ដូរ និងកាត់​​​​​​​​​​​ដេរ ស្នាក់នៅ​​​​​​​​​​​​​​​​​​ផ្ទះកើតហេតុខា​​​​​​​​​ងលើ និង​​​​​​​​​​មានស្រុកកំណើ​​​​​​​​​​តនៅ​​​​​​​​​​​​​​​​​​ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបា​​​​​​​​​​​​ត់ដំបង។ ​​​​​​​​​​ដោយឡែក ​​​​​​​​​​​ភាគីបុរសជាប្រុស​​​​​​​​​​​​​​​​​​ស្នេហ៍របស់ស្ត្រី​​​​​​​​​​​​​​​​​​​​​​​​​​​ខាងលើ មានឈ្មោះ​​​​​​​​​​​​ឯក​​​​​​​​​​​​​​​​​​ ណាង អាយុ៣៧ឆ្នាំ​​​​​​​​​​​​​​​​ មុខរបរស​​​​​​​​​​​​​​​​​​ន្តិសុខ មានស្រុកកំ​​​​​​​​​​​​​​​​​​​​​​ណើតនៅភូមិប្រ​​​​​​​​​​គាប ឃុំរូងជ្រៃ ស្រុ​​​​​​​​​​កថ្មគោល​​​​​​​​​​​ ខេត្ត​​​​បាត់ដំបង (ស្រុកកំ​ណើត​​​​​​​​​​ជាមួយ​​​​​​ស្រីស្នេហ៍)។

ក្រោយពីកើត​មានជម្លោះតឹ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង​​​​​​​​​​​​​​​​​​សរសៃកដាក់​​​​​​​​​​​​គ្នាទាំងយ​​​​​​​​​​​​​​​​​​​​​ប់រួចមក អ្ន​​​​​​​កជិតខាងខ្លាច​​កើតជា​​​​​​​​​​​​​​​​អំពើ​​​​​​​​​​​​​​​​​ហិង្សា ក៏បា​​​​​​​​​​​​​​​ន​​​​​​​​​​​​​​​​​​​​​​​​រាយការណ៍​ប្រាប់សមត្ថកិ​ច្ចឱ្យចុះមក​​​​​​​​ជួយអន្តរាគម​​​​​​​​​​​ន៍ រួចបាននាំ​​​​​​​​​​​ភាគីទាំង​​​​​​​​​​​​​​​​​៣ ទៅកាន់ប៉ុស្តិ៍ន​​​​​​​​​​គរបាលត្រ​​​​​​​​​​​​​​​​​​​​ពាំងក្រសាំង ដើម្បីសួ​​​​​​​​​​​​​​រនាំ។

ជុំវិញរឿងរ៉ាវ​​​​​​​​​​ខាងលើិនេះ “នគរ​​​​​​​​​ធំ” មិនទាន់អា​​​​​​​​​​​​​​​​​​​ចទាក់ទងសុំកា​​​​​​​​​​​របំភ្លឺពីសាមីខ្លួ​​​​​​​​​​នស្ត្រីជាប្រពន្ធ ​​​​​​​​​​​ក៏ដូចជាភាគី​​​​​​​​​​​​​​​​​បុរសដែលទទួលរងការចោទប្រ​​​​​​​​​​កាន់ថាជាប្រុ​​​​​​​​​​សសហាយបា​​​​​​​​​​​​​​​​​​ននៅឡើយ​​​​​​​​​​​ទេ កាលពី​​​​​​​​​​​ម្សិលមិញ។ ​​​​​​​​​​​​​​​​​​យ៉ាងណា យើ​​​​​​​​​​ងរង់ចាំការ​​​​​​​​​​​​​​​​​​​​​​​​​បកស្រាយបំ​​​​​​​​​​​ភ្លឺពីគ្រប់ភា​​​​​​​​​​​គីពាក់​​​​​​​​​​​​​​​​​ព័ន្ធទាំ​​​​​​ងអស់៕

ប្រភពអត្ថបទ៖ នគរធំ

ចែករំលែក