ក្រុងព្រះសីហនុ ៖ ជនជាតិចិនទៀតហើយ ម្តងនេះជក់គ្រឿងញៀន ដល់ក្នុងបន្ទប់ខារ៉ាអូខេ តែម្តង

2846

ខេត្តព្រះសីហនុ៖ លោកឧ​ត្តមសេនីយ៍ទោ​​ជួន ណារិន្ទ ស្នង​​​​​​​​​​ការនគរបាល​​​​​​​​​ខេត្តព្រះសីហ​​​​​​​​​​​នុ អោយដឹ​​​​​​​​​​​ងថា ​​​​​​​​​​​​​​​កាលពីយប់ថ្ងៃទី០៨ ខែ​​​​​​​​​​​​សីហា ឆ្នាំ២០១៨ វេ​​​​​​​​​​លាម៉ោង ២១និ​​​​​​​​​​​​​​​​​​​​​​​ង៥០ នាទី កម្លាំ​​​​​​​​​​ងការិយាល័យនគរបាល​ប្រឆាំង​​គ្រឿងញៀ​​​​​​​​​​​ន បា​​​​​​​​​​​​​​​​​​​​​​​​​​នឃាត់ខ្លួនជន​​​​​​​​​​​​ជាតិចិន​​​​​​​​​​ ម្នាក់ឈ្មោះ​​​​​​​​​​ LIN NI​​​​​​​​​​AN YU ភេទ​​​​​​​​​​​​​ប្រុសពាក់ពន្ធ័​​​​​​​​​​​​​​​​​គ្រឿងញៀន ក្នុ​​​​​​​​​​​ងខារ៉ា​​​​​​​​​​​​អូខេ ហា​​​​​​​​​​​​​​​វមិន ​​​​​​ស្ថិតនៅក្រុម​១៤ ភូមិ៤ ស​​​​ង្កាត់៤ ក្រុ​​​​​​​​​​​​​​​​​​​ង-ខេត្តព្រះ​​​​​​​​​​សីហនុ ដកហូត​បានថ្នាំ​​​​ញៀនប្រ​​​​​​​​​​​​ភេទ កេ​​​​​​​​​​​​តាមីន ​​​​​​​​​​​​​​​​​​(KETAMIN) ចំ​​​​​​​​នួន ០២ កញ្ចប់ ពីក្នុង​ខ្លួនរប​​​​​​​​​ស់ឈ្មោះ​​​​​​​​​​ LIN NIAN​​​​​​​​​​​​​​​​​​​​​​​ YU លុយចំ​​​​​​​​​​​​នួន ១៤០ ​​​​​​​​​​​​​​​​​​​​​​ដុល្លាអាមេរិ​​​​​​​​​​​​ក និងទូរស​​​​​​​​​​​​​​​​​​​​ព្ឌ័ ០១​​​​​​​​​​​​​​​​​​​​​គ្រឿង​​​​​​ ។

នៅពេលដែល​​សមត្ថកិច្ច​​​​​​​​​​​​ឃាត់ខ្លួន​​​​​​​​​​ ឈ្មោះ L​​​​​​​​​​​​​​​​​​​IN NIAN YU ​​​​​​​​​​​នេះមិនព្រ​​​​​​​​​​​​​​​​​​​​​​មសហកា​​​​​​​​​​​រជាមួ​​​​​​​​​​​​យសមត្ថ​​​​​​​​​​​កិច្ច នឹង ព្យា​​​​​​​​​​​​​​​​​​​​​យាមកុហកសមត្ថកិច្ច​​​​​​​​​​​រហូតដល់​​​​​​​​​ម៉ោង ០១​​​​​​​​​​​​​​​​​​​​​.៣០ នាទីរំលង​​​​​​​​​​​អាធ្រាតឆ្ល​​​​​​​​​​​​​​​​​​ងចូលថ្ងៃទី៩​​​​​​​​​​​ សីហា ទើបក​​​​​​​​​​​​​​​ម្លាំងសម​​​​​​​​​​​​​​ត្ថកិច្ចប​​​​​​​​​​​​​​​​​​​​​​ន្ត ទៅឆែកឆេរបន្ទប់ជួ​​​​​​​​​​លលេខ ២០​​​​​​​​​​​​​​​​​​​៤ នៅផ្ទះសំណាក់​​​​​​​​​​ មករា ស្ថិត​​​​​​​​​​​​​​​​​​​នៅជិតឆ្នរអូរឈើ​​​​​​​​​​​​ទាល ដោ​​​​​​​​​​​យរកឃើ​​​​​​​​​​​​ញនិងដ​​​​​​​​កហូតបានថ្នាំញៀនប្រភេ​​​ទកេ​​​​​​​​​​​​​​តាមីន ​​​​​​​​​​​​​​​​(KETAMIN​​​​​​​​​​​​​​​​) ចំនួន ០​​​​​​​​​​​​១ កញ្ច​​​​​​​​​​​​​​​​​​ប់ទៀត និ​​​​​​​​​​​​ងដបសំរា​​​​​​​​​​​​​​​​​​​​ប់ជក់​​​​​​​​​​​​ថ្នាំញៀន​​​​​​​​​​​​​​ចំនួន​​​​​ ០១ ។

បច្ចុប្បន ជន​សង្ស័យត្រូវ​​​​​​បានសមត្ថ​​​​​​​​​​​​​កិច្ចកសា​​​​​​​​​​​​​​​​​​​​ងសំណុំរឿង ​​​​​​​​​​​​បញ្ជូនទៅសា​​​​​​​​​​​​លាដំបូ​​​​​​​​​​​​​​​​​​​​​ងខេត្ត ដើម្បី​​​​​​​​​​​ចាត់ការតា​​​​​​​​​​​​​​មនីតិ​​​​វិធី៕

ប្រភពអត្ថបទ៖ នគរវត្ត

ចែករំលែក