ខឹងបង្អាប់ដដែលៗ ច្រើនដងពេក ចាក់៣កាំបិតធ្លាយពោះ ដេកពេទ្យ ទើបឈប់បង្អាប់

296

ខេត្តស្វាយរៀង ៖ បុរសជាជា​ងជួសជុល​​​​រថយន្តម្នាក់ ​​​​​​​​​​​បានអង្គុយផឹ​​​​​​​​​​កស៊ីជាមួយនឹ​​​​​​​​​​​​ងមិត្តភក្តិ​​​​​​​​​​​​​​​​ម្នាក់ជាព្រូ​​​​​​​​​​​​​​​​​​​​​​​​​​រថយន្ត លុះផឹកស្រវឹងធ្លាក់ភ្នែ​​​​​​​​​​ករៀងខ្លួន​​​​​​​​​​​​ ភាគីព្រូក៏​​​​​​​​​​​ចាប់ផ្តើមបង្អា​​​​​​​​​​ប់ភាគីជាង​​​​​​​​​​​​​​ឡានថា ជួសជុ​​​​​​​​​​​​​​​​​​​​​លរថយន្ត​​​​​​​​​​​មិនកើត​​​​​​​​សោះ លុះចេះតែបង្អាប់​ដោយពាក្យ​​​ដដែលៗស​​​​​​​​​​​​ង្កៀរត្រចៀ​​​​​​​​​​​កពេ​​​​​​​​​​​​ក ធ្វើឱ្យជា​​​​​​​​​​​​ងឡានទ្រាំ​​​​​​​​​​​​​​​​​​​​​លែងបាន ​​​​​​​​​​​​ស្ទុះទៅទាញក​​​​​​​​​​​​​​ណ្តៀវ មក​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាប់ទៅលើព្រូរ​​​​​​​​​​​​​​​​​​ថយន្ត បណ្តា​​​​​​​​​​​លឱ្យធ្លាយ​​​​​​​​​​​ពោះរងរបួ​​​​​​សធ្ងន់។

ករណីផឹកស៊ីផ្ទុះ​​ជម្លោះ ឈាន​​​​​​​​​​ដល់ការកាប់​​​​​​​​​​​ចាក់គ្នា​​​​​​​​​​​នេះ បានកើ​​​​​​​​​​​​​​​​​​តមានការភ្ញាក់ផ្អើ​​​​​​​​​​លឡើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីវេលាម៉ោង៨និង​​​​​​​​​​​​​១៥នាទីយប់ ថ្ងៃទី​​​​​​​​​០៩ ខែសីហា​​​​​​​​​​ ឆ្នាំ២០១៨ ​​​​​​​​​​​​​​​​​នៅចំណុចភូមិព្រៃ​​​​​​​​​​ឆ្លាក់ សង្កាត់​​​​​​​​​​​​ព្រៃឆ្លាក់ ក្រុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្វាយរៀង។

ជនសង្ស័យដែលកាប់ប្រហា​រគូទំនាស់​​​បណ្តាលឱ្យ​​​​​​​​​​​​​​​​​រងរបួសធ្ងន់ មា​​​​​​​​​​នឈ្មោះព្រំ សុ​​​​​​​​​​​​ផាត ហៅឌឿ ​​​​​​​​​​​​​អាយុ២២ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​មុខរបរជាងជួសជុលរថយន្ត ស្នាក់​​​​​​​​​​នៅភូមិសង្កា​​​​​​​​​​​​​​​​​​​​​​​​​​ត់កើតហេ​​​​​​​​​​តុខាងលើ។ ​​​​​​​​​​​​​​​​​​ចំណែកជនរង​​​​​​​​​​គ្រោះ មាន​​​​​​​​​​​ឈ្មោះនឹ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម ជុន អាយុ​៣៨​​​​​​​​​​​​ឆ្នាំ មុខរ​​​​​​​​​​​​​​​​​បរហៅម៉ូ​យតាក់​​​ស៊ី (ព្រូឡាន​​​​​​​​​​​​) ស្នាក់នៅ​​​​​​​​​​ភូមិជា​​​​​​មួយគ្នា។

តាមប្រភពពីកន្លែងកើ​តហេតុ បា​​​​នឱ្យដឹង​​​​​​​​​​​​​​​​​​​ថា នៅមុនពេ​​​​​​​​​លកើតហេតុ ​​​​​​​​​​​​​​​​​​​គេឃើញជនរង​​​​​​​​​​គ្រោះ និង​​​​​​​​​​ជនសង្ស័យ​​​​​​​​​​​​​​​​​​​​​​បានអង្គុយផឹក​ស៊ីជាមួយ​​​គ្នា លុះស្រវឹ​​​​​​​​​​​​​ងធ្លាក់ភ្នែ​​​​​​​​​​​​​​​​​​​ករៀងខ្លួន​​​​​​​​​​​​ ជនរង​​​​​​​​​​​គ្រោះជាព្រូ​​​​​​​​​​​​​​​​​​​​​ឡានបានប​​​​​​​​​​​ង្អាប់ជន​​​​​​​​​​សង្ស័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាជាងជួសជុល​​​​​​​​​​​​​ឡានថា “ឯងនេះ​​​​​​​​​​​ ធ្វើឡានមិ​​​​​​​​​​​នកើត​​​​​​​​​​​​​​​​​​​​សោះ!”។ ដំបូង​​​​​​​​​​​ឡើយ ជនស​​​​​​​​​​​​​​​​​​​​​​​​ង្ស័យនៅសើច​​​​​​​​​​​ញញឹម ឆ្លើ​​​​​​​​​​យតបជា​​​​​​​​​​​មួយជនរ​​​​​​​​​​​​ងគ្រោះជាធម្មតា​​​ទេ ប៉ុន្តែជនរង​​​​​​​​​​​គ្រាះមិន​​​​​​​​​​​​​​​​​​​​​​​​ព្រមបង្វែរប្រធា​​​​​​​​​​​នបទនិយា​​​​​​​​​​​​​​​​​​យ ចេះតែនិយា​​​​​​​​​​​យបង្អាប់ជន​​​​​​​​​​​សង្ស័យដដែ​​​​​​​​​​​​​​​​​​​​​​​​លៗច្រើន​ដង​ពេក រហូតដល់​​​​​​ជនសង្ស័យទ្រាំលែ​​​​​​​​​​ងបាន ក៏​​​​​​​​​​​​​​​​​​​កើតជាជម្លោះតឹងសរសៃ​​​​​​​​​ក ហើយភ្លាម​​​​​​​​​​​នោះជនស​​​​​​​​​​​ង្ស័យបា​​​​​នស្ទុះទៅទាញកណ្តៀវ មកកា​ប់ប្រហារទៅ​​​លើជនរង​​​​​​​​​​គ្រោះចំនួន​​​​​​​​​​​​៣កណ្តៀវ ​​​​​​​​​​បណ្តាលឱ្យជនរង​​​​​​​​​​​​​​​​គ្រោះរងរបួស​​ម្រាមដៃ កដៃខាងឆ្វេង និងធ្លាយ​ពោះផ្នែ​​​កខាងឆ្វេ​​​​​​​​​​ងយ៉ា​​​​ងធ្ងន់។​​​​​​​​​​

ក្រោយកើតហេតុ ជ​នរងគ្រោះត្រូ​វបានគេដឹ​​​​​​​​​​​កបញ្ជូនទៅ​​​​​​​​​​​​សង្គ្រោះនៅមន្ទី​​​​​​​​​​​រពេទ្យខេត្ត​​​​​​​​​​​​ រួចបញ្ជូន​​​​​​​​​​​បន្តទៅកា​​​​​​​​ន់មន្ទីរពេទ្យឯរាជធានីភ្នំពេ​​​​​​​​​​ញ។ ចំណែ​​​​​​​​​​កជនសង្ស័យ​​​​​​​​​​​ត្រូវបានស​​​​​​​​​​មត្ថកិច្ចចា​​​​​​​​​​​​ប់ឃាត់ខ្លួ​​​​​​​​​​ននាំយក​​​​​​​​​​មកសាក​​​​​​​​​​​សួរ និងរៀ​​​​​​​​​​​​​​​​​​​​បចំកសាងសំណុំរឿ​​​​​​​​​ង បញ្ជូនទៅ​​​​​​​​​​ចាត់ប​​​​​​​​​​ន្តតាម​​​​​នីតិវិធី៕

ប្រភពអត្ថបទ៖ នគរធំ

ចែករំលែក