ហួសចិត្ត ក្រុមឈ្មួញចូលកាប់ឈើគ្រញូង ដល់តំបន់ឧទ្យានអង្គរ គ្មានអាជ្ញាធរដឹងលឺ

12432

ខេត្តសៀមរាម៖ ហេ​​តុការណ៍មួយ​​​​​​​​​បានកើតឡើង ​​​​​​​​​​ដោយជនមិន​​​​​​​​​ស្គាល់មុខបាន​​​​​​​​​លួចកាប់ដើ​​​​​​​​​​មគ្រញូងមួយ​​​​​​​​​​​​​​​​ដើម​​​​​​​​​​​​​​​​​​​​​​​​​ ស្ថិតក្នុងរមណី​​​​​​​​​​​​យដ្ឋានអ​​​​​​​​​​​ង្គរ ។ ដោ​​​​​​​​​​​យមហា​​​​​​​​​​​​​​​​​​​​​​ជនចោទសួ​​​​​​​​​​រថា បាត់​​​​​​​​​​មន្ត្រីអាជ្ញា​​​​​​​​​​ធរអប្សារា​​​​​​​​​​ទៅណា​​​​​​​​​​​អស់ ទើប​​​​​​​​​​​​​​​​ប​​​​​​​​​​​ណ្តោយ​​​​​​​​​​​​​​​​​​​​​ឲ្យមានរឿងនេះកើ​​​​​​​​​​​តឡើង​ ហើយ​​​​​​​​​​បានត្រឹម​​​​​​​​​​តែប្រមូលយក​​​​​​​​​​សាកសព​​​​​​​​​​ដើមឈើ​​​​​​​​​​​គ្រញូងទៅរក្សា​​​​​​​​​​​​ទុកតែ​​​​​​​​​​​​​​​​​​​ប៉ុណ្ណោះ ។

ជាការឆ្លើយតប អាជ្ញាធរអប្សារា​​​​​​​​​​បានឲ្យដឹ​​​​​​​​​​ងថា ក្រោ​​​​​​​​​​​​​​​​​​យទទួលបានដំណឹ​​​​​​​​​​ងពីអាជ្ញាធ​​​​​​​​​​រមូលដ្ឋា​​​​​​​​​​​ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អំពីការកាប់ឈើ​​​​​​​​​​​​​គ្រញូងក្នុងរ​​​​​​​​​​​​​​​​​​​​​​​​​មណីយដ្ឋានអ​​​​​​​​​​​​ង្គរនេះ អាជ្ញាធ​​​​​​​​​​​​​​​​​​​​​​​​រជាតិអប្សរា បានប​​​​​​​​​​​​​​ញ្ជាក់ថា ខ្លួន​​​​​​​​​​​​​ជាមួយមន្ទីរ​​​​​​​​​​បរិស្ថា​​​​​​​​​​​នខេត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​សៀមរាប បានសម្រេចដ​​​​​​​​​​​​កហូត ដឹក​​​​​​​​​​ជញ្ជូនឈើ​​​​​​​​​​​ដែលចោរ​​​​​​​​​​​​​​​​​​​កាប់ផ្ទួលនោះ ម​​​​​​​​​ករក្សាទុកនៅ​​​​​​​​​​ទីមានសុវត្ថិភា​​​​​​​​​​​ព នៅស្នាក់​​​​​​​​​​ការតំ​​​​​​​​​​​​​​​​​​​​​បន់ការពារឧ​​​​​​​​​​​ទ្យានអង្គរ​​​​​​​​​ កាលពីថ្ងៃទី​​​​​​​​​​១០ ខែ​​​សីហា ។

សូមរំលឹកថា​ កូនឈើ​​​​​​​​​គ្រញូងមួយដើម នេះត្រូវ​​​​​​​​​​​បានជនមិ​​​​​​​​​នស្គាល់មុខ​​​​​​​​​ បានលួច​​​​​​​​​​កាប់នៅយប់​​​​​​​​​​ថ្ងៃទី៨ ខែ​​​​​​​​​​​​​​​​​​​​​​សីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសា​​​​​​​​​​​ស្រ្ដភូមិ​​​​​​​​​​គោកតាចា​​​​​​​​​​ន់ សង្កាត់គោក​​​​​​​​​​​​​​​​​​ចក ក្រុងសៀមរាប​ ​​​​​​​​​​ហើយត្រូវបាន​​​​​​​​​​​ប្រជាព​​​​​​​​​​​​​​​​​​លរដ្ឋជូនដំណឹងភ្លាមៗ ទៅអាជ្ញាធរដើ​​​​​​​​​ម្បីអន្តរាគម​​​​​​​​​​​ន៍ និងទប់​​​​​​​​​​​ស្កាត់មិនឲ្យ​​​​​​​​​​មានការ​​​​​​​​​​ដឹកជញ្ជូន​​​​​​​​​​​​​​​​​​​​​​​​​ចេញ ។

បុគ្គលិកនា​យកដ្ឋានគ្រប់គ្រ​​​​​​​​​​​ងព្រៃឈើ​​​​​​​​​​ ទេសភាពវប្បធម៌​​​​​​​​​​​​​​​​​​ និងបរិស្ថាន នៃអាជ្ញាធ​​​​​​​​​រជាតិអប្ស​​​​​​​​​​​​​​​​​​​​រា លោក ស៊ិន ពិសី បានឲ្យដឹង​​​​​​​​​ថា គ្រញូងដែល​​​​​​​​​​​ត្រូវគេលួ​​​​​​​​​​​ចកាប់​​​​​​​​​​​​នោះមា​​​​​​​​​​​នទំហំមុ​​​​​​​​​ខកាត់ជិ​​​​​​​​​​​​​​​​​​​​​​ត៤តឹក​ ។

ហេតុការណ៍ ​​​​​​​​​​​​​​​​​​​ដែលជនមិនស្គា​​​​​​​​​​​ល់មុខបា​​​​​​​​​​​នលួចកាប់ដើមគ្រញូងមួយដើ​ម ស្ថិតក្នុងរម​ណីយដ្ឋាន​​​​​​​​​​អង្គរ​នេះ​​​​​​​​​​​​​​​​​​​​ ត្រូវបានពលរដ្ឋបង្ហើបថា ​​​​​​​​​​ជាស្នាដៃរបស់ក្រុ​​​​​​​​​​​​មអ្នករក​​​​​​​​​​ស៊ីគ្រញូង​ ​​​​​​​​​​​ហើយអា​​​​​​​​​​​​ជ្ញាធរពាក់​​​​​​​​​​​​​​​​ព័ន្ធមិនទា​​​​​​​​​​​​​​​​​​​​​​​​​ន់បានវែកមុខ​​​​​​​​​​​​​​ឃើញក្រុ​​​​​​​​​​​​​​​​​​​​មបង្កឡើយ បានត្រឹ​​​​​​​​​​​​មតែប្រមូល​​​​​​​​​​​​​សាកស​​​​​​​​​​​​​ពដើមគ្រ​​​​​​​​​​​​​​ញូង ដែ​​​​​​​​​​​​​​​​​​​​​​​លត្រូ​​​​​​​​​​​​​វបាន​​​​​​​​​​​​​​​​កាប់បំផ្លាញ​​​យកទៅរ​​​​​​​​​​ក្សាទុក​​​​​តែប៉ុណ្ណោះ ៕

ប្រភពអត្ថបទ៖ នគរវត្ត

ចែករំលែក