ខេត្តព្រៃវែង៖ ប្រពន្ធលេងបៀរស៊ីគូរថៃ ចាញ់រាល់ថ្ងៃ ប្តីទ្រាំមិនបានសម្រេចចងក សម្លាប់ខ្លួន

307158

ខេត្តព្រៃវែង៖តា​មសេចក្តីរាយ​ការណ៍បាន​​​​​​​​ឲ្យដឹងថាបុរសជាជាងសំណង់ម្នា​​​​​​​​​ក់បានយ​​​​​​​​​​កក្រមាចង​​​​​​​​​​កសម្លា​​​​​​​​​​​​​​​​​​​​​​​ប់ខ្លួននិងរន​​​​​​​​​​​​​​​​​ងផ្ទះ ដោយសារមូល​​​​​​​​​​ហេតុថា​​​​​​​​​ខឹងប្រ​​​​​​​​​​ពន្ធលេ​​​​​​​​​​ងបៀររា​​​​​​​​​ល់ថ្ងៃ​​​​​​​​​​​​​​​​​​ហាមអត់​​​​​​​​​​​​​​​​​​ស្ដាប់។​​​​​​​​​​​​​​​​​​​

ហេតុការណ៍នេះបានប​​​​​​​​​ង្កការភ្ញាក់ផ្អើល ​​​​​​​​​នៅចំណុចភូមិឆ្កែ​​​​​​​​​​កូន ឃុំជាខ្លា​​​​​​​​​ង ស្រុកស្វា​​​​​​​​​​យអន្ទរ ខេត្ត​​​​​​​​​​​​ព្រៃវែង កាល​​​​​​​​​​​​​​ពីវេ​​​​​​​​​​​​​​​​​​​លាម៉ោង១២:០០នាទីរ​​​​​​​​​សៀលថ្ងៃសៅរ៍ ៦រោ​​​​​​​​​ច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ​ត្រូវនឹងថ្ងៃទី​​១ ខែក​​​​​​​​​​​​​​​​​​​​​​​​​ញ្ញាឆ្នាំ២០១៨។

គេបានឲ្យ​​​​​​​​​​ដឹងថាអ្នកធ្វើអ​​​​​​​​​ត្តឃាតឈ្មោះ​​​​​​​​​ វង្ស ដេត ភេ​​​​​​​​​ទប្រុស អាយុ៣០​​​​​​​​​ឆ្នាំ រស់នៅភូមិ ឃុំ​​​​​​​​​​ខាងលើ បាន​​​​​​​​​​​​​​​​​​យកក្រមាចងកសម្លាប់​​​​​​​​​ខ្លួននិងរន​​​​​​​​​ងផ្ទះ។រហូត​​​​​​​​​ដល់ម៉ោ​​​​​​​​​ងខាងលើ ​​​​​​​​​​​​​​​​​​​​​​​​​​ទើបប្រពន្ធឡើងលើ​​​​​​​​​​ផ្ទះស្រាប់តែឃើ​​​​​​​​​​ញប្តីចងក​​​​​​​​​​​​​​​​​​​​​​​​​​​សម្លាប់ខ្លួន ស្លាប់បាត់​​​​​​​​​​​ហើយខណៈ​​​​​​​​​​នាងស្មា​​​​​​​​​​នថាប្ដីចេញ​​​​​​​​​​ទៅធ្វើសំ​​​​​​​​​ណង់ដូច​​​​​​សព្វដង។

បើតាមអ្នក​​​​​​​​​​​​​ជិតខាងបានឲ្យដឹ​​​​​​​​​ងថា កន្លងមកអ្ន​​​​​​​​​​​​​​​​​​​​​កធ្វើអត្តឃាត (ប្តី)និង​​​​​​​​​ប្រពន្ធ ឈ្មោះ ឆេ​​​​​​​​​ន សាន អា​​​​​​​​​​យុ២៨​​​​​​​​​​​​​​​​​​​​​ឆ្នាំ តែងតែឈ្លោះប្រកែកគ្នា​​​​​​​​​​​ជាញឹកញា​​​​​​​​​ប់។ព្រោះប្ដី​​​​​​​​​​ខឹងនឹងប្រ​​​​​​​​​​​​​​​​​​​ពន្ធលេងបៀរ​​​​​​​​​​​​​​​​​​​​​​​​​​​ស៊ីគូរថៃជាប្រ​​​​​​​​​​​​​​​​​​​​​​​​​ចាំហាមមិនស្ដាប់​​​​​​​​​​​រហូតដល់ពេលកើតហេ​​​​​​​​​តុទើប ចង​​​​​​​​​​កសម្លា​​​​​​​​​​ប់ខ្លួនតែ​​​​​​​ម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​

Image may contain: one or more people

Image may contain: one or more people and people sitting

Image may contain: 1 person, sitting

ប្រភពអត្ថបទ៖ អេអិនអិន

ចែករំលែក