លោក សម រង្ស៊ី ថាគម្រោងរំលាយបក្សសង្គ្រោះជាតិ របស់បក្សកាន់អំណាច ត្រូវបានលុបចោលហើយ

4960

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា រដ្ឋាភិបាលរបស់លោក ហ៊ុន​ សែន បានស​ម្រេចលុបចោលគ​ម្រោ​ងរំ​លាយគណបក្សសង្គ្រោះជាតិវិញហើយ ដោយសារតែសហគមន៍​អន្ត​រជាតិនៃ​ប្រ​​​ទេ​​​ស​​លោក​សេរី​ដាក់​សម្ពាធខ្លាំង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយរយៈចុងក្រោយនេះ បានអំពាវនាវថា តំណាងរាស្ត្រនិងក្រុមប្រឹក្សា ឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ បើចង់រក្សាតំណែងនៅដដែល ត្រូវប្រកាសចុះ​ចូល​គណ​ប​ក្សរប​ស់​លោក ដោយថា គណបក្សប្រឆាំងមួយនេះ នឹងត្រូវរំលាយនៅពេលខាងមុខ តាមអំណាច​តុ​លាកា​​រកំ​ពូល។

ព្រះមហាក្សត្រ កាលពីថ្ងៃទី២៥ ខែតុលានេះ ក៏បានឡាយព្រះហស្ថលេខារួចហើយដែរលើច្បាប់បោះឆ្នោតចំនួន៤ ដែលតំណាងរា​ស្ត្របក្ស​កាន់អំណាច ស្នើធ្វើវិសោធនកម្ម ដើម្បីបើកផ្លូវឲ្យដកហូតអាសនៈបក្សប្រឆាំងទាំង៥៥។

ប៉ុន្តែ បើតាមវីដេអូឃ្លីបផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះ លោក សម រង្ស៊ី បានអះអាងថា លោក ហ៊ុន សែន បានលុបចោលផែនការណ៍រំលាយគណបក្សសង្គ្រោះជាតិនេះវិញហើយ។

លោកថា៖ «ខ្ញុំមានដំណឹងល្អមួយ ជូនបងប្អូនជនរួមជាតិ ដែលជាអ្នកគាំទ្រគណបក្សស​ង្គ្រោះជាតិ។ ដំណឹ​ងល្អ នោះគឺរដ្ឋា​ភិបាលលោក ហ៊ុន​ សែន មិនអាចរំលាយគណបក្ស​សង្គ្រោះជាតិបានទេ។​ គឺគេលុប​ចោលហើយ គម្រោងរំលាយគណបក្សសង្គ្រោះជាតិនោះ ទៅមិនរួច ដូចខ្ញុំបាននិយាយ នរណាច​ង់រំលាយគ​ណ​ប​​ក្សសង្គ្រោះជាតិ នឹងរលាយខ្លួនឯង»។

លោក សម រង្ស៊ី បានអះអាងទៀតថា ក្នុងនាមលោកជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយរូប លោកអំពាវនាវកុំចាញ់សារគំរាមរបស់គណបក្សកាន់អំណាច។

លោកថា៖ «ដោយសារតែគេមិនអាចរំលាយគណបក្សសង្គ្រោះជាតិបាន ឥឡូវនេះ គេប្រើយុទ្ធ​សាស្ត្រមួយ​ទៀត គឺគេបំបែក គឺគេសម្លុត គេអូសទាញគ្នាយើង ទៅមិនរួចទេ បើបានមនុស្សម្នាក់ ​ពីរនាក់ មិនមែ​នតំណា​​​ងឲ្យ​​​គណបក្សសង្គ្រោះជាតិទេ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា អ្វីដែលលោក សម រង្ស៊ី និ​យា​យ លោកថា ខុសពីការពិតទាំងអស់។

លោកថា៖ «អាហ្នឹងគាត់ថាទេ។ ខ្ញុំថា តាំងពីដើមមក សម រង្ស៊ី អ្នកប្រឆាំង អញ្ចឹងទេ គាត់និយាយស្អី ផ្ទុយ​ពីការពិ​ត ប៉ុណ្ណឹងយល់ហើយ មិនបាច់អីវែងឆ្ងាយទេ»។

ចំណែកអ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ដើម្បីការពារផលប្រយោជាតិ លោកថា រដ្ឋាភិបា​ល ​ត្រូ​​​វ​ធ្វើ​​ច្បាប់មួយ ដែលមានសំឡេងពហុបក្សចូលរួម ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងស្របតាម​គោល​ការណ៍​ប្រ​ជា​ធិបតេ​យ្យ ដើម្បីមានការទទួលស្គាល់ពីអន្តរជាតិ។ អ្នកវិភាគនយោបាយរូបនេះ ព្រមានថា បើពុំនោះទេ កម្ពុជា ចៀសមិនផុតពីការដាក់ទណ្ឌ​កម្មពីសហគ​មន៍​អន្ត​​រជា​​តិ ​​នៃប្រទេសលោកសេរីឡើយ។

លោកថា៖ «ទទួលស្គាល់ត្រឹមតែគណបក្សកាន់អំណាច ហើយសហគមន៍អន្តរជាតិ គេមិនឲ្យតម្លៃ នយោបា​យ​​កម្ពុជា នឹងជួបវិបត្តិ ទាក់ទិននឹងចំណាត់ការណាមួយ ពីសេដ្ឋកិច្ចកម្ពុជា ពាក់ព័ន្ធនឹងការ​ពឹងផ្អែក​ទីផ្សា​​រ​នៅអឺរុ​ប និងស​ហរដ្ឋអាមេរិក ទាក់ទិននឹងទំនាក់ទំនងការទូត អាចពាក់ព័ន្ធ​នឹងចរន្តសា​ច់ប្រា​ក់​របស់​មន្ត្រី​ផ្សេ​ងៗ​ទៀត អាហ្នឹង វាមិនល្អសម្រាប់កម្ពុជាទេ។ អញ្ចឹង យន្តការនៃជំហរយកមកដោះ​ស្រាយ គឺត្រូ​វឈរលើ​គោលការណ៍ យកបានទាំងអស់គ្នា គឺ​ទាំង​ភាគីកម្ពុ​ជា ក៏ទទួលយកបាន ទាំងសហគម​ន៍អន្តរជាតិក៏ទទួលយកបាន អាហ្នឹង ទើបយើ​ងអាចគេ​​ចផុ​តពីវិបត្តិផ្សេងៗបាន»។

កម្តៅនយោបាយនៅកម្ពុជានេះ ត្រូវបាន ប្រទេសមហាអំណាចខាងលោកសេរី រួមមានសហរដ្ឋអាមេរិក សហភាពអឺរុប អង្គការសហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ប្រទេសផងនោះ បានអំពាវនាវឲ្យដោះលែងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងបានគំរា​មដាក់ទណ្ឌ​កម្ម ដោយថា បើបក្ស​ប្រឆាំ​ ងដ៏មួយ​នៅ​​​​កម្ពុជា ត្រូ​វបានគេរំ​លាយ​មែន​នោះ៕