យន្តហោះ៩គ្រឿង នឹងដាក់តាំងពិព័រណ៍លើកដំបូង នៅពោធិ៍ចិនតុង ចាប់ពីថ្ងៃទី១៤ដល់១៦ធ្នូនេះ

1950

យន្តហោះ​ចំនួន ​៩ ដែល​រួមមាន​ ​​​​​​​​​​ទាំង ឧទ្ធម្ភាគចក្រ​ និង​យន្តហោះ​​​ឯកជន​ នឹងត្រូវ​​​​​​​​​​​​​​​​ដាក់​បង្ហាញ​ក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិព័រណ៍​ យន្តហោះ​ និង​បច្ចេ​​​​​​​​​កវិទ្យា​ក្នុង​រយៈ​​​​​​​​​​​​​ពេល ​៣​ថ្ងៃ​ខាង​​​​​​​​​មុខ​ដែល​​​​​​​​​​​​​​​​​ចាប់ផ្ដើម​ពីថ្ងៃ​ទី​​​​​​​​​​​​ ១៤ រហូតដ​​​​​​​​​​​​​​​​​​​​​​​ល់​ថ្ងៃទី ​១៦​ខែធ្នូ ឆ្នាំ​២០១៨​ខា​​​​​​​​​​​​​​​​​​​ងមុខ​។

លោក ឈី កុ​​​​​​​​​​​​​​​​​​​​​ល​បុត្រា ប្រធាន​ក្រុមកា​​​​​​​​​​រងារ​រៀបចំ​ពិ​​​​​​​​​​​ព័រណ៍ ​យន្តហោះ​​​​​​​​​​​និង​បច្ចេកវិទ្យា ​បាន​បញ្ជា​ក់​ថា​ យន្តហោះ​​​​​​​​​​​​​​​​​​ទាំង ​៩​ដែល​នឹង​ដា​​​​​​​​​​​ក់​បង្ហាញ​រួមមា​​​​​​​​​​ន ឧទ្ធម្ភាគច​​​​​​​​​​​​​​ក្រ ​​ចំនួន​ ៥ និង​​​​​​​​​​​​យន្តហោះ​ឯកជន​ចំនួន​ ​៤​ផងដែរ ​ដោយ​ដា​​​​​​​​ក់​បង្ហាញ​ក្នុង​រយៈពេ​​​​​​​​​ល​ទាំ​​​​​​​​​​​​​​​​​​​​​​​ង ​៣​ថ្ងៃ​នៃ​ពិ​​​​​​​​​​​​​​​​​​​​​ព័រណ៍​។

លោក​ បន្តថា ​សម្រាប់​អ្នកចូលរួម​​​​ទាំងអស់​ជាពិសេ​​​​​​​​​​​​​​​ស​សិស្ស​និស្សិត ​នឹង​​​​​​​​​​​ទទួល​បាន​សារៈ​​​​​​​​​​​​​​​ប្រយោជ​​​​​​​​​​​​​​ន៍ និង​ស្វែងយ​​​​​​​​​​​​​​​​​​ល់​កាន់​តែច្រើន​ពី​​​​​​​​​​​យន្តហោះ ​ដោ​​​​​​​​​​យ​ក្នុង​ពិព័រណ៍​​​​​​​​​​​នេះ ​ក៏​នឹង​មា​​​​​​​​​​​​​​​​​​​​​​​​ន​អ្នក​ជំនាញ​នៅ​​​​​​​​​​​​ចាំ​ពន្យល់​និង​​​​​​​​​​​​​​​ឆ្លើយ​សំណួរ រ​​​​​​​​​​​​បស់​អ្ន​​​​​​​​កចូលរួម​ផងដែរ​។

ក្រៅពី​ការ​តាំង​​​ពិព័រណ៍​យន្តហោះ​​​​​​​​ ក៏​មាន​ការ​​​​​​​​​​​​​​​ដាក់​បង្ហាញ​ផ​​​​​​​​​​​​​​​​​​​​​លិតផល អេ​ឡិច​ត្រូ​និ​​​​​​​​​​​​​​ច​ជា ​ម​​​​​​​​​​​​​​​​​​​​នុស្ស​យន្ត ការ​​​​​​​​​​សរសេ​​​​​​​​​​​​​​​​​​​​​​រ​កូត ​សម្រាប់​កែច្នៃ​ផលិ​​​​​​​​​​​​ត​អេ​ឡិច​ត្រូ​និ​ច​ ​​​​​​​​​ដែល​សរុប​​​​​​​​​​មាន​ចំ​​​​​​​​​​​​នួន​១៦​ស្តង់​ផ​​​​​​​​​​​​​​​​​​​ងដែរ​។​ ផ្សេង​ពីនេះ​​​​​​​​​​​​​​ ក៏មាន​កា​​​​​​​​​​​​​​ររៀបចំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អោយមាន​ការប្រកួត​​​​​​​​​​​​​ប្រជែង ធ្វើ​យន្ត​​​​​​​​​​​​​​​​​​​​​ហោះ​កៅស៊ូ និង​មា​​​​​​​​​​​​ន​សិក្ខាសា​​​​​​​​​​​​​​​​​​​​​លា​ផ្ដល់​ចំណេះ​​​​​​​​​ដឹង​​​​​​​​​​​​បន្ថែម​ទៅ​​​​​​​​​​​​​​​​​​​កាន់​អ្នក​​​​​​​​​​​​​​​​​​​​​​​​​​ចូលរួម ​ទាក់ទង​នឹង​យ​​​​​​​​​ន្តហោះ កា​​​​​​​​​រហោះ​​​​​​​​​​​​​​​​​ហើរ​ បច្ចេកវិទ្យា​ផ​​​​​​​​​​​​​​​​​​​ងដែរ​។​

​ការរៀបចំ​ពិព័រ​​​​​​​​​​ណ៍​យន្តហោះ និ​​​​​​​​​​​​​​​​ង​បច្ចេកវិទ្យា​ រៀបចំ​​​​​​​​​​ឡើង​ដោយ ​​​​​​​​​​​​​​​​​​​​​សហភាព​សហព័ន្ធ​យុវជន​​​​​​​​​​​​​​កម្ពុជា ខេត្តស្វា​​​​​​​​​​​​​​​​​​​​​​យរៀង ​និង​គាំទ្រ​ដោយ​កងទ័ព​​​​​​​​​​ជើង​អាកា​​​​​​​​​​​ស ​និង​ក្រសួង​អ​​​​​​​​​​​​​​​​​​​​​​​​​ប់រំ​យុវជន និង​កីឡា ​​​​​​​​​​​​​​ដែល​ប្រព្រឹត្តិ​ទៅក្នុង​រយៈ ៣​​ថ្ងៃ​ចាប់​​​​​​​​​​​​​​​​​​​​ពី​ថ្ងៃទី ១៤​ដល់​ថ្ងៃទី ១៦ ក្នុង​ទី​​​​​​​​​តាំង​មូលដ្ឋាន​ទ័​​​​​​​​​ពអាកា​​​​​​​​​​ស​ពោធិ៍​​​​​​​​​​​​​​ចិនតុង​៕

ចែករំលែក