បុរសម្នាក់មានគណនីហ្វេបុកឈ្មោះ Choo Theara(ឈ្មោះពិត នាង ធារ៉ា) គាត់ហួសចិត្តស្ទើរតែកកឈាមដុំៗដោយសារតែគាត់បានកាន់ប័ណ្ណសមាជិក ប.ស.សចូលទៅកាន់មន្ទីរពេទ្យខេត្តមួយកន្លែង ទាំងដែលមុខមាត់គាត់មានរបួសពេញមុខ(មិនដឹងថាពេទ្យខេត្តណាទេគាត់អត់បញ្ជាក់)ស្រាប់តែគ្រូពេទ្យសួរគាត់ថា មកធ្វើអីដែរ គាត់ហួសចិត្តនិយាយលែងចេញ។ចង់ជ្រាបអោយកាន់តែលំអិតជាងនេះទៀតសូមអានរបស់បងប្រុសម្នាក់នេះនៅខាងក្រោម៖
ធ្លាប់តែលឺគេនិយាយតែពេលនេះខ្ញុំជួបខ្លួនឯងផ្ទាល់ចំពោះសេវាកម្មរបស់ ប.ស.ស ពេលដែលបានដើរចូលទៅក្នុងមន្ទីរពេទ្យខេត្តដោយបានកាន់ប័ណ្ណសមាជិក ប.ស.ស បង្ហាញទៅជាមួយទាំងសភាពខ្ញុំមានរបួសបែបនេះបែរជាពួកគាត់សួរខ្ញុំថាមកធ្វើអីដែរ ពិតជាហួសចិត្តមែន ខ្ញុំមកព្យាបាលរបួសមិនមែនមកកែរសម្រស់ទេ អរគុណ។