នុះ ខាងសាសនាក៏មិននៅស្ងៀមដែរ មន្ទីធម្មការ នឹងចាត់វិធានការលើសង្ឃ ដែលមិនគោរពវិន័យក្នុងវត្ត

1926

នៅ​ក្នុង​កិ​ច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨ អា​​​​ណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃ​​​​​​​​​លិន ​​​​​​​​​​នា​ព្រឹក​ថ្ងៃ​ទី​០១​​​​​​​​​​ ខែ​មី​​​​​​​​​​​​​នា ឆ្នាំ​២​​​​​​​​​​​​​​​​០១៩ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ដោយ​រដ្ឋបា​ល​ខេត្ត បា​​​​​​​​​​​​​​​​​​ន​លើក​​​​​​​​​យក​ប​​​​​​​​​​​​​​​​​​​​​​​ញ្ហា​ព្រះស​​​​​​​​​​​​​​​​​​​​​ង្ឃ​មួយ​​​​​​​​​ចំនួន ដែល​​​​​​​​​មិន​​​​​​​​​គោរព​​​​​​​​វិន័យ​សង្ឃ ព្រមទាំ​​ង​ជំរុញ​ឲ្យ​មន្ទីរ​​ធម្មការ​ និង​​​​​​​​​​សាស​​​​​​​​​​​​​​​​​នា​ គួរតែ​ពិ​​​​​​​​​​​​និត្យ​ឡើងវិ​​​​​​​​​​​​​​​​​​​​​ញ​នូវ​បញ្ហា​​​​​​នេះ។

កិច្ចប្រជុំ​នេះ​​ ស្ថិតក្រោម​អធិបតីភាព ​​​​​​​​​​​​ឯកឧត្ដម ឡី ចាន់​​​​​​​​​ឆាយ ​​​​​​​​​​​​​​​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និង​មា​​​​​​​​នកា​​​​​​​​​រ​អ​​​​​​​​​​​ញ្ជើញ​ចូ​​​​លរួម​ពី​ឯកឧត្ដម ផាន់ ចា​​​​​​​​​​​ន់​ធុល​​​​​​​​ អភិ​​​​​​​​​បាល ​នៃ​​​​​​​​​គណៈ​អភិ​​​​​​​​បាលខេ​​​​​​​​​ត្ត​ប៉ៃលិ​​​​​​​​​ន សមា​​​​​​​​​ជិ​​​​​​​​​​​​​ក​ក្រុមប្រឹក្សា​ខេត្ត ​​​​​​​​​​អភិបា​​​​​​​​ល​​​រង​ខេត្ត នាយក​-​នា​យករង​រដ្ឋបា​​​​​​​​​​លខេត្ត ព្រម​​​​​​​​ទាំង​លោ​​​​​​​​ក​-​លោ​​​​​​​​​​​​​កស្រី ប្រធាន​​​​​​​​​​​​​-​អនុប្រធា​​​​​​​​​​​​​​​​​​​​​​​​ន មន្ទីរ​អង្គភា​​​​​​​​​​ព​ស្ថាប័ន​​​​​​​​​​​​​​​​​​​​​ជុំ​​​​វិញ​ខេត្ត អភិបាលក្រុង​ស្រុក ​មេឃុំ ​​​​ចៅសង្កាត់ កង​​​​​​​​​​​​​​​កម្លាំងប្រដាប់​​​​​​​អាវុធ​ទាំ​​​​​​​​​​​​​​​ងបី​ស្ថាប័ន​យ៉ា​​​​​​​​​​​ងច្រើន​កុះ​​​​​​​​​ករ​​។

សមាជិក ​នៃ​អង្គប្រជុំ ​ក៏បាន​លើ​​​​​​​កឡើង​អំពី​បញ្ហា​ប្រឈម​​​​​​​​​​នានា ដើម្បី​ពិនិត្យ និង ធ្វើការ​​ដោះស្រាយ​រួមមា​​​​​ន​៖​ទី​០១.​ម្ចាស់​សហគ្រាស​​ការងារ​ធំៗ​ជុំវិញ​ខេត្ត​មួយចំ​​​​​នួន​នៅ​​​​​​​​​​ខ្វះ​ការស​​​​​​​​​ហកា​​​​​​​​​​រ​ជាមួយ​​​​​​​​​​​​​អាជ្ញាធរ​មូ​​​​​​​​​​លដ្ឋាន​នៅ​​​​​​​​​​​ឡើយ​,​​​​​​​​​​​​​​​​​​​​​​​​​ទី​០២.​បញ្ហា​ការ​សាសង​សង់​រោងការ​តាមផ្លូវ​ថ្នល់ នៅ​​​​​​​​​​​​តែ​សង្កេតឃើ​​​​​​​​​​ញ​កើត​​​​​​​​​​​​​​​​មាន​ឡើង​នៅ​​​​​​​​​​​​ទីប្រជុំជន ដែ​​​​​​​​​​ល​បាន​​​​​​​​​​​​​​បង្ក​ជា​​​​​​​​​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​ងា​​​យ​រងគ្រោះថ្នាក់​ជាយ​​​​​​​​ថាហេ​​​​​​​​​​​តុ​ផ្សេងៗ

និ​​​​​​​​​​​​ង​បញ្ហា​ស​​​​​​មត្ថកិច្ច​មួយចំនួន ដែល​​​បាន​យាម​​​​​​​​​​​តា​​​​ម​រោងការ​ខ្វះ​ទំនួល​​ខុសត្រូវ​លើ​​​ការងារ​​​​​​​​​​​ ក្នុង​កា​​​​​​​​​​​​​​​​​​រ​រក្សា​សន្តិសុខ​​​​​​​​​​​​​​​​​​​សណ្ដាប់ធ្នាប់ ​​​​​​​​​​​​​​​​​​​​​​និង​ទី​០៣.​ប​​​​​​​​​​​​​​​​ញ្ហា​មន្ទីរ​ធម្មការ​​​​​​​​​​​និង​សា​​​​​​សនា​ខេត្ត​គួរ​ពិនិត្យឡើងវិញ នូវ​ព្រះសង្ឃ​មួយ​ចំនួន​​​តាម​វត្ត​អារាម ដែ​​​​​​​​លមាន​ភាព​​​​​​​​​​​​​​​​​មិនប្រក្រតី ភាព​អ​​​​​​​​​នាធិប​​​​​តេយ្យ​នៅ​តាម​ទីវ​ត្ត​អារាម ព្រមទាំង​ខុស​វិន័យ​សង្ឃ​ជាដើម។

ឯកឧត្តម ផាន់ ចាន់​ធុល ​អភិបាល​នៃ​គ​​​​​​​​ណៈ​អភិ​​​​​​​​​បាល​​​​ខេត្ត​ប៉ៃលិន មានប្រសាស​ន៍​លើកឡើងថា​​​​​​​​​ ​៖ បញ្ហា ​​​ដែល​សមាជិក​ នៃ​កិច្ចប្រជុំ​បាន​លើកឡើង នៅពេល​​​​​​​នេះ រដ្ឋបាល​​​​​​​​​​​​ខេត្ត និង​អាជ្ញា​ធរមា​ន​សមត្ថកិច្ច​ពា​​​​ក់ព័ន្ធ ខិ​​​​​​​​​​​​​​​​​​​​​​​​​តខំ​ដោះស្រាយឲ្យ​បាន​ទាន់ពេលវេលា ដោ​​​​​​​​យ​កន្លងមក រ​​​​​​​​​​​​​​​​​​​ដ្ឋបាលខេត្ត បាន​​​​​​​​​ខិតខំ​យក​​​​​​​​​​ចិត្តទុកដា​​​​​​​​​​​ក់ ជំរុញ​ដល់​​​​​​​​​​​​​មន្ទីរជំ​​​​​​នាញ និង អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ ប្រឹងប្រែង ​​ដោះស្រាយ​រាល់​​​​​​​​​​​បញ្ហា​ប្រឈម​​​​​​​​​​​​​នានា ដែល​កើ​​​​​​​​​​​​​តឡើង​មា​​​​​​​ន​ក្នុង​ខេត្ត​បានជា​បណ្តើៗ ។​

ឯកឧត្តម​អ​ភិបាលខេត្ត បា​​​​​​ន​បន្តទៀត​ថា​ ៖ ចំ​​​​​​​​​​​​​​​​​ពោះ​បញ្ហា​ភូមិ​/​ឃុំ​មាន​សុ​​​​​​​​​​​​​​​​​​​​​​​​​វត្ថិភាព ជា​បញ្ហាសំ​​​​​​​​ខាន់ ដែល​​​​​​​​​​យើ​​​​ង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ដោយ​អា​ជ្ញាធរ​ក្រុង ស្រុក ឃុំ ​​​​​សង្កាត់ មាន​​​​​​​​​​តួនាទី​សំ​​​​​​​​ខា​​​​​​​​​​​ន់​ណាស់ ក្នុង​​​​​​​​​​​ការ​គ្រប់គ្រង​​​​​​​​​​ព័ត៌មាន និង​បញ្ហា​ផ្សេងៗ ដោយផ្ទាល់ ធ្វើយ៉ាងណា ត្រូវមាន​​កិច្ចស​​​ហការ​ល្អ ជាមួយ​ស​​​​​​​​​​​​​​​​​​មត្ថកិច្ច​មូលដ្ឋាន ​​​​​​​​​​​​​​ដើម្បី​ទប់​​​​​​​​​​​​​​​​​​​​​​ស្កាត់​បទល្មើស​ផ្សេងៗ កុំឲ្យ​កើតមា​​​​​​​​​​​ន​ក្នុង​មូលដ្ឋាន​ជា​​​​​​​​ដា​​​​ច់ខាត។

ជាមួយគ្នានេះ ​ឯកឧត្តម ក៏បាន​សំណូម​ពរ ដល់​គ្រប់​អង្គភា​​​​​​​​​​ព​មន្ទីរ​ស្ថាប័ន​ជុំវិ​​​​​​​​​​​​​​​​​​ញ​ខេត្ត​ទាំងអស់​​​​​​​​​​​​​ ត្រូវ​ត្រៀម​រៀប​ចំ​ធ្វើ​សន្និបាត​ថ្នាក់​ខេត្ត និង​ប្រារព្ធ​ទិវា​សិ​ទ្ធ​នារី​អន្តរជា​​​​​​​តិ ដែល​នឹ​​​​​​​​​​​​​​​​​​ង​ត្រូវ​រៀបចំ ក្នុងពេល​​​​​​​​​ឆាប់ៗ​ខា​​​​​​​​ងមុខ​​​នេះ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​​ទី​៥៨ អាណ​​ត្តិ​ទី​២ នេះដែរ​​​​​​​​​​​​​ ឯកឧត្ដម ឡី ចាន់​​​​​​​​​​​​​​​​ឆាយ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត បាន​ស្នើ​ដល់​រដ្ឋបាលខេត្ត និង​មន្ទីរ​ស្ថាប័ន​​ជុំវិញ​ខេត្ត ព្រមទាំង​​សមត្ថកិច្ច​ពា​​​​​​​​​​ក់ព័ន្ធ ត្រូវ​បន្ត​ខិត​​​​​​​​​​​​​ខំ​រួមគ្នា ​​​​​​​​​​​​​សហកា​​​រ​ធ្វើការ​ដោះស្រាយ​បញ្ហា រាល់​ទុក​​កង្វល់ និង​សំណូមពរ​របស់​​​​​​​​​​ប​​​​​​ងប្អូន​ប្រជាព​លរដ្ឋ ឲ្យ​បាន​​​​ល្អ ជាពិសេ​​​​​​​​​​​​ស​ថ្នាក់ដឹ​​​​​កនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ អាជ្ញាធរ​ក្រុង​ស្រុក ​​​​​​​​​​​​​​​​​ឃុំ​សង្កាត់ ត្រូវ​អ​​​​នុវត្តន៍​ការងារ គោ​លនយោ​​​​​​​​បាយ​ភូមិ​/​ឃុំ​​​​​​​​​​​​មា​​​​ន​សុវត្ថិភាព និង​លុបបំបា​ត់​ល្បែងស៊ីស​​​​​​​​​​​ង​គ្រប់​ប្រភេទ​​​​​​​​​​​​​​​​​​​ គ្រឿងញៀន ព្រម​​​​​​​​​​​​​​​​ទាំង​ចូលរួម​គោរព​ច្បាប់​ច​​​​​​​​រាចរណ៍​ទាំ​​​​​​​​​​​​ង​​​អស់គ្នា​ផងដែរ​៕​

 

ចែករំលែក