ធ្លាយរឿងមន្ត្រីច្រកប៉ោយប៉ែតពុករលួយទៀតហើយ ខ្មាស់បរទេសណាស់ ក្នុងច្បាប់តម្រូវបង់35$ តែទារ45,5$
បន្ទាប់ពីមានរការលេចឮនូវរឿងអាស្រូវពុករលួយរបស់លោកឃឹម ចិត្រា នាយការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលាតត្រដាងជាសាធារណៈរួចម្ដងមកហើយក្ដី ប៉ុន្តែថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រ សួងមហាផ្ទៃមិឃើញចាត់វិធានការនោះទេ មកដល់ពេលនេះមានការទម្លាយជាសាធារណៈនូវរឿងអាស្រូវពុករលួយរបស់លោក ឯក បូរ៉ា ប្រ ធា នការិយាល័យនគរបាលទិដ្ឋាការច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងបក្ខពួកជាបន្ដទៀតសង្ឃឹមថាថ្នាក់លើមើលឃើញពីសកម្មភាពពុករលួយរបស់មន្ដ្រីខិលខូចទាំងនោះផងចុះ ។ បើមិនដូច្នេះទេលោក ឯក បូរ៉ា និងបក្ខពួកប្រាកដជាបន្តប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តរបស់ពួកគេតទៅ ទៀត ជាមិនខាន ហើយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទៀតផង។ ប្រភ ពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបង្ហើបឲ្យដឹងថា រឿងអាស្រូវពុករលួយរបស់លោក ឯក បូរ៉ា ប្រធានការិយាល័យនគរ បាលទិដ្ឋានការច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជារឿងដែលមិនអាចបិទបាំងបានទេ ព្រោះភស្ដុតាងត្រូវបានបើកកកាយជាបន្តបន្ទាប់រួចទៅហើយ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ ព្រោះរឿងអាស្រូវពុករលួយនេះ កំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូលផងដែរ។ ម្យ៉ាងទៀតការដែលលោក ឯក បូរ៉ា និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំចាំជួយការពារយូរមកហើយ។ ប្រភពដដែលបានឲ្យដឹងថា ទិដ្ឋាការភ្ញៀវទេសចរដែលកំណត់យកត្រឹម៣០ដុល្លារឬស្មើជាង១២ម៉ឺនរៀលនោះ គឺលោក ឯក បូរ៉ា និងបក្ខពួកតម្រូវឲ្យភ្ញៀវទេសចរបង់លុយ១២០០បាតឬស្មើនឹង៣៦,៣ដុល្លារ។ សម្រាប់ទិដ្ឋាការធម្មតាដែលកំណត់យកត្រឹម៣៥ដុល្លារបែរជាឲ្យបង់ដល់ទៅ១៥០០បាតប្រហែល៤៥,៥ដុល្លារ ហើយទិដ្ឋាការពិសេសដែលត្រូវកំណត់លើកលែងទិដ្ឋាការមិនយកលុយបែរជា តម្រូវឲ្យភ្ញៀវបង់លុយដល់១០០០បាត។ តាមប្រភពដែលស្និទ្ធនឹងលោក ឯក បូរ៉ា … Continue reading ធ្លាយរឿងមន្ត្រីច្រកប៉ោយប៉ែតពុករលួយទៀតហើយ ខ្មាស់បរទេសណាស់ ក្នុងច្បាប់តម្រូវបង់35$ តែទារ45,5$
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed