ក្រសួងព័ត៌មាន អនុញ្ញាតឲ្យចាក់ផ្សាយបទចម្រៀង របស់លោកម៉ៅ ហាជីវិញហើយ ក្រោយក្រសួងការងារឲ្យផ្អាកកាលឆ្នាំ២០១៨

1634

ក្រសួងព័ត៌​​​មាន​ប្រកា​​​​​​​​​​​​​សជាថ្មី ឲ្យចាក់ផ្សាយ​​​​​​​​​​​​​​​​​​​​បទចំរៀង​ “ភ្ជុំបិណ្ឌនឹ​​​​​​​​​​​​​​​​​​​​​កស្រុក” ជាបទ​​​​​​​​​​​​​ចម្រៀង របស់ផ​លិកម្ម ​​​​​​​​​​​​​​​​​​​ថោន ដែលត្រូវបានរាជ​​​​​​​​​​​​រដ្ឋាភិបាលអ​​​​​​​​​​​​នុញ្ញាតឲ្យផ្សព្វផ្សាយ​​​​​​​​​​​​​​​​​ឡើងវិញ ក្រោយ​​​​​​​​​​​​​​​​​​​​ពីរដ្ឋមន្ត្រីក្រសួង​​​​​​​​ការងា​​​​​​​​​​​​​​​​​​​​​​​រ និងបណ្តុះបណ្តា​​​​​​​​​​លវិជ្ជាជីវៈ ប្រកាសហា​មមិ​​​នឲ្យផ្សព្វផ្សាយ​​​​​​​​​​​​​កាលពីថ្ងៃទី០៣​​​​​​​​​​​​​​​​​ ខែតុលា​​​​​​​​​​​​​ ឆ្នាំ២០១​​​​​​​​​​​​​​​​​​​​​៨។

បើតាមសេចក្ដីប្រកាស​​​​​​​​​​​​របស់ក្រសួងព័ត៌មា​​​​​​​​​​​ន ចេញផ្សាយនៅ​​​​​​​​​​​​​​​​​​ថ្ងៃទី៣ ខែមេសា​​​​​​​​​​ ឆ្នាំ២០១៩ ​​​​​​​​​​​​បានឲ្យដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋមន្ត្រីស្តីទី ក្រសួងព័ត៌មាន ​​​​​​​​​​​​​អនុញ្ញាតឲ្យស្ថានី​​​​​​​​​​​​​​​​​យវិទ្យុ ទូរទស្សន៍គ្រប់​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយ​​​​​​​​​​ទាំងអ​​​​​​​​​​​​​​ស់ ចា​​​​​​​​​​​​​​​ក់ផ្សាយ​​​​​​​​​​​​​​​​​​​​​ឡើងវិញនូវបទចម្រៀងដែលមា​​​​​​​​នចំណង​​​​​​​​ជើងថា “​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្ជុំបិណ្ឌនឹកស្រុក” ដែលច្រៀងដោយ​​​​​​​​​លោក ​​​​​​​​​​​​ម៉ៅ ហាជី ប្រចាំផ​​​​​​​​​​​​​​លិត​​​​​​​​​​​​កម្ម ថោន Vol ១២២ ។

លោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីស្តីទី ក្រសួងព័ត៌​​​​​​​​​​​​​មាន បានឲ្យដឹង​​​​​​​​​​​​​​​​​​​​​នៅក្នុងសេចក្តីប្រកាស​​​​​​​​​​ថា ក្រោយ​​​​​​​​​​​ពីទទួលបា​​​​​​​​​​​​​​​​​​​​​​​​​នអនុសាសន៍ដ៏ខ្ពង់ខ្ពស់រប​​​​​​​​​ស់សម្តេចតេ​​​​​​​ជោនាយក​​​​​​​​​​​​​​រដ្ឋមន្ត្រី កាល​​​​​​​​​​​​​​​​​ពីថ្ងៃទី២០ ខែមីនា​​​​​​​​​​​ ឆ្នាំ២០១៩​​​​​​​​​​​​​​​​ នៅក្នុងពិធីសំណេះសំណាលជា​មួយ​​​​​​​បងប្អូនកម្មករនិ​យោជិ​​​​​​​​​​តនៅខេត្ត ពោធិសាត់​​​​​​​​​​ បទចំរៀងរ​​​​​​​​​បស់ផលិ​​​​​​​​​​​​​តកម្ម ថោ​​​​​​​​​​​​​​​​​​​​​ន ដែលក្រសួងការងារបានប្រកា​​​​​​​​សហាម​​​​​​​​​មិនឲ្យចាក់​​​​​​​​​​​ផ្សាយ​​​​​​​​​​​​​កាលពីឆ្នាំមុន អា​​​​​​​​​​​​​​​​​ចផ្សាយឡើង​​​​​​​​​​​​វិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន។

សូមរំលឹកថា ភ្លាមៗបន្ទាប់ពី​​​​​​​​​ទទួលបា​​​​​​​​​​​​​​​​​​​នអនុសាស្រ្តរបស់ស​​​​​​​​​​ម្ដេចតេជោ​​​​​​​​​​​ លោកអ៊ិត សំ​​​​​​​​​​​​​​​​​​​​ហេង រដ្ឋមន្ត្រីក្រសួង​​​​​​​​​​​​​​​​​​​​​​​​​​​​ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បា​​​​​​​​​​​នធ្វើលិខិតទៅ​​​​​​​​​កាន់រដ្ឋមន្ត្រីក្រសួងព័ត៌​មាន សំណើ​​​​អនុញ្ញាតឲ្យចា​​​​​​​​​​​​ក់ផ្សាយ​​​​​​​​​​​​​​​​​​​​​​ឡើងវិញនូវបទចម្រៀងភ្ជុំបិណ្ឌនឹកស្រុក រ​​​​​​​​​បស់ផលិ​​​​​​​​​​តកម្មថោន ​​​​​​​​​​​​​​​​​​​​​​ដែលច្រៀងដោយលោ​​​​​​​​​ក​​​​​​​​​​​​​​ម៉ៅ​​​​​​​ ហាជី ។

បទចម្រៀង “ភ្ជុំបិណ្ឌនឹកស្រុក” និពន្ធដោយ​​​លោក ងួន សុបិន្ត ច្រៀងដោ​​​​​​​​​យលោក​​​​​​​​​​​​ ម៉ៅ ហាជី ប្រចាំផលិ​​​​​​​​​​​​​​​​​​​​​តកម្ម ថោន ត្រូវបានរដ្ឋមន្ត្រីក្រសួងការ​​​​​​​​​​​​​​​​​​​​​​ងារ និងបណ្ដុះបណ្ដាល​​​​​​​​​​​​​​​​​វិជ្ជាជីវះ ចេញសេ​​​​​​​​​​​​​​​​​​​​​​​​ចក្តីប្រកាសជូនដ​​​​​​​​​​ល់ក្រសួងពា​​​​​​​​​​​​​​​​​​​​​​​​ក់ព័ន្ធឲ្យជួយផ្សព្វផ្សាយបន្តពីការ​​​​​​​​​​​​​​អនុញ្ញាតឲ្យស្ថានី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យវិទ្យុ ទូរទស្សន៍គ្រ​​​​​​​​​​​​​​​​​​ប់ប្រព័ន្ធ និងប្រ​​​​​​​​​​​​​​​​​​​​ព័ន្ធផ្សព្វផ្សាយទាំ​​​​​​​​​ងអស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាក់ផ្សាយបទចម្រៀង “ភ្ជុំបិណ្ឌនឹកស្រុក” ឡើងវិញ ​​​​​​​​នេះបើយោង​​​​​​​​​​តាមការ​​​​​​​​​​ចុះផ្សាយលិខិត​​​​​​​​​​​​​​​​​លេខ៤៣​​​​​​​​​​​​​​​​​​​​​​​​​​៣/១៩កប.ខ.ល ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ របស់​​​​​​​​​​ក្រសួងកា​​​​​​​​​រងារ និង​​​​​​​​​​​​​​​​បណ្ដុះបណ្ដាល​​​​​វិជ្ជាជីវះ។

សូមជម្រាបថា​​​​​កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៨​​​​​​​​​ ក្រសួងការ​​​​​​​​​​​​​​ងារ និងបណ្ដុះបណ្ដាល​​​​​​​​​​​​វិជ្ជាជីវៈ បា​​​​​​​​​​​​​នចេញ​​​​​​​​​​​​​​​​​​​​​​​​​លិខិតស្នើសុំក្រសួងព័ត៌មា​ន និងក្រសួងវប្បធម៌ ​​​​​​​​​​​​​​និងវិចិត្រសិល្បៈ ចា​​​​​​​​​ត់វិធាន​​​​​​​​​​​​​​​​​ការផ្អាក​​​​​​​​​​​​ការប្រើប្រាស់ និ​​​​​​​​​​​​​​​​​​​​​​​​​ងផ្សព្វផ្សាយ លើបទចម្រៀង « ភ្ជុំបិណ្ឌនឹកស្រុក » ច្រៀងដោ​​​​​​​​​យលោក ម៉ៅ​​​​​​​​​​​​​​ ហាជី ប្រចាំផលិ​​​​​​​​​​​​​​​​​តកម្ម ថោន ជា​​​​​​​​​​​​​​​​​​​​ហេតុផល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​​​​​​​​​​​

លើកឡើងថា​​​​​​​​​​​​​​​​​​ អត្ថន័យ និងឃ្លាមួយ​​​​​​​​​​​​​​​​​​​​ចំនួនធ្វើឲ្យប៉ះពា​​​​​​​​​ល់ដល់គោ​​​​​​​​​​លន​​​​​​​​​​​​​​​​​​​​​​​​​យោបាយរបស់រាជរដ្ឋាភិបា​​​​​​​​​​​​​ល ដែលកំពុង​​​​​​​​​​យក​​​​​​​​​​ចិត្តទុក​​​​​​​​​​​​​​​​ដាក់ និងផ្ដល់កិច្ចគាំពារ​ដល់កម្មករ ​​និយោជិ​​​​​​​​​​​​​​​​​​​​​ត ត្រង់ឃ្លា «កម្មករនិ​យោជិក មិន​ទាន់​​​​​​​​​​​​បើកប្រាក់ខែ ក្នុងរដូវ​​​​​​​​​​​​​​​​​​​​​​​បុណ្យភ្ជុំបិណ្ឌដែល​​​​​​​​​​​ធ្វើឲ្យកម្មករ និយោ​​​​​​​​​​​ជិត មិនបា​​​​​​​​​​​​​​នទៅស្រុកកំ​​​​​​​​​​​​​​​​​​​ណើតទៅលេងម៉ែពុក បានត្រឹមតែស្រ​​​​​​​​​​​​​​​​ក់ទឹកភ្នែក ហើយបា​​​​​​​​​​​​​​​​​​​នទូរសព្ទប្រាប់ម៉ែពុក បន្ទាប់​​​​ពីភ្ជុំបិណ្ឌរួចហើយ​​​​​​​​​​​​ បាន​​​​​​​​​​​​​​​​​​​​​​​​អាចទៅលេងស្រុកកំ​​​​​​​​​​​​​​​​​​​​​​​​​​​​​ណើត»៕

Image result for ម៉ៅ ហាជី

Image result for ម៉ៅ ហាជី

ចែករំលែក