ចាប់បានទៀតហើយ តាមពិតមេក្លោងគ្រឿងញៀន គឺជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស

222154

កម្លាំងរ​​​​​​បស់មន្ទីរប្រឆាំ​​​​​​​​​​​​​​​​​​​​​​​​ងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន​​​​​​​​​នគរ​​​​​​​​បាល​​​​​​​​​​ជាតិ នៅយ​​​​​​​​​​​ប់ថ្ងៃទី០៩​​​​​​​​​​​ ខែមេ​​​​​​​​​​សា ឆ្នាំ២០១៩​នេះ បានបើ​​​​​​​​​​​​​​កប្រតិបត្តិការ​​​​​​​​​​​​​​ជាបន្ដបន្ទាប់ ​​​​​​​​​​​​​​​​​ហើយឈាន​​​​​​​​​ទៅដល់ការ​​​​​​​​​​​​ចាប់ខ្លួនជន​​​​​​​​​​​សង្ស័យ៣​​​​​​​​​​នាក់ ​​​​​​​​​​ពាក់ព័​​​​​​​​​​ន្ធកា​​​​​​​​​​​​​​​​​​​​​​​​​​​​រជួញដូរគ្រឿងញៀន។​​​​​​​​​​​​​

ជនស​ង្ស័យដែល​​កម្លាំងជំ​​​​​​​​​​​​​​​​​​នាញចាប់ខ្លួន​​​​​​​​​​បាន៣​​​​​​​​​​​​​​​​​នាក់ ស្ថិតក្នុងមូល​ដ្ឋាន​​​​​​​​​​​ខណ្ឌច្បារអំពៅ​​​​​​​​​ រាជធា​​​​​​​​​​​​នីភ្នំពេ​​​​​​​​​​​​​​​​ញ ត្រូវបា​​​​​​​​​​​នគេបញ្ជាក់ថា ​មានម្នាក់ជា​​​​​​​​​​​​​​អាវុធហត្ថ ដែល​​​​​​​​​មានតួនា​​​​​​​​​​ទីជា ​​​​​​​​​​នាយរងកា​​​​​​​​​រិយា​​​​​​​​ល័យ​​​​ហិរញ្ញវត្ថុ។

នាយឧត្តមសេ​នីយ៍ ម៉​​​​​​​ក់ ជីតូ អគ្គស្នងការ​​​​​​​​រងនគរបា​​​​​​​​​លជា​​​​​​​​​​​​​​​​​​​​​​​​​តិ ទទួលផែនប្រយុទ្ធប្រឆាំង​​​​​​​​​​​គ្រឿងញៀន ​​​​​​​​​​​​​​បានប្រាប់បណ្ដាញព័ត៌មា​ន Fresh N​​ews នៅមុ​​​​​​​​​​​​​​​​ននេះបន្ដិចថា​​​​​​​​​​ កម្លាំងរប​​​​​​​​​​ស់មន្ទីរពិត​​​​​​​​​​​​​​​​​​​​​ជាបានឃាត់​​​​​​​​​​ខ្លួនជនស​​​​​​​​​​​ង្ស័យ​​​​​​​​​៣នាក់ពិតប្រាកដ​មែន ប៉ុន្ដែលោក​​​​​​មិនទាន់​​​​​​​​​​​​​​​បានបញ្ជាក់អំពី​​​​​​​​​​​​​​​​​​​​​​​អត្តសញ្ញាណជន​​​​​​​​​​​សង្ស័យនៅ​​​​​​​​​​​​​​​​​​ឡើយទេ។ ​​​​

យ៉ាងណាក៏​​​​​​​​ដោយ មន្ដ្រីអាវុធ​​​​​​​​​​​ហត្ថដែ​​​​​​​​​​លត្រូវបានចា​​​​​​​​​​ប់ខ្លួនពាក់​​​​​​​​​​ព័ន្ធករណី​​​​​​​​​​​​​​​​​​​គ្រឿងញៀននេះ​​​​​​​​​​​ ឈ្មោះវរ​​​​​​​​​សេនីយ៍​​​​​​​​​​​​ឯក ​​​​​​ហោ រ៉ាពិណាត តួនាទីជា​នាយរងការិយាល័​​​​​​​​​​​​​យហិរញ្ញវត្ថុ នៃប​​​​​​​​​​​​​​​​ញ្ជាការដ្ឋានក​​​​​​​​​ងរាជ​​​​​​​​​​អាវុធ​​​​​​​​​​​​​​ហត្ថលើ​​​​​​​​​​​​​​​​​​​​​​​ផ្ទៃប្រ​​​​​ទេស។

សូមជម្រា​បថា ចំពោះ​​​​​​​​​​​​​​​​មន្ដ្រីអាវុធហត្ថទូទាំង​​​​​​​​ប្រទេស ​​​​​​​​​​​​​​នាយឧត្តមសេ​​​​​​​​​​​​​​​​​​​​​​​នីយ៍ សៅ សុខា អគ្គមេ​​​​​​​​​​បញ្ជាកា​​​​​​​​​ររង​​​​​​​​​​​​​​​​​​​​នៃកងយោធពលខេ​​​​​​​​​​​​មរភូមិន្ទ និងជាមេ​​​​​​​​​​​បញ្ជាការកង​​​​​​​​​រាជអា​​​​​​​​​​​​​​វុធហត្ថលើផ្ទៃ​​​​​​​​​​​​​​​​​​​​ប្រទេស តែង​​​​​​​​​តែដាក់ប​​​​​​​​​​​ទបញ្ជាយ៉ា​​​​​​​​​ងម៉ឺ​​​​​​​​​​​​​​​​​​​​​​​ងម៉ាត់ ហាមដាច់ខាត​​​​​​​​​​មិនឲ្យពាក់ព័​​​​​​​​​​​ន្ធល្មើសអ្វី​​​​​​​​​នោះទេ ហើ​​​​​​​​​​​​​​យបើមន្ដ្រីណា​​​​​​​​​​​​​​​​​​ដែលពាក់​​​​​​​​​ព័ន្ធត្រូវទទួ​​​​​​​​​លទោស​​​​​​​​​​​តាមច្បាប់៕ ផ្តល់សិទ្ធិដោយ៖ Freshnews

Image may contain: 1 person, sitting and selfie

 

ចែករំលែក