អភិបាលខេត្តបន្ទាយមានជ័យ អសីលធម៌លួចមានស្រីស្នេហ៍ សម្តេចហ៊ុន សែន ដកចោល

36394

លោក​ ​សួន​ ​បវរ​ ​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​ ​ដែល​មានរឿង​អាស្រូវ​ស្រីញី​ ​នឹង​ត្រូវ​បាន​ផ្លា​សប្ដូ​រតំ​ណែង​ ​ឲ្យ​មក​បម្រើការ​ងារ​ ​នៅក្នុង​ក្រសួងមហាផ្ទៃ​វិញ​ ​។​ ​នេះ​បើ​តាម​លិខិត​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ផ្ញើ​ជូន​ព្រះមហាក្សត្រ​ ​នា​ព្រឹក​ថ្ងៃទី០៨​ ​ឧសភា​ ​នេះ​ ​។​

​សម្តេច​បាន​ទូល​ថ្វាយព្រះ​អង្គ​ថា​ ​ដោយ​ផ្អែក​តាម​សេចក្តី​ត្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​ ​និង​ដោយ​ពិនិត្យ​ទៅលើ​លក្ខណ​សម្បត្តិ​ ​សមត្ថភាព​ ​និង​បទពិសោធន៍​ការងារ​របស់​មន្រ្តី​រាជការ​ ​ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព​ការដឹកនាំ​ ​និង​ការគ្រប់គ្រង​ការងារ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ឲ្យ​មានដំណើរ​ការ​ល្អ​ប្រសើរ​ ​

សម្តេច​ស្នើសុំ​ផ្ទេរ​ភារកិច្ច​ ​លោក​ ​សួន​ ​បវរ​ ​ពីអ​ភិបាល​ខេត្ត​បន្ទាយមានជ័យ​ ​ឲ្យ​មក​បម្រើការ​ងារ​នៅ​ទី​ស្តី​ការក្រ​សួង​មហាផ្ទៃ​ដើម្បី​ទទួល​ភារកិច្ច​ថ្មី​។​

ជាមួយគ្នា​នេះ​ ​សម្តេច​ក៏​ស្នើសុំ​តែងតាំង​ ​លោក​ ​អ៊ុំ​ ​រាត្រី​ ​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​ ​ជំនួស​លោក​ ​សួន​ ​បវរ​ ​ព្រមទាំង​ស្នើសុំ​បញ្ជូន​លោក​ ​តឹង​ ​វណ្ណៈ​ ​មន្រ្តី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ​តែងតាំង​ជា​អភិបាលរងខេត្ត​បន្ទាយមានជ័យ​ ​ផង​ដែរ​។​

​ការ​ផ្លា​សប្ដូ​រតួ​នាទី​ ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​លោក​ ​សួន​ ​បវរ​ ​បាន​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ ​ពី​ស្រី​ស្នេហ៍​របស់​លោក​ ​ដែល​នាំឲ្យមាន​កា​រិះគន់​យ៉ាង​ចម្រូ​ចម្រាស់​នៅ​លើ​បណ្ដាញ​សង្គម​ ​អំពី​សីលធម៌​របស់​មេដឹកនាំ​ ​៕​

ចែករំលែក