ស្នងការជាតិថា មិនមែនជាករណីលួចIpadទេ គឺជាករណីច្រឡំដៃយកតែប៉ុណ្ណោះ

7958

មន្ត្រីនគរបាល ដែលបន្លំលួច iPad ពីហាង វីន ក្នុងខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ច​នៃនាយកដ្ឋាន​នគរបាល​ព្រហ្មទ​ណ្ឌ ដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឲ្យធ្វើកិច្ចសន្យា និងមានអ្នកធានា ។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ បណ្ដាញព័ត៌មានក្នុងស្រុកថា «បន្ទាប់ពីបញ្ចប់​ការសួរនាំ​នៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរ​បាលខាង​លើ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយ​ធ្វើកិច្ចសន្យា​អប់រំ និងមានអ្នកធានាត្រឹមត្រូវ។

ករណីនេះ មិន​មែន​ជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគីទាំង​ពីរទាំង​ខាង​ម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្រប​សម្រួល​បញ្ចប់ហើយ​ដែរ។ ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ» ៕

ចែករំលែក