លោកគួច ចំរើន ណែនាំឲ្យមន្ត្រីខេត្តព្រះសីហនុ ឈប់ធ្វើការតាមទម្លាប់ ត្រូវធ្វើតាមច្បាប់វិញ

13028

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​ទើប​ចូលកាន់​តំណែង​ថ្មីថ្មោង នា​ថ្ងៃទី​១ ​នៃ​ការជួបប្រជុំ​សំណេះសំណាល​ជាមួយ​មន្ត្រី​សាលាខេត្ត បាន​ណែនាំ​ឲ្យ​មន្ត្រី​គប្បី​ធ្វើការ​ទៅតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ដាច់ខាត​កុំ​ធ្វើការ​តាម​ទម្លាប់។​

​លោក គួច ចំរើន បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា មន្ត្រីរាជការ ត្រូវ​មាន​សាមគ្គីភាព និង​ទំនួល​ខុសត្រូវ ក្នុងការ​បំពេញ​ការងា​រ​ទៅតាម​តួនាទី និង​ភារកិច្ច​ដែល​បា​កំណត់​ដោយ​ច្បាប់។ សូម​មន្ត្រីរាជការ​ទាំងអស់ គប្បី​កុំ​ធ្វើការ​ងារ​តាម​ទម្លាប់ ត្រូវ​ធ្វើការ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិ​យុទ្ធ​នានា ព្រោះថា​ច្បាប់ និង​លិខិតបទដ្ឋាន គតិ​យុទ្ធ​នានា តែងតែ​វិវត្តន៍ ពីមួយថ្ងៃ ទៅមួយថ្ងៃ ទៅ​តាម​ការ​រីកចម្រើន នៃ​សង្គមជាតិ​យើង។​

​គួរ​បញ្ជាក់ថា លោក គួច ចំរើន ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង ជា​អភិបាលខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី​២៩​មិថុនា​កន្លងទៅ។​

​ប្រភព​ព័ត៌មាន​ពី​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា គ្រាន់តែ​ចូលកាន់​តំណែង​បាន​មួយថ្ងៃ ចៅ​ហ្វាយ​ខេត្ត​ព្រះសីហនុ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់ទុក​នូវ​រថយន្ត​ស៊េរី​ទំនើប​ជាច្រើន​គ្រឿង​របស់​ជនជាតិ​ចិន​ដែល​ចត​គ្មាន​សណ្ដាប់ធ្នាប់​បង្ក​ការ​កកស្ទះ​ចរាចរណ៍​តាម​ដង​ផ្លូវ​សាធារណៈ ដែល​កន្លងទៅ​អាជ្ញាធរ​នៅ​ទីនោះ​មិន​រវល់​អ្វី​ទាំងអស់ ធ្វើឲ្យ​ក្រុង​ព្រះសីហនុ​ធ្លាក់​ក្នុងស្ថានភាព​ឥត​សណ្ដាប់ធ្នាប់៕

កម្ពុជាថ្មី

ចែករំលែក