រដ្ឋាភិបាល នឹងដាក់ទោសព្រហ្មទណ្ឌ លើជនណាដែលធ្វើព័ត៌មានក្លែងក្លាយ ពីសុខភាពនាយករដ្ឋមន្ត្រី

3008

លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​ បាន​បញ្ជាក់​នៅ​ព្រឹក​នេះ​ថា ​៖​ សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា ប្រសិនបើ​គណនី​ហ្វេ​ស​ប៊ុ​ក​ណាមួយ​ប្រឌិត​បំភ្លៃ​ព័ត៌មាន (Fake News) ដែល​ធ្វើឲ្យ​មាន​ការ​ជ្រួលច្របល់​មតិ​សាធារណៈ​ជាហេតុ​ផល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដោយ​ប្រឌិត​ស្ថានភាព​អាក្រក់​ពី​សុខភាព​របស់​នាយករដ្ឋមន្ត្រី នៅក្នុង​តំណែង គឺជា​បទល្មើស​ព្រហ្មទណ្ឌ។

ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ គណៈរដ្ឋមន្ត្រី បាន​បើក​កិច្ចប្រជុំពេញអង្គ​ក្រោម​អធិបតីភាព សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៥​ដូចជា​ ៖

១ ៖ សេចក្ដីព្រាង​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥​។​

២ ៖ សេចក្ដីព្រាងច្បាប់​ ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។​

៣ ៖ សេចក្ដីព្រាងច្បាប់ ​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

៤ ៖ គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​បន្ថែម​៤​គម្រោង​អានុភាព​សរុប​១៤០​មេហ្គាវ៉ាត់។

៥ ៖ បញ្ហា​ផ្សេងៗ៕

ចែករំលែក