កីឡដ្ឋានកម្ពុជា នឹងត្រៀមធ្វើWorld Cup នៅឆ្នាំ២០៣៤ បន្ទាប់ពីធ្វើស៊ីហ្គេមនៅឆ្នាំ២០២៣

580

ស្រប​ពេ​ល​កម្ពុជា​កំពុង​​​សម្រុក​សា​​​​​​​​ង​​​​​​​​​​សង់​កីឡដ្ឋាន​ធំ ឬ M​​​​​​​​ain St​​​​​​​​adium ​​​​​​​​​​​​​​​​​​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរ​​​​​​​​​​តក​​​​​តេ​ជោ សម្រាប់​ទទួល​​រៀបចំ​ព្រឹត្តិការណ៍​​​​​​​​កីឡា​ស៊ី​ហ្គេម​លើក​ទី​​​​​​​​​៣២ ​​​​​​​​​​​​​​​​​​​​នា​ឆ្នាំ​២០​​​​​​​​​២​​​​​៣ កីឡដ្ឋាន​ដ៏​ធំ​​​​​​​​​​​អស្ចារ្យ​នេះ​ក៏​​​​​​​​​​​ត្រៀម​ស្វាគ​​​​មន៍​ព្រឹត្តិការណ៍​​​​​​​​​ FIFA W​​​​​​​​​orld​​​​​​​​​ Cu​​​​​​​​​​​p 2034 ដែ​​​​​​​​ល​​​​​​​​​​​​​​​​​​​បណ្ដា​ប្រទេស​ក្នុង​តំប​​​​​​​​ន់​អាស៊ា​​​​​​​​​​​​​​​​​នគ្រោង​ចា​​​​​​​​​ប់​​​​​​​​​​​​​​ដៃ​គ្នា​ រៀបចំ​​​​​​​​​​គម្រោ​​​​​​​​​​ង​​​​​​​​ដេញថ្លៃ​ធ្វើ​សហ​​​​​​ម្ចាស់ផ្ទះនា​​​​​​​​​​ឆ្នាំ​២​​​​​​​​​០៣​​​​​​​៤ ផ​​​​​​​ង​​​​​ដែរ។

​នេះ​បើ​តាម​​ការ​បញ្ជាក់​រប​​​​​​​​​​​​​​ស់​ឯកឧត្ដម​បណ្ឌិត ថោង​ ខុន រដ្ឋមន្ត្រី​ក្រសួងទេសច​​​​​​​​​​​រណ៍ និង​ជា​ប្រធា​​​​​​​​​ន​គ​​​​​ណៈកម្មការ​អន្តរក្រសួង​ ត្រួតពិនិត្យ​បច្ចេក​ទេស​សាងសង់​ព​​​​​​​​​ហុ​កីឡដ្ឋាន​ជាតិ​ម​​​​​​​​រតក​តេ​​​​​​​​​​​​​​​​​​​​​​​ជោ ថ្លែង​ក្នុង​ឱកាស​​​​​​​​​​សម្ដេច​តេ​​​​​​​​​​ជោ​​​​​​ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​​កម្ពុជា បាន​អ​​​​​​​​​​​​​ញ្ជើញ​ចុះ​ពិនិត្យ​កា​​​​​​​​​​​រដ្ឋាន​សាង​​​​​​​សង់​​​​​​​​​​​​​​​​​​​​​​​​កីឡដ្ឋាន​ធំ នៃ​​​​​​​​​​​​​​​​​​ពហុ​កីឡដ្ឋាន​ជាតិ​​​​​​​​មរតក​តេ​ជោ​ និង​ពិធី​​​​​ដំឡើង​ថាស​កៅ​​​​​​​​អី​បេតុ​​​​​​​​ង​ចុង​​​​​​​​ក្រោយកា​​​​​​​លពី​​​​​​​​​​​​​​​​​​ម្សិលមិញ។​​​​​

​ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​​ថា កីឡដ្ឋាន​ដ៏​​​​​ធំ​ប្រណិ​​​​​​​​​​​​​​​​​​ត​ជា​ហិរញ្ញប្បទាន​ឥ​​​​​​​​​ត​សំ​​​​​​​​​​ណង​ របស់​រដ្ឋបា​​​​​​​​ល​នៃ​​​​​​​​សា​​​​​​​​​ធារ​​​​​ណរដ្ឋ​ប្រជាមានិត​ចិន ត្រូវ​បាន​សាង​​សង់​ក្នុង​គោលដៅ​​​​​​​​​សំខា​​​​​​​​ន់​ត្រៀម​ពិធី​​​​​​​​​​បើក​-​បិ​​​​​​​​​​​​​​ទ​ការប្រកួត​​​​​​​​​​​​​​​​​​​​​​កីឡា​ស៊ី​ហ្គេម​​​​​​​​​​​ឆ្នាំ​២​​​​​​​​​០២៣ និង​ការប្រកួត​កីឡាបាល់​ទាត់​ជាដើម។ តែ​​​​​​​​លើស​ពី​​​​​​​​​នេះ​កី​​​​​​​​​​​​​​​​ឡដ្ឋាន​នេះក៏​​​​​​​​​អាច​ ជា​​​​​​​​​​​​​​​​​​​​កីឡដ្ឋាន​ដែល​ក​​​​​​​​ម្ពុជា​ត្រៀម​​​ទទួល​ព្រឹត្តិការណ៍ FIFA World Cup​​​​​​​​​ 2034​​​​​​​​ ដែល​អា​​​​​​​​ស៊ាន​ដា​​​​​​​​​​ក់​គម្រោង​ដេ​​​​​​​​​​​​​​​​​​ញថ្លៃ​ក្នុង​ឆ្នាំ​២០​​​​​​​​​​៣៤ ​​​​​​ដែរ។

​គួរ​ដឹង​ថា ការ​គូ​សបញ្ជាក់​រប​ស់​ប្រធាន​​​​​​​​​​គណៈកម្មាធិកា​​​​​​​​​​​​​​​​​​​​​​​រ​ជាតិ​អូឡាំពិក​កម្ពុជា​នេះ​​​​​​​​​​​​​​​​​ បន្ទាប់ពី​ថ្នាក់ដឹ​​​​​​​​កនាំ​​​​​​​​​​​​កំពូល​ៗ​អាស៊ាន បាន​ប្រកា​ស​គ្រោង​ធ្វើកា​​​​​​​​​​​​​​​រ​ដេញថ្លៃ​រួមគ្នា​ ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​​បាល់ទាត់​ពិភ​​​​​​ព​លោ​​​​​​​​កនា​​​​​​​​​​ឆ្នាំ​២​​​​០៣៤ កាលពី​ខែ​មិថុនា​កន្លងទៅ ​ហើយ​ការប្រកាស​​​​​​​នេះក៏​​​​​​​​ទទួល​បាន​កា​​​​​​​​​​​​​​​​​​​​រ​គាំទ្រ​ពេញទំហឹង​ ​​​​​​​​​​​​ពី​ប្រធាន​ស​​​​​​​​​​​​​​ហព័ន្ធ​កី​ឡា​​​​​​​​​​បាល់ទាត់​អាស៊ាន ឯក​ឧត្ដម ខៀវ សា​ម៉េ​ត ដែល​​​​​​​​​គាំទ្រ និង​ច​​​​​​​​​​​​​​​​​​​ង់​ឃើញ​អាស៊ាន​រួមគ្នា​​​​​សាង​ប្រវត្តិសាស្ត្រ​ក្នុង​​​​​​​​​បាល់ទា​​​​​ត់​នេះ​ដែរ។​

សូម​បញ្ជាក់​ថា​ កីឡដ្ឋាន​ធំ ឬ Main St​​adium នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​​​​​​​​​​ជោ ត្រូវ​បា​ន​ក្រុមហ៊ុន​សា​​ងសង់ចាត់ទុកជា​កីឡដ្ឋាន​ដ៏​ធំ​ឆើត​ឆាយ ស្តង់ដារ និង​មាន​ក្បូរក្បាច់​រ​ចនា​ស្អាត​ជាង​​គេក្នុង​ចំ​​​​​​​​​​​​​​​​​​​ណោម​កីឡដ្ឋាន​​​​ ដែល​ទទួល​បាន​ហិរញ្ញប្បទាន​ឥត​សំ​ណ​​​​​​​​​​​​ង​ពី​រដ្ឋាភិបា​​ល​ចិ​​​​​ន។

កីឡដ្ឋាន​នេះអា​ច​ផ្ទុក​អ្នក​​​​​​​​​​​​​ទ​​​​​​ស្សនា​ចំ​​​​​​​​​​​​​​​​​នួន ៦​ម៉ឺន​នាក់ តែ​​​​​​​​​ករណី​មា​​​​​​​​ន​អា​​​​​​​​​​​​​​​​​សន្នគឺ​ប្រើពេល​​​​​​​​​តែ ៧​​​​​​​​​​​​​​នាទី​ប៉ុណ្ណោះ​​​​​ដើម្បី​ជម្លៀស​អ្នកគាំទ្រ​ទាំង​​​​​​​​​​អ​ស់។ លើស​ពី​នេះ​ក៏​​​​​​​​​​មាន​សណ្ឋាគារ​​​​​​​​​ ៣៤​​​​​​​​​​​​​​បន្ទប់ ផ្សារ​ទំ​​​​​​​​​​​​​​​​​​​​​​​​​​នើប កន្លែង​ក​ម្សាន្ត និង​ហ្វឹក​ហាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​កីឡា​មួយ​ចំនួន​​​​​​​​​​​​ទៀត​​​​​​​​​​​ផង៕BTV

ចែករំលែក