ចម្លើយតែមួយម៉ាត់ របស់មន្ត្រីក្រសួងសាធារណការ ធ្វើឲ្យលោកមាស រិទ្ធី ហើបមាត់លែងរួច(មានវិដេអូ)

2884

ស្រប​ពេល ​​ដែល​មាន​មហាជន​ជាច្រើន​ផ្ទុះ​ការរិះ​គន់​ និង​ហួសចិត្ត​ខ្លាំង​លើ​ក​​​​​​​​​ម្មវិធី​​​​ល្បង​ប្រាជ្ញា​ H​eave​​​​​​​​​​​​​​​n or Hell Cambodia របស់​ទូរទ​​​​​​​​​​​​​​​​​​ស្សន៍​ហង្ស​មាស​ ខណៈ​ដែល​​​​​ លោក​​​​​​​​កៅ សី​​​​​​​​​​​​​ហា ​ឆ្លើយ​សំ​​​​​​​​​​​​​​​​​​​ណួរ​បាន​ត្រឹមត្រូវ ​គឺ​ផ្លូវគោ​​​​​​​ក​​​​​​​​​​​​​​​​​​​​​​ចែក​​ជា​២។ ប៉ុន្តែ​ជា​ចម្លើយ​បែ​​​​​​​​​​រជា​ផ្ទុយ​នឹ​​​​​​​​​ង​ការពិ​​​​​​​​ត​ដោ​​​​​​​​​​​​យ​ហង្ស​មា​​​​​​​​​​​​​​​​​​ស​បង្ហាញ​ចម្លើយ​​​​​​​​​​ថា​ផ្លូវគោក​​​​​​​​​ចែក​​​​​​​ជា​៣​នោះ​​​​​​​​​ ពេល​​​​​​​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​ការពិត ​ត្រូវ​បាន​ប​​​​​​​​​​ញ្ជាក់​ច្បាស់ៗ​​​​​​​​​ ដោ​​​​​​​​​យ​មន្ត្រី​ក្រសួ​​​​​​​ង​សា​​​​​​​ធារ​​​​​​ណ​​​​​​ការ​តែម្ដង។

តាម​ការ​ក​ត់សម្គាល់​ជុំវិញ​ក​​​រណី​ដែល​​​​​​​​មាន​ចម្លើយ​ថា​ផ្លូវគោក​ចែ​កជា​៣​​​​​​​​​​ ពី​កម្មវិធី​ល្បងប្រាជ្ញា Hea​​​​​​​​​​​​ven o​​​​r Hell Cambodia នោះ ​ភ្លាមៗ​នេះ​​ បាន​​ធ្វើ​ឲ្យ​មហា​​​​​​​​​ជន​ផ្ទុះ​ការ​​​​​​​រិះគន់​ដោ​​​​​​​យ​មិន​​​​​​​​​​សំចៃ​មាត់ ពិសេស​​នៅលើ​​​​​​​​បណ្តាញ​​​​​សង្គម​តែម្តង​។ ម្យ៉ាងទៀត​បន្ទាប់ពី​​មានការ​រិះគ​​​​​​​ន់​ពី​ម​​​​​​​​​​​ហាជន​ ក៏​ស្រាប់​​​​​​​​​​​​​​​​តែ​លេច​វត្តមាន​លោ​​​​​​​ក ​​​​​​​​​​​​​​​មាស រិទ្ធី ជា​អ្នក​​​​​​អធិប្បាយ​ល្បីឈ្មោះ​នៅ​ទូរទស្សន៍​មួយ​នេះ ​បាន​​ចេញមក​​​​​​​បកស្រាយ​​​​​​​​​​លាងខ្លួន​ឲ្យ​ទ្រនំ ​​​​​​​​​​​ដោយ​ភ្ជាប់​ម​​​​​​​​​​​​​ក​ជា​មួយ​​​​​​​​​សៀវភៅ​១​ក្បាល​ បង្ហាញ​ពី​ទំនុកចិត្ត​យ៉ាង​ជឿជាក់ថា ​ផ្លូវគោក​ចែកជា​៣​ពិតមែន។

ការចេញមុខ​ប​កស្រាយ​ដោ​យ​ជំនឿ​ជាក់​ពី​សំ​​​​​​​​​​​​​​​​​​​ណាក់​ លោក មាស រិទ្ធី នេះ​គឺ​កា​​​​​​​​​​​​​ន់តែ​ធ្វើ​ឲ្យ​កើន​កម្ដៅ ​នៃ​​​ការរិះគន់​ និង​ពាក្យ​និន្ទា​ជាច្រើន​បា​​​​​​​​ន​បាញ់​ចា​​​​​​​​​ក់​ស្រោច​ម​​​​​​​​ក​លើ​ហ​​​​​​​​​​ង្ស​មាស​ និង​ ​​​​​​​​លោក មា​​​​​​​​​ស រិទ្ធី យ៉ា​​​​​​​​​ង​កក្រើក​ពេ​​​​​​​​​​ញ​ប​​​​​ណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ​ខណៈ​​​​​​​​​​​​​​​ចម្លើយ​ត្រឹមត្រូវ ត្រូវ​បាន​​​​​​​​​​​អនុរដ្ឋលេ​​​​​​​​​​​ខាធិការ ​​​​​​​​និង​ជា​​​​​​​​​​​​​នាយខុទ្ទកាល័​​​​​​​​​​​​យ​ក្រសួង​សា​​​​​​​​​​ធា​​​​​​​រណការ ចេញមុខ​មក​បញ្ជាក់​ថា ​ផ្លូវគោក​ចែ​កចេញជា​​​​២​ប្រភេ​​​​​​​ទ​ពោ​​​​​​​​​​​​​​​​​​​​​ល​គឺ ​ត្រឹមត្រូវ​ដូចគ្នា​នឹ​​​​​​​​ង​ចម្លើយ​របស់​ លោក កៅ សីហា។

បើ​យោង​តាម​​ការ​ឲ្យ​ដឹង​ពី​ លោ​ក គង់ ​​​​​​​​​​​​​​​​​​វិមាន អនុរដ្ឋលេខា​​​​​​​​​​ធិការ​ក្រសួង​សា​​​​​​​​ធារណការ​​បានបញ្ជាក់​ថា​​​​​​​ផ្លូវគោ​​​​​​​​ក​​​​​​ចែកចេញជា​២​ប្រភេទ ហើយ​អ្នកប​កស្រាយ​ខុសពី​នេះ​​​​​​​​​​​​​​​​​សូម​ពិនិត្យ​ផង​​​​​​​​​​ ដើម្បី​កុំឲ្យ​មាន​​​​​​​​​ការ​​​​​​​​​​​​​​យល់​ច្រឡំ​ដល់​ម​​ហាជន​។ ​ជាមួយគ្នានេះ ​លោក​បា​​​​​​​​​ន​បង្ហោះ​ដែរ​​​​​​​​​​​​​​​​​ថា ​ចូរ​ឈ្វេង​​​​​​​​​​​​​​​​​​​យល់​អំពី​ផ្លូវ ដើម្បី​​​​​​ជៀស​វាង​ការ​ប​​​​​​​​​កស្រាយ​ផ្សេងៗ​ខុ​សគ្នា ..!។

​លោក គង់ វិមាន បាន​​បន្ត​ថា ​សូម​បងប្អូន​មេ​​​​​ត្តា​យោគ​​​​​​​យល់​កុំ​​​​​ដាក់​បន្ទុក​ទៅលើ​នរ​ណាមួយ និង​សូម​ជួយ​កែលំអ​គ្នា​ ដើម្បី​សង្គមជាតិ​យើងទាំងអស់គ្នា ​ជួនកាល​ការបកស្រាយ​ដោយ​ផ្អែកលើ​ឯកសារ​ផ្សេងៗ។ ​ផ្លូវគោក​ចែកចេញជា​២​ប្រភេទ ​គឺ ​៖ (​មិន​និយាយ​ពី​ផ្លូវ​ល្បឿន​លឿន​) ៖ ១. ផ្លូវថ្នល់ និង​២. ផ្លូវដែក​។​

* ផ្លូវថ្នល់​ចែកចេញជា​៤​ប្រភេទ​ទៀត​ គឺ​ ៖១. ផ្លូវជាតិ ,២. ផ្លូវ​ខេត្ត ,៣. ផ្លូវលំ​(​ផ្លូវ​ជនបទ​) ,៤. ផ្លូវ​រុក្ខ​បាល និង មាន​២​ប្រភេទ​ទៀត (​ផ្លូវ​ល្បឿន​លឿន និង​ផ្លូវ​ផ្សេងទៀត​ដែល​សម្រេច​ដោយ​រដ្ឋាភិបាល )​។ ចំណែកឯ​គមនាគមន៍ ​គឺ មាន​៣​ប្រភេទ​គឺ​ ៖ ១. ផ្លូវគោក ,២. ផ្លូវទឹក និង​៣. ផ្លូវអាកាស។ តាមរយៈ​ការបកស្រាយ​យ៉ាងច្បាស់ៗ ​របស់ លោក គង់ វិមាន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ខាង​លើ​នេះ​ បានធ្វើ​ឲ្យ​មហាជន​បង្ហាញ​ការ​គាំទ្រ ​និង​សាទរ​ខ្លាំង​ព្រោះ​អស់​ចម្ងល់​លើ​បញ្ហា​នេះ​ទៀត។

ដោយឡែក​សម្រាប់​ហង្ស​មាស ​និង​ លោក មាស រិទ្ធី កាន់តែ ​ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក​ជាច្រើន​ នាំគ្នា​រិះគន់​ភ្ជាប់​មួយ​ពាក្យ​សើច​ចំអក​ជាច្រើន​គួរ​ឲ្យ​អាម៉ាស់ ​ព្រោះថា​ក្មេងៗ​ជិត​ដល់​ថ្ងៃ​ប្រលង​បឋមភូមិ​ហើយ​ បែរជា​មក​ចង់​ពង្វក់​ខ្មែរ​គ្នាឯង​។ ​ខណៈ​តារា​សិល្បៈ​ខ្មែរ​មួយចំនួន​ ក៏​ហួសចិត្ត​ខ្លាំង​លើ​រឿងរ៉ាវ​នេះ​ផងដែរ​៕

#MeasRithy #MorningNews 30-07-2019 Part 3

#MeasRithy #MorningNews 30-07-2019 Part 3

Posted by Meas Rithy Hang Meas on Monday, 29 July 2019

ចែករំលែក