នគរបាលកាពារព្រំដែនគោក បិទវគ្គបាញ់គ្រាប់ពិត ដែលបានហ្វឹកហាត់អស់៣ខែ

1358

វរសេនាតូចអន្តរាគមន៏ពិសេសនគរបាលកាពារព្រំដែនគោគ កាលពីថ្ងៃទី៣១កក្កដា បានបិទវគ្គបាញ់គ្រាប់ពិត ដែលពីធីមានការចូលរួមជាអធិបតី ពីសំណាក់លោក ខេង សុមេធ អគ្គស្នងការរង នគរបាលជាតិ ។

លោក ហ៊ូ សាគុណ អគ្គស្នងការងនគរបាលជាតិបានបញ្ជាក់ក្នុងឱកាសនោះថា នាយនិងពលនគរបាលវរសេនាតូចអន្តរាគមន៏ពិសេសនគរបាលកាពារព្រំដែនគោគ ដែលបានហ្វឹកហ្វឺនហើយត្រូវបានបិទវគ្គបាញ់គ្រាប់ពិតនាពេលនេះ គឺបានហ្វឹកហាត់រយះពេល៣ខែកន្លងមកហើយក្នុងនោះគឺមានសិក្ខាកាមចូលរួមចំនួន៤៧០នាក់។

ជាមួយគ្នានោះដែរ លោក ខេង សុមេធ ក៏បាន បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ថា នៅពេលនេះយើងបាញ់យើងមានគ្រូបង្វឹកនៅឈរចាំធ្វើកាណែនាំ តែកាលះទេសះណាមួយ ដែលយើងចូលប្រយុទ្ធជាក់ស្តែង យើងមិនមានគ្រូបង្វឹកឯណា នៅឈរចាំណែនាំយើងទៀតនោះទេ ៕

ចែករំលែក