គណបក្សលោកញឹក ប៊ុនឆៃ មិនរួបរួមជាមួយ គណបក្សសម្តេចក្រុមព្រះទេ

754

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ថ្លែង​ឲ្យ​ដឹងថា ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​គ្មាន​គម្រោង បង្រួបបង្រួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​របស់​លោក​ញឹក ប៊ុនឆៃ ទៀត​នោះឡើយ​ខណៈ ​លោក​ញឹក ប៊ុនឆៃ ទៅ​ចូល​គាល់​សម្តេចក្រុមព្រះ​៣​ដង​ នាពេល​កន្លងទៅ ​គឺជា​ការ​សួរ​សុខទុក្ខ​សុខភាព​ របស់​ព្រះអង្គ​តែប៉ុណ្ណោះ​។

យោង​តាម​មន្ត្រីជាន់ខ្ពស់​របស់​គណ​បក្ស ហ៊្វុនស៊ិនប៉ិច ​មួយរូប ​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ ឈ្មោះ​បាន​ប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី​ថា ​ការផ្សព្វផ្សាយ​របស់​អ្នកសារព័ត៌មាន​មួយចំនួន​នាពេល ​កន្លងទៅ​ថា ​គណបក្ស ហ៊្វុនស៊ិនប៉ិច​ ​នឹង​ច្របាច់​បញ្ចូល​គ្នា​ឡើងវិញ ​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម ជាតិ​នោះ​គឺ​មិនមែន​ជា​ការពិត​នោះទេ ​ដោយសារតែ​រហូតមក​ដល់ពេលនេះ​មន្ត្រីជាន់ខ្ពស់​របស់ ​គណបក្ស​ហ្វុនស៊ិនប៉ិច ​ទាំងអស់​រួម​នឹង​សម្តេចក្រុមព្រះ ​ដែលជា​ប្រធាន​គណបក្ស​ផង​នោះ​ក៏ ព្រះអង្គ​មិនទាន់បាន​ជ្រាប់​នោះដែរ​។

ប្រភព​បាន​បញ្ជាក់ថា​«​កិច្ច​ជំនួប​រវាង​សម្តេចក្រុមព្រះ​នរោត្តម រណ ឬ​ទ្ធិ​ ជាមួយនិង​លោក ញឹក ប៊ុនឆៃ នាពេល​កន្លងទៅ ​នៅ​ព្រះ​តំណាក់​ព្រះអង្គ​វាល​ស្បូវ​នោះ​គឺ​សួរសុខទុក្ខ​ធម្មតា​ទេ ពុំ បាន​ពិភាក្សាគ្នា​និយាយ​អំពី​ការច្របាច់​បញ្ចូលគ្នា​នោះឡើយ ហើយ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នោះ​គឺ​ផ្សព្វផ្សាយ​តែ​ភាគី​ខាង​លោក​ ញឹក ប៊ុនឆៃ ​និយាយ​តែ​ម្ខាង​ប៉ុណ្ណោះ​»​។

បើ​តាម​មន្ត្រីជាន់ខ្ពស់​របស់​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច ​ដដែល បានបញ្ជាក់​​ទៀតថា លោក​ញឹក ប៊ុនឆៃ​មាន​បញ្ហា​ជាច្រើន​ជាមួយ​សម្តេចក្រុមព្រះ​ និង​បញ្ហា​នៅក្នុង​ប្រទេស​ផង ​ដែរ​ដូច្នេះ​អ្វីដែល​ព័ត៌មាន​លិច​ឮថា​ ចូលគ្នា​វិញ​ជាមួយ​សម្តេចក្រុមព្រះ​នោះ គឺ​មិនអាច​ទៅរួច​នោះ​ ឡើយ​ ខណៈ​ព្រះរោគ​របស់​ព្រះអង្គ​ ក៏​មិនទាន់​បានជា​សះស្បើយ​នៅឡើយ​នោះ​។

សូមបញ្ជាក់ថា​ សម្តេចក្រុមព្រះ​នរោត្តម រណ រ​ទ្ធិ និង​លោក​ញឹក ប៊ុនឆៃ​ បា​ន​​ បង្រួបបង្រួម គ្នា​ឡើយ​វិញ​ជាច្រើនលើក​ច្រើន​សារ​មក​ហើយ​ក្រោយពី​មានការ​បែកបាក់​គ្នា ​កាលពី​ឆ្នាំ​២០០៦ ​កន្លង​ទៅនោះ​។ ក្រោយពី​មានការ​ប្រេះឆា​ នឹង​គ្នា​រវាង​ភាគី​ទាំងពីរ​មក​ លោក​ញឹក ប៊ុនឆៃ បាន រិះគន់​សម្តេច​ក្រុមព្រះ​ថា ​ជា​មេដឹកនាំ​ពុករលួយ ​ហើយ​បក្សពួកនិយម​ច្រើន​ផងដែរ​ បាន​ធ្វើ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​បែកបាក់​សាមគ្គី​រហូតដល់​គ្មាន​សំលេង ​កៅអី​នៅក្នុង​រដ្ឋសភា​នោះ​៕អត្ថបទBTV

ចែករំលែក