សម្ដេចស ខេង៖ ខ្ញុំមានសិទ្ធិឲ្យដាក់ប្រឡងចូលធ្វើប៉ូលិស តែគ្មានសិទ្ធិឲ្យជាប់ ដោយស្វ័យប្រវត្តិឡើយ

1016

សម្ដេច ស ខេង ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នាពេលកន្លង មកមានអ្នក ខ្លះមិនដែលរៀន ប៉ូលីសឡើយ ហើយមកសុំសម្ដេច ធ្វើប៉ូលីស ដូច្នេះការ សុំបែបនេះ ខុសពីគោល នយោបាយ កំណែទម្រង់របស់ រាជរដ្ឋាភិបាលកម្ពុជា គឺតម្រូវឲ្យមាន ការប្រឡង បានត្រឹមត្រូវ។​

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត ជ័យ លាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ របស់សាកល វិទ្យាល័យបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កម្ពុជា បានធ្វើការ កំណែទម្រង់ ប្រព័ន្ធ អប់រំ ហើយប្រជា ពលរដ្ឋចង់ ធ្វើប៉ូលីសត្រូវមានការប្រឡង ឲ្យបានត្រឹមត្រូវ។ សម្ដេចក្រឡា ហោម បន្ដថា នាពេល កន្លងមក មានការ អន្តរាគមន៍ ឲ្យប្រឡងជាប់ធ្វើប៉ូលីស ការធ្វើបែបនេះ ខុសពីកំណែ ទម្រង់ របស់ រាជរដ្ឋាភិបាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អ្នកខ្លះមិន ដែលរៀនប៉ូលីស មកដល់ សុំធ្វើប៉ូលីស ធំ ទៀត ហើយធ្វើចឹងខុសពីនយោបាយ កំណែទម្រង់ ទៅហើយ ចង់ធ្វើប៉ូលីស ត្រូវចូល រួមប្រឡង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចក្រឡាហោម បន្ថែមថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានសិទ្ធិឲ្យដាក់ ប្រឡងតែប៉ុណ្ណោះ គ្មាន សិទ្ធិឲ្យជាប់ ដោយស្វ័យប្រវត្តិឡើយ។ សម្ដេចក្រឡាហោម បន្ដថា កាលណាចង់ ធ្វើប៉ូលីសត្រូវចូល រួមប្រឡងប៉ូលីស ហើយ ប្រឡងធ្លាក់ជាលទ្ធផល របស់ខ្លួនឯង។​

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានឧទាហរណ៍ថា បើឲ្យធ្វើប៉ូលីស មិនចាំ បាច់ប្រឡង ដល់ពេលធ្វើការងារមិនកើត ប្រជាពលរដ្ឋនឹង ធ្វើការស្ដីបន្ទោស មករដ្ឋមន្ដ្រីក្រសួងមហា ផ្ទៃហើយ ដូច្នេះ ត្រូវមាន ការប្រឡងឲ្យបាន ត្រឹមត្រូវបំផុត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចែករំលែក