យុវជនបក្សសង្គ្រោះជាតិ ដាក់ទំនាយបក្សកាន់អំណាច ឲ្យងាប់តៃហោង ក្នុងរដូវបុណ្យភ្ជុំ

27262

លោក សែម ជឿន ដែលគេគ្រប់គ្នា​ដឹងថា​ជាយុវជនមកពីគណបក្ស​សង្គ្រោះជាតិ​យ៉ាង​​សកម្មម្នាក់ ទាំង​នៅលើទីលាន​ផ្ទាល់ ទាំងនៅលើបណ្តាញ​សង្គមហ្វេស​ប៊ុក ដែល​តែងតែ​ជេរប្រមាថ និង​វ៉ៃប្រហារ​ដល់គណបក្ស​ផ្សេង ដែលមាន​និន្នាការ​ប្រឆាំងនឹ​ង​គណបក្ស​សង្គ្រោះជាតិ។​ ​

នៅឳកាស​ពិធីបុណ្យភ្ជុំបិណ្ឌ​ប្រពៃណីខ្មែរ​នេះ យុវជនបក្ស​សង្គ្រោះជាតិបាន បាន​បួង​សួងដល់វត្ថុស័ក​សិទ្ធ​ទាំងអស់ ជាពិសេស​លោ​កបាន​លើកដៃ​សំពះ​ដាក់​ទំនាយ​ដល់ក្រុមអ្នក​កាន់អំណាច ឲ្យបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃកាច់បំ​បាក់ក និង​ងាប់តៃហោង​ទាំងអស់ “សូមបារមីនៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ កាច់បំបាក់ក ពួក​អាតិ​រច្ឆាន ផ្តាច់ការ ប្រពឹត្តិអំពើអាក្រក់ក្នុងសង្គម រំលោភបំពានដីធ្លីរបស់គេ យកជារបស់ខ្លួន អោយងាប់តៃហោង ទាំងអស់ទៅហោង…. សាធុ សាធុ សាធុ”។ ការលើកឡើងបែបនេះ ធ្វើឡើងនៅ​លើបណ្តាញ​សង្គមហ្វេសប៊ុកផ្ទាល់​ខ្លួន​របស់​លោក កាលពីថ្ងៃ​១៨កញ្ញានេះ។​

យុវជន សែម ជឿន គេតែងតែឃើញ​ធ្វើការ​វ៉ៃប្រហារដល់​គណបក្ស​ប្រជាជនកម្ពុជា និង​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ដែលមានសម្តេចហ៊ុន សែនជានាយករដ្ឋមន្ត្រី ជារើយៗ តាមរយៈ​បណ្តាញ​សង្គមហ្វេស​ប៊ុក និងសរសេរ​អត្ថបទ​បញ្ឈឺឌឺដង ផ្លែផ្កា​ដាក់ក្រុម​ដែលមាន​និន្នាការមិន​គាំទ្រគ​ណបក្ស​សង្គ្រោះជាតិ នូវពាក្យ​អសុរស់ និង​អសីលធម៌​ជាទីបំផុត​។​

សូមបញ្ជាក់​ថា ថ្មីៗនេះសមត្ថកិច្ច បាន​ចាប់ខ្លួនអ្ន​កគាំទ្រគណបក្ស​ប្រឆាំង​​ជាច្រើន​នា​ក់​ជាពិសេស​​សុទ្ធតែ​​ជាយុវជន​​ផងនោះ​ ដែល​បាន​ធ្វើការ​វ៉ៃ​ប្រហារ​ ដោយ​ការជេរ​ប្រមាថ​​មើលងាយ មួល​​បង្កាច់ លាប​ពណ៌ តាម​រយៈសកម្មភាព​​កាត់តរូបភាព បង្ហោះ​វិដេអូ​ជេរ​ប្រមាថ​ និងការសរសេ​រ​អត្ថបទ​បង្ខូច​កេរ្តិ៍​ឈ្មោះ​អ្នកដទៃ​​នៅ​លើបណ្តាញសង្គមហ្វេសប៊ុកដ៏ពេញនិយមមួយនេះ៕

សូមបារមីនៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ កាច់បំបាក់ក ពួកអាតិរច្ឆាន ផ្តាច់ការ ប្រពឹត្តិអំពើអាក្រក់ក្នុងសង្គម រំលោភបំពានដីធ្លីរបស់គេ យកជារបស់ខ្លួន អោយងាប់តៃហោង ទាំងអស់ទៅហោង…. សាធុ សាធុ សាធុ

Posted by Sem Choeurn on Sunday, 17 September 2017