ក្មេងដែលជាប់គាំងនៅក្នុងរូងភ្នំ ត្រូវបានរំដោះខ្លួន បាន៦នាក់ចេញមកខាងក្រៅហើយ

150

យ៉ាងហោចណាស់ ក្មេងប្រុស​ ៦ នាក់ នៃ ក្រុម​​​ បាត់ ទាត់ សាលា ថៃ មួ​​​​​​​​​យ ត្រូវបាន ជួ​​​​​​​​​​​យសង្គ្រោះ​​​​​​​​​​​ ពី ល្អា​​​​​​​​​​ង ភ្នំ​​​​​​​​​​​​​​​​​​​ ដែល ជន់ លិច ក្រោយពី ជាប់ នៅ ទីនោះ ​​​​​​​​​អស់ ពេល ២ សប្តាហ៍ ,​​​​​​​​​ នេះ បើតាម សមា​​​​​​​​​​ជិក ម្នាក់ នៃ ​​​​​​​​​​​​​​​​​​​ក្រុម ជួយ សង្គ្រោះបាន ទម្លាយ ប្រាប់ កាលពី ថ្ងៃអាទិត្យ ។​​​​​​​​​​ តែទាហានជើងទឹកថៃ​​​​​​​​​ដែលចូលរួម​​​​​​​​​ក្នុងការងារជួ​​​​​​​​​យស​​​​​​​​​​​​​​​​​​​ង្រ្គោះនេះ និយាយ ថាសមាជិកក្រុមបាល់ទាត់វ័យក្មេងនេះ៤នាក់ត្រូវបាននាំចេញ។

ពួក អ្នក មុជទឹក មាន ទាំង ថៃ និង បរទេស បាន ចូ​​​​​​​​​លក្នុង ល្អាង ​​​​​​​​​​ថាំ លួង នៅ​​​​​​​​​​ ម៉ោង ១០​​​​​​​​​​​​​​​ ព្រឹក ថ្ងៃអាទិត្យ ដើម្បី ចាប់ផ្តើម បេសកកម្ម សង្គ្រោះ ដ៏ ​​​​​​​​​គ្រោះថ្នាក់ ក្នុង​​​​​​​​​​​​​​​​​ ការនាំ ក្មេងប្រុស​​​​​​​​​ ១២ នាក់ និ​​​​​​​​​​ង គ្រូ រ​​​​​​​​​​​​​​បស់គេ ម្នាក់ ។ ពួកគេ បានជា ប់​​​​​​​​​​​ នៅក្រោម ដី ចាប់​​​​​​​​តាំងពី ថ្ងៃ ២​​​​​​​​​​​​​​​​​​​​​​​​៣ មិថុនា មក ។​​​​​​​​​​

មុននេះ ពួក មន្ត្រី បាន និយាយថា ​​​​​​​​​​​​​​លឿន បំផុត ពេលដែល អ្នក​​​​​​​​​​​​​ នៅរ ស់ ដំបូង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាច ចេញពី រូង គឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ ម៉ោង ៩ យប់ តែ ប្រព័ន្ធ ផ្សព្វផ្សាយ ក្នុ​​​​​​​​​​ងស្រុក បាន រាយ​​​​​​​​​ការណ៍ ថា ក្មេង​​​​​​​​​ ដំបូង បាន​​​​​​​​​​ ចេញពី ល្អា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង ភ្នំ នៅ ម៉ោង ៥:៣៧ ល្ងាច និង ទី​​​​​​​​​​​ ពីរ នៅ​​​​​​​​​ ម៉ោង ​​​​​៥:៥០ ល្ងាច ។

យោងតាម ប្រភព​ព័ត៌មាន ក្មេង ​​ដែល ចេញពី រូង​​​​​​​​​ ដំបូង ឈ្មោះ ​​​​​​​​​​មង្គល ប៊ូ ន ​​​​​​​​​​ពៀម អាយុ​​​​​​​​​​​​​​​​​​ ១៣ ឆ្នាំ ។ ឈ្មោះ ក្មេង ដទៃទៀត មិនត្រូវ បាន គេ ប​​​​​​​​​ញ្ចេញ អោ​​​​​​​​​​​​​​យដឹង ទេ ។

អ្នកកាសែត នៅ បាងកក ម្នាក់ ​​​​​​​​​​បាន សរសេ រ បង្ហោះ​​​​​​​​​​ ថា គ្រូពេទ្យ អូស្ត្រា​​​​​​​​​​​លី ម្នាក់ ដែល​​​​​​​​​​ បាន ស្ថិ​​​​​​​​​​​​​​​​​​​​​​​តនៅក្នុង ល្អាង ជាមួយ ក្មេងៗ បានសំរេច នាំ ​​​​​​​​​​​​​​​​​​​​ក្មេង ដែល​​​​​​​​​ កម្លាំង ខ្សោយ ជាង​​​​​​​​​គេ ចេញ មុន ដោ​​​​​​​​​​យសារ ស្ថាន​​​​​​​​​​​​​​​​​​​​​​​​​​ភាព នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង ល្អាង ល្អ នៅពេល ថ្ងៃ ។

កាសែត បាងកក ប៉ុស្តិ៍ បាន រា​​​​​​​​​យការណ៍ ថា ក្មេងៗ ​​​​​​​​​​និង គ្រូ ម្នាក់ របស់​​​​​​​​​គេ នឹង ទទួល ​​​​​​​​​​​​​ការព្យាបាល វេជ្ជសាស្ត្រ នៅ មន្ទីរពេទ្យ Chiangrai Prachanukroh រយៈពេល ២៤ ម៉ោង ​​​​​​​​​ក្រោយ ត្រូវបាន ស​​​​​​​​​ង្គ្រោះ ចេញពី រូង ។ គ្រួសារ របស់គេ នឹងមិន ត្រូ​​​​​​​វ អនុញ្ញាតអោយ ចូល មើល ពួកគេ​​​​​​​​​​​​​​​​​​ ទេ នៅ ២៤ ម៉ោង ដំបូង នេះ ។ ការ ចូលមក សួរសុខទុក្ខ ពី សំណាក់ គ្រួសា​​​​​​​​​​រ អាច ត្រូវ បាន​​​​​​​​​​​​​អនុញ្ញាត ក្រោយ ការពិនិត្យ សុខ​​​​​​​​​​​​​​ភាព បាន រួចរាល់ ក្នុង រយៈពេល ៤៨ ម៉ោង ។

មន្ត្រី សុខាភិបាល ខេត្ត ​​​​​​ឈៀង រ៉ៃ ម្នាក់ ​​​​​​​​​​​​​បាន និយាយថា​​​​​​​​​​ ក្មេងៗ និង គ្រូ​​​​​​​​​​​ របស់គេ អា​​​​​​​​​​​ច ចេញពី ​​​​​​​​​​​​​​ពេទ្យ ទៅផ្ទះ ក្នុង រង្វង់ ៥ ថ្ងៃក្រោយ ការពិនិត្យ​​​​​​​​​​​​​​ ព្យាបាល ។

សូមបញ្ជាក់ថា អ្នក​​​​​​​​​ មុជទឹក អន្តរជាតិ ១​​​​​​​​​៣ នាក់ និង ថៃ​​​​​​​​​ ៥ នាក់ កំពុងធ្វើ​​​​​​​​​ការ ប្រណាំង នឹង ពេ​​​​​​​​​​​​លវេលា ដើម្បី នាំ ក្មេង បាល់ទាត់​​​​​​​​​​​​ ទាំងនេះ ​​​​​​និង គ្រូ របស់​​​​​​​​គេ ចេញមក​​​​​​​​​​ក្រៅ ដោយ​​​​​​​​​សារ បណ្តាញ រូងភ្នំ តូចចង្អៀ​​​​​ត និង មានទឹក លិច ជា ច្រើ កន្លែង ៕​​​​​​​​​

ប្រភពអត្ថបទ៖ រស្មីកម្ពុជា

ចែករំលែក