មន្ទីរសាធារណការ ទទួលស្គាល់ថា ការដាក់លូនៅស្ទឹងមានជ័យ ពិតជាខុសបច្ចេកទេសមែន តែនឹងកែសម្រួលឡើងវិញ

3878

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​​សារព័ត៌មាន​​កោះសន្តិភាព​​​​​​​​​បាន​ចុះ​​​​​​​​​​ផ្សាយ​ថា ​​​​​​​​​ប្រព័ន្ធ​លូ​បង្ហូ​​​​​​​​​រ​ទឹកធំ​មួយ​ខ្សែ​​​​​​​​​​​​មាន​​​​​​​​​​​​​​​​​មុខ​កាត់​១​ម៉ែត្រ​លាតសន្ធឹង​​​​​​​​​​​ក្នុងភូមិ​ឬ​ស្សី ភូ​​​​​​​​​មិ​ឬ​ស្សី​៣ និង​​​​​​​​​​​ភូមិ​នានា​ក្នុង​​​​​​​​​​​សង្កាត់​ស្ទឹង​​​​​​​​​​​​មាន​ជ័យ​២​​​​​​​​​​​​​ ខណ្ឌមានជ័យ​ត្រូវ​បាន​អ្នកបច្ចេកទេស​ចុះ​ដាក់​ខុស​លក្ខណៈ​បច្ចេកទេស ដោយ​​​​​​​​​​មិនឃើញ​មាន​​​​​​​​​​​មន្ត្រី​ជំនា​​​​​​​​​​ញ​ណា​​​​​​​​​​​​​​​​​​​​​ចុះ​ត្រួតពិនិត្យ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​រអ៊ូរទាំ តាំង​​​​​​​​​ពី​ដើមភូមិ​​​​​​​​​​​ដល់​ចុង​​​​​​​​​​​​​​ភូមិ​​​​​​​​

​ចំពោះ​ក្រុម​កម្មករ​​​​​​ទទួល​ម៉ៅ​​​​​​​​​​ការ​បាន​ទា​​​​​​​​រ​លុយ​ថ្លៃ​ភ្ជា​​​​​​​​​​​​​​​​​​ប់​បណ្តាញ​លូ​ចូល​​​​​​​​​​ផ្ទះ និង​ទារ​លុយ​​​​​​​​​​​ថ្លៃ​ចាក់​បំ​​​​​​​​​​​​​ពេញ​ដីខ្សាច់​នៅ​មុខ​ផ្ទះ​ក្នុង​តម្លៃ​ចាប់ ពី​៣​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល​ក្នុង​​​​​​​​​​​​​​​​​១​ឡាន​ដូច​ត្រីងៀត​​​​​​​​​​​ពង​នោះ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​​ភ្នំពេ​​​​​​​​​​​​​​​​​​​ញ​បញ្ជា​ផ្ទាល់​ទៅ​ក្រុមហ៊ុ​​​​​​​​​​​​​ន​ទទួល​​​​​​​​​​​​​ម៉ៅ​​​​​​​​​​ការ​ឲ្យ​មានការ​កែ​​​​​​​​​សម្រួល​បច្ចេក​​​​​​​​​ទេស និង​​​​​​​​​​​បញ្ឈប់​ការ​យក​លុយ​ពី​ប្រជា​ពល​​​រដ្ឋ​ជា​​​​​​​​​​​​​​​​​បន្ទាន់​។

លោក​សាំ ពិសិ​​​​​​​​​​ដ្ឋ នាយក​មន្ទីរ​​​​​​​​​​​សាធារណការ ​​​​​​​​​​និង​ដឹក​ជញ្ជូន​រា​​​​​​​​​​​​​​​​​​​ជធានី​ភ្នំពេញ​​​​​​​​​​​បាន​ឲ្យ​​​​​​​​​​កោះសន្តិភាព​​​​​​​​​​​​​​​ដឹង​តាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨​​​​​​​​​​​​នេះ​ថា បន្ទាប់​​​​​​​​​​ពី​ទទួល​បាន​ព័ត៌​​​​​​​​​​មាន​ខាងលើ​នេះ​ភ្លាម​លោក​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​​​​​​ពិនិត្យ​​​​​​​​​ជាក់ស្តែង​នូ​​​​​​​​​​​វ​តាំង​ដាក់​លូ​នោះ​។

លោក បាន​ទទួល​ស្គាល់​ថា កា​​រ​ដាក់​លូ​​​​​​​​​​​​​​​នោះ​មាន​​​​​​​​​​​​​​​​​​​​​​​​ចំណុច​ខ្វះខា​​​​​​​​​​​​​​​ត​ខ្លះ​ដែ​​​​​​​​​​​​​​​​​ល​ជា​ការ​ធ្វេ​​​​​​​​​​សប្រ​​​​​​​​​​ហែស​របស់​​​​​​​​​​​​​ក្រុម​ក​​​​​​​​​​​​​​​​​​​​ម្មករ ប៉ុន្តែ​ទោះជា​យ៉ាងណា​លោ​​​​​​​​​​​​​​​ក​បាន​ណែ​​​​​​​​​​នាំ​ឲ្យ​ក្រុម​​​​​​​​​​ហ៊ុន​ទទួល​​​​​​​​​​​ម៉ៅ​ការ​នោះ​​​​​​​​​​​​​​​​​បាន​កែសម្រួ​​​​​​​​​​ល​ឡើង​វិញ​​​​​​​​​​ និង​ឲ្យ​ប​​​​​​​​​​ញ្ឈប់​ឲ្យ​​​​​​​​​​​​​​​​​​​​​កម្មករ​យក​លុយ​ពី​ប្រ​​​​​​​​​ជាពលរដ្ឋ​ជា​​​​​​​​​​បន្ទាន់​ចាប់​​​​​​​​​ពី​ពេល​​​​​​​​​​​​នេះ​តទៅ ៕

Image result for លោក​សាំ ពិសិដ្ឋ

ប្រភពអត្ថបទ៖ កោះសន្តិភាព

ចែករំលែក