វៀតណាម សន្យាថា នឹងឈប់ជួលដីស្រែ នៅតាមតំបន់ព្រំដែនរបស់កម្ពុជាទៀតហើយ

16468

តាកែវ​ ៖ ​នៅក្នុង​កិច្ចប្រជុំ​បូក​​​សរុប​លទ្ធផល​កិច្ចសហប្រតិ​​​​​​​​​​បត្តិការ​ឆមាស​ទី​០១ ៦​ខែ​ដើមឆ្នាំ​២០១៨​នឹ​​​​​​​ង​លើក​ទី​សដៅ​ការងារ​ប​​​​​​​​​​​​​​​​​​ន្ត​ឆមាស​ទី​២​រវាង​ខេត្ត​តាកែវ​និ​​​​​​​​​​ង​ខេត្ត​អាងយ៉ាង​​​​​​​​​​​នៅ​ទីក្រុង​ឡុង​​​​​​​​​​​សៀង ខេត្ត​អាន​​​​​​​​​​​យ៉ាង សាធា​​​​​​​​​​​​​​​​​​រណរដ្ឋ​សង្ក​ម​និយម​វៀតណាម នៅ​រសៀល​​​​​​​​​​ថ្ងៃ ពុធ ទី ២៩ ខែ សីហា​​​​​​​​​​​​​​​​​​ ឆ្នាំ ២០១៨​នេះ អាជ្ញាធ​ខេត្ត​​​​​​​​​​​ទាំង​២​បា​​​​​​​​​​​​​ន​ធ្វើ​ការ​​​​​​​​​​​​​​​​​សន្យា​ផ្សព្វផ្សាយ​ឲ្យបាន​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​ដល់​ប្រ​ជាជន នៃ​ប្រ​ទេស​ទាំង​ពីរ​មិនឲ្យ​មា​​​​​​​​​​ន​សកម្មភា​​​​​​​​​​​​​​​​​​​ព​ជួល​ដី​នៅ​តាម​តំបន់​ព្រំដែន​​​​​​​​​​​​​​​​​​​​​​​​​​​ជាដាច់ខាត​។​

ថ្លែង​នៅ​ចំពោះមុខ​អា​​​​​​​​​ជ្ញាធ​ខេត្ត​អាន​យ៉ា​​​​​​​​​​ង ឯកឧត្តម អ៊ូច ​​​​​​​​​​​​​​​​​ភា អភិបាលខេត្ត​តាកែវ​​​​​​​​​​​​បាន​ថ្លែងថា ​​​​​​​​​​​​​​​​កន្លងមក​អាជ្ញាធ​ខេត្តតាកែវ​បាន​ធ្វើ​ការណែនាំ​ដល់​អភិបា​​​​​​​​​​លក្រុង ស្រុក​នៅ​ជាប់​ព្រំដែ​​​​​​​​​ន​ឲ្យ​ណែនាំ​ដល់​ប្រ​​​​​​​​​​​​​​​​ជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ដី​ជាប់​ព្រំដែន​មិន​ឲ្យ​ជួល​ដី​ឲ្យ​ជនជាតិ​​​​​​​​​​​​វៀតណាម​ធ្វើ​នោះ​​​​​​​​​​ទេ ក៏​ប៉ុន្តែ​កិច្ចការ​នេះ​​​​​​​​​​​មិន​អាច​សម្រេ​​​​​​​​​​​​​​​​​​ចបាន​ជោគជ័យ​នោះ​ទេ បើសិនជា​គ្មាន​ការចូលរួម​ពី​​​​​​​​​​​​អាជ្ញាធ​ខេត្ត​អាន​​​​​​​​​​យ៉ាង​ប្រទេស​វៀត​​​​​​​​​​ណាម​ជួយ​ផ្សព្វ​​​​​​​​​​​​​​​​​​ផ្សាយ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​កុំឲ្យ​ចូល​មក​ជួល​ដីស្រែ​​​​​​​​​​របស់​ប្រជាពលរដ្ឋ​​​​​​​​​​​​​​​​​​កម្ពុជា​នៅ​ជាប់​ព្រំ​​​​​​​​​ដែន​។ ហើយ​ប​​​​​​​​​​ញ្ហា​ជួល​ដី​​​​​​ស្រែ​នៅតាម​តំបន់​ព្រំដែន​នេះ​នាយករដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ​ក៏​​បាន​ធ្វើ​ការ​​ណែនាំ​ដល់​អាជ្ញាធ​​​​​​​​​​ខេត្ត​នៅ​ជាប់​ព្រំ​​​​​​​​​​​​​​​ដែន​ឲ្យធ្វើ​ការណែនាំ​ពលរដ្ឋ​ប្រទេស​ទាំង​​​​​​​២​ពី​បញ្ហា​ជួល​ដី​​​​​​​​​​​នៅតាម​បណ្ដោយ​ព្រំដែន​នេះ​ដែរ​។​

នៅក្នុង​កិច្ចប្រជុំ​នោះ​ឯកឧ​ត្តម អ៊ូច ភា ក៏​បាន​ជ​ម្រុញ​ឲ្យ​អាជ្ញាធ​ខេត្ត​អា​​​​​​​​​ន​យ៉ាងប្រទេ​ស​​​​​​​​​​វៀតណាម​​​​​​​​​​​​​​​​​​​​ជួយ​ទប់ស្កាត់​ចំពោះ​បទល្មើស​ឆ្លង​ដែន​ជា​ពិសេស​ប​​​​​​​​​​ទល្មើស​ជួញដូរ​មនុ​​​​​​​​​​ស្ស​និង​ការជួ​​​​​​​​ញដូ​គ្រឿងញៀ​​​​​​​​​​​ន​នៅតាម​តំ​​​​​​​​​​​​​​​​​​​​​​​​បន់​ព្រំដែន ដែល​កន្លង​មក​បញ្ហា​ជួញដូ​កញ្ឆា​ឆ្លងកាត់​​​​​​​​​​​តាម​ព្រំដែន​រវា​​​​​​​​​​​​​​​ង​ប្រទេស រវាង​ខេត្ត​ទាំង​២​។​

ឆ្លើយតប​ទៅ​និង​ការ​​​​​​​​​​​លើកឡើង​របស់​អភិបា​​​​​​​​លខេត្ត​តាកែវ​​​​​​​​​​​​​​​​​​ ឯកឧត្តម ហ្វៀង ប៊ិញ​ថាញ់ ប្រធា​​​​​​​​​​​​​​ន​គណម្មាធិការ​ប្រជាជន​ខេត្ត​អានយ៉ាង បានធ្វើការ​សន្យា​​​​​​​​​​ថា​និង​ណែនាំ​ឲ្យ​អា​​​​​​​​ជ្ញាធ​ជាប់​ព្រំដែ​​​​​​​​​​ន​ជាមួយ​ខេត្ត​​​​​​​​​​​​​​​​​​​​​តាកែវ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​​​​​​​​​​​បាន​ទូលំ​ទូលាយ​ដល់​​​​​​​​​​​ប្រជាជន​​​​​​​​​​វៀត​ណា​​​​​​​​​​ម​​នៅ​តា​​​​​​​​​​ម​ព្រំដែ​​​​​​​​​​ន​មិ​​​​​​​​​​​នឲ្យ​ចូល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពី​ជួល​ដី​​​​​​​​​​​ស្រែ​ពី​ប្រជា​​​​​​​​​​​​​​​​​​ពលរដ្ឋ​កម្ពុជា​នៅ​តាម​តំប​​​​​​​ន់​ព្រំដែន​។​

ដោយឡែក​ពាក់ព័ន្ធ​ទៅ​និ​​​ង​ការទប់ស្កាត់​បទល្មើ​​​​​​​​​​ស​ឆ្លងដែន ខាង​​​​​​​​​​ភាគី​វៀតណាម​បា​​​​​​​​​​​​​​​​​​​នធ្វើការ​សន្យា​ថា​​​​​​​និង​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា​​​​​​​​ក្នុង​ការទប់ស្កាត់​បទ​​​​​​​​​ល្មើស​ឆ្លងដែន​គ្រ​​​​​​​​​ប់​ប្រភេទ​ជាពិសេ​​​​​​​​​ស​បទល្មើស​ជួ​​​​​​​​​​​​​​​​​​​​ញដូ​មនុស្ស​និង​ជួញដូ​គ្រឿង​​​​​​​​​​​ញៀន​ខុ​​​​​​​​សច្បាប់ ដើម្បី​​​​​​​​​ធ្វើ​យ៉ាងណា​ប្រែក្លា​​​​​​​​យ​​​​​​​​​តំបន់​ព្រំដែន​រវាង​​​​​​​​​​ខេត្ត​ទាំង​២​ទៅ​​​​​​​​​​ជា​ព្រំដែន​ស​​​​​​​​​​​​​ន្តិភាព សាម្គីភាព មឹត្តភាព និង​​​​​​​​​មាន​កិច្ចស​​​​​​​​ហការ​លើ​​​​​គ្រប់​វិស័យ​៕

ប្រភពអត្ថបទ៖ CEN

ចែករំលែក