សិស្ស​ប្រុស​ស្រី​សម្រុក​ទៅ​បន់ស្រន់​លោកតា​ពញា​ខ្មៅ​ឱ្យ​ប្រលង​បាក់​ឌុ​ប​ជាប់

1920

ខេត្តកណ្ដាល ៖ នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ មាន​សិស្ស​ប្រុស​-​ស្រី​ដែល​ត្រូវ​ប្រឡង​បាក់​ឌុ​ប​ច្រើន​នាក់​ប្រដាប់​ដោយ​ទៀន ធូប ផ្កា បាន​នាំ​គ្នា​ទៅ​បន់ស្រន់​លោកតា​ពញា​ខ្មៅ ហៅ​លោកតា​ខ្មៅ នៅ​រង្វង់​មូល​តា​ខ្មៅ ខេត្តកណ្ដាល ដើម្បី​សុំ​ឱ្យ​លោកតា​ជួយ​ពេល​ប្រឡង​បាក់​ឌុ​ប​បាន​ជាប់ ។

លោកតា​ម្នាក់​ដែល​នៅ​មើល​ការ​ខុស​ត្រូវ​នៅ​រង្វង់​មូល​លោកតា​ខ្មៅ​ប្រាប់​ឱ្យ​ដឹង​ថា ជា​រាង​រាល់​ឆ្នាំ​មុន​ពេល​ប្រឡង​បាក់​ឌុ​ប​២​ទៅ​៣​ថ្ងៃ ពិសេស​មុន​ប្រឡង​មួយ​ថ្ងៃ​តែងតែមាន​សិស្ស​ដែល​ត្រូវ​ប្រឡង​បាន​នាំ​គ្នា​មក​បន់ស្រន់​លោកតា​ពញា​ខ្មៅ ហៅ​លោកតា​ខ្មៅ ដែល​អ្នក​មក​បន់ស្រន់​សុទ្ធតែ​មាន​ជំនឿ​ថា លោកតា​ខ្មៅ​ជួយ​ឱ្យ​ប្រឡង​ជាប់ ។ ចំណែក​ឆ្នាំ​នេះ​ក៏​នៅ​តែ​មាន​សិស្ស​ច្រើន​នាក់​បាន​មក​បន់ស្រន់​លោកតា​ខ្មៅ ពិសេស​មុន​ប្រឡង​មួយ​ថ្ងៃ​ចាប់តាំងពី​ព្រឹក​ដល់ ល្ងាច​មាន​សិស្ស​ច្រើន​នាក់​បាន​បន្ត​មក​បន់ស្រន់​ដែល​សិស្ស​មក​បន់​មាន​កាន់​ទៀន ធូប ផ្កា ។

សិស្ស​ស្រី​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​គាត់​បាន​មើល​ឈ្មោះ​ប្រឡង​នៅ​លា​លា​វិទ្យាល័យ ហ៊ុន​សែន​តា​ខ្មៅ​រួច​ហើយ​នោះ​បាន​បបួល​មិត្តភក្ដិ​មក​បន់ស្រន់​លោកតា​ខ្មៅ​ព្រោះ​ល្បី​ថា​លោកតា​ខ្មៅ ពូកែ​ស័ក​សិទ្ធិ​ណាស់ បើ​បន់ស្រន់​ចង់បាន​អ្វី​តែងតែបាន​សម្រេច​ដូច​បំណង ។ គាត់​មក​បន់​នេះ​គឺ​សុំ​ឱ្យ​ប្រឡង​បាក់​ឌុ​ប​ជាប់ ។ បើ​ទោះ​បែប​ណា​គាត់​បញ្ជាក់​ថា បើ​ទោះបី​មក​បន់ស្រន់ ក្តី​ការ​បន់ស្រន់​នេះ​គ្រាន់តែ​ជំនឿ​មួយ បន្ទាប់​សន្សំ​ធ្វើ​ឱ្យ​មាន​ទំនុកចិត្ត បន្ថែម​ពេល​ប្រឡង​ប៉ុណ្ណោះ សំខាន់​នោះ​គឺ​ពេល​ប្រឡង​គឺ​ទំនុកចិត្ត​សំខាន់ គឺ​ការ​ខិតខំ​ប្រឹងប្រែង រៀនសូត្រ គ្រប់មុខ​វិជ្ជា ឱ្យ​ចេះ​ចាំ​មុន​ពេល​ប្រឡង គឺ​មាន​សង្ឃឹម​ប្រឡង​ជាប់ ៕

ចែករំលែក