កីឡាករកម្ពុជា និងឥណ្ឌូនេស៊ី ជេរម្រាយគ្នាផ្អើលពេញ​​កីឡដ្ឋានជាតិម៉ាឡេស៊ី

21722

គ្រាន់តែបញ្ចប់ការប្រកួតភ្លាម កីឡាករកម្ពុជា និងកីឡាករឥណ្ឌូនេស៊ីបានបើកការប្រយុទ្ធថ្មីមួយទៀតគឺវ៉ៃគ្នាយ៉ាងប្រទាញប្រទង់ ដោយអត់ទ្រាំពុំបានទៅនឹងកីឡាកររបស់ប្រទេសឥណ្ឌូនេស៊ី ដែលបានលេងទាត់បាល់​មានភាពកាចសាហាវ ប្រហែលទៅនឹងកីឡាប្រដាល់ទៅហើយ ធ្វើអោយកីឡាករកម្ពុជាអត់ទ្រាំពុំបានទៅនឹងចរិតឃោលឃៅបែបនេះ។

សម្លេងជេរប្រមាថ បានបន្លឺឡើងខ្ទរខ្ទារពេញកីឡដ្ឋានរបស់ប្រទេសម៉ាឡេស៊ី ដោយពាក្យអសុរស តួយ៉ាងដូចជាពាក្យ អាចុយម្រាយ អាថោក អាអាចម៌ អាសំគិសជាដើម។ មិនត្រឹមតែកីឡាករកម្ពុជានោះទេដែលអត់ទ្រាំនឹងទង្វើអសីលធម៌របស់កីឡាករឥណ្ឌូនេស៊ី សូម្បីតែលោកលី ដែលជាជំនួយការគ្រូបង្វឹកកីឡាករកម្ពុជាក៏ហក់លោតមកជួយជេរ​កីឡារករខ្មែរដែរ។

ការផ្សាយបន្តផ្ទាល់របស់ស្ថានិ៍យទូរទស្សន៍ហង្សមាស ក៏ត្រូវបានផ្អាកសកម្មភាពភ្លាមៗដែល ដោយមើលឃើញនូវរូបភាពមិនសមប្រកបយ៉ាងនេះ ជំនួយដោយពិធីករបុរសទាំងពីរធ្វើអត្ថាធិប្បាយសម្រួលចិត្តអ្នកទស្សនាទៅវិញ ក្នុងលទ្ធផលកម្ពុជាចាញ់ប្រទេសឥណ្ឌូនេស៊ី២ទល់នឹង០៕

សកម្មភាពប៉ះទង្គិចគា្នចុងម៉ោងយាយតាមត្រង់មិនមែនកាន់ជេីងប្រទេសខ្លួនឯងទេប្រកួតថ្ងៃនេះឥណ្ណូនេសីុលេងកាចគួរសម #MegaSportNews + (Y)

Posted by Mega Sports Fan Club + on Thursday, 24 August 2017

Trollលេង

ចែករំលែក