ក្រុមហ៊ុនមួយដ៏ល្បី បង្ហាញការសោកស្តាយ ដែលព្រះពុទ្ធសាសនា មានសាវ័ក​ជាជនប្រមឹក

105266

លោកសាន្ត ប៊ុនធឿន ចាងហ្វាងកាសែត​សម្លេងស្នេហា​ជាតិ ត្រូវបាន​លោក ចន ប្រុស ដែលជា​ប្រធាន​​ក្រុមហ៊ុនមួយដ៏ល្បី​​នៅក្នុងទីផ្សា​រ​ប្រទេស​កម្ពុជា បានប្រតិកម្មយ៉ាង​​ខ្លាំងក្លា​ទាក់​ទងទៅ​​នឹង រូបភាព​​មួយសន្លឹក​​ដែលមាន​ផលប៉ះពាល់​​ដល់វិស័យ​ព្រះពុទ្ធសាសនា​កម្ពុជា។​ ការប្រតិកម្មធ្វើឡើង​កាល​ពីពេលថ្មីនេះ ក្រោយ​លោកសាន ប៊ុនធឿន បង្ហោះ​រូបខ្លួន​កាលនៅ​ជាអ្នកបួស។

លោកសាន្ត ប៊ុនធឿន ត្រូវបានមហាជនអ្នកនិយ​មប្រើប្រាស់បណ្តាញ​សង្គមហ្វេសបុក ស្គាល់ជាអ្នកកាសែត​ប្រមឹក ចូលចិត្ត​ផឹកស៊ី ស្រវឹង​ជេរគេ ជេរឯង រហូតបានទទួល​រហ័ស​នាមថាលោកជួបផឹក។ ការបង្ហាញ​ខ្លួនឈាន​ជើងចូលជ្រកក្នុង​វិស័យព្រះពុទ្ធ​សាសនា តាមរយៈរូបថត​មួយសន្លឹក​ក្នុងសភាព​ជាសង្ឃគ្រង​ដោយស្បង​ជីវនេះ​ហើយ ធ្វើឲ្យអត់ទ្រាំពុំបាន ទើប​លោក​ច​ន ប្រុស បានសើច​ចំអកថា “កុំជេ អាចំគួតម្នាក់នេះថា អាប្រមឹក សាន្ត ប៊ុនធឿន ប្រយត្ន័គេចោទថាយើងមើលងាយព្រះសង្ឃ និងមើលងាយសាសនា។” 

មិនថែម​ប៉ុណ្ណោះ លោកបានបង្ហាញ​អារម្មណ៍​សោកស្តាយជា​ខ្លាំង ដែលវិស័យ​ព្រះពុទ្ធ​សាសនា​កម្ពុជា មានសាវៈជាជនប្រមឹក ស្រវឹង​​ខួបគ្មាន​ស្គាល់ថ្ងៃយប់​សោះ​នោះ “ឱព្រះពុទ្ធ អើយហេតុអ្វីក៏អភ័ព្វម្លេះដែលមានអាប្រមឹកនេះជាសាវៈ ឬមួយគិតថាវាអាចកែខ្លួនបានដូច អង្គីមា ???”

ប្រធាន​ក្រុមហ៊ុនដ៏ធំ​មួយនេះ បានបញ្ជាក់​ពីមូលហេតុ​ដែលនាំ​ឲ្យតម្លៃព្រះពុទ្ធសាសនា​នៅកម្ពុជា​ធ្លាក់ចុះដោយសា​រ​តែមាន​ជនប្រភេទ​នេះច្រើន​ ដែលកំពុង​កេងប្រវ័ន និងជ្រក​ក្រោមស្លាក​ស្ថាប័នមួយ​ដែលប្រជាពលរដ្ឋ​ចាត់ទុកថាជាទីសក្ការៈ​បូជា ស្អាតស្អំ។ លោកថា មិនបាច់សង្ស័យទៀតទេថា ហេតុអ្វីបានជាតម្លៃរបស់ព្រះពុទ្ធសាសនាមានការធ្លាក់ចុះនៅក្នុងសង្គមខ្មែរ៕

Image result for សាន ប៊ុនធឿន