លួចបទពីដើមស្រែកច្រៀងឡូឡា ទ្រាំមិនបានភរិយាកវីគង្គ ប៊ុនឈឿន ជិះយន្តហោះមកប្តឹង(មានវិដេអូ)

12854

បទចម្រៀងសម័យដើម​ដែល​​​​​​​​​​​​​ជាស្នាដៃនិពន្ធរបស់ម្ចាស់ក​​​​​​​​​​​​​​​​​​​​​​វីស្ទឹងសង្កែ គង្គ ប៊ុន​​​​​​​​ឈឿនគឺ​​​​​​​​​​បទ«នឹកភូមិ​ភ្នំធំ»ត្រូវ​បានក្រុមហ៊ុនផលិត​កម្មសាន់ដេ​​យកទៅ​​​​​​​​​​​​កែខៃក្រឡៃអស់​​​​​​​​​ភាពដើ​​​​​​​​​​ម ហើយ​​​​​​​​​ថែម​​​​​​​​​​​​​ទាំងអួតថា​​​​​​​​​​​​​និពន្ធដោ​​​​​​​​​​​​យខ្លួនឯ​​​​​​​​​​ង​​​ថែមទៀតនិងឲ្យនាយ​ចឺមស្រែកច្រៀង​​អាឡេ អាឡូ ចង់​​​​​លានក្រសា​​​​​​​​​​​​​​លគូទ ធ្វើឲ្យមា​​​​​​​​​​នការរិះគ​​​​​​​​ន់ពីម​​​​​​​​​ហាជន​​​​​​​​​​យ៉ាង​​​​​ចាស់ដៃទៀតផង ជាមួយគ្នានេះ​ក្រុមគ្រួសា​​​​រលោ​​​​​​​​​​​​​​​កគង្គ ប៊ុនឈឿនបា​​​​​​​​​នចេ​​​​​​​​​​ញ មុខមក​​​​​​​​​​តតាំង​​​​​​​​​​តាមផ្លូវច្បាប់​ហើយ ។

មកដល់ពេលនេះ ភរិយាក​​​​​​វីម្ចាស់ស្ទឹងសង្កែ គង្គ ​ប៊ុនឈឿន គឺលោ​​​​​​​កស្រីតា​​​​​​​​​ត គឹមលន​​​​​​​​​​​​​​ បានធ្វើដំណើ​​​​​​​​​រម​​​​កដល់ប្រទេសកម្ពុ​ជាហើយកា​លពីព្រឹកថ្ងៃទី​​​​​​​​​​១៥ខែ​​​​​​​​​​​​​​មីនាឆ្នាំ២០​​​​​​​​​​១៩នេះ​​​​​​​​​​។ ដំណើរ​​​​​​​​មកទឹកដី​​​​​​​​​​កំណើតរ​​​​​​​​​បស់លោ​​​​​​​​​​​​កស្រីលើក​​​នេះក្រៅពីការមកសា​កសួរសុខ​ទុក្ខសាច់ញាតិ លោកស្រីក៏មា​នបំណ​​​​​​ងត្រៀម​​​​​​​​​​ដោះស្រាយតា​​​​​​​​​​​មផ្លូវច្បាប់ជា​​​​​​​​​​​មួយផ​​​​លិតកម្មសាន់ដេ ដែលបា​នយកបទ​​​​ចម្រៀងដែ​​​​​​​​​​​​​​​លជាស្នាដៃនិពន្ធរប​​​​​​​​​​​​​​​ស់ស្វាមី​​​​​​​​​លោកស្រីនិ​​​​​​​​​ង មា​​​​​​​​​​​​​​​​​​​នកម្មសិទ្ធបញ្ញា យ​​​​​​​​​​កទៅ​​​​កាឡៃឲ្យនាយចឺមស្រែកជំទា​​​​​​លច្រៀង​​​​​​​​​​អាឡូអាឡា តាម​​​​​​​​​ទំនើង​​​​​​​​​​​ចិត្តស្ទើរដា​​​​​​​​ច់បំព​​​​​​​​​​​​​​​​​ង់ ក ក្មេងប្រុស​ម្នាក់នេះ ។

គេចាំបានថា ​ថ្មីៗនេះនា​​យចឺម ​​​​​​​​​​​​​​​​​​​​បានចេញបទ «អូន​​​ជាអ្នកមា​​នសមអ្នកមានដូចគ្នា» ដោ​យកាឡៃយ​កលំនាំតាមបទមរតកដើមរបស់​ កវីម្ចាស់ស្ទឹង​​​​​​​​​​​​​​​សង្កែ គង្គ ​​​​​​​​​ប៊ុន​​​​​​​​​​ឈឿន គឺ​​​​​​​​​​​​​​បទ «នឹកភូមិភ្នំធំ»ដែ​លច្រៀង​​​ដោយ ​​​​​​​​​​លោ​​​​កស្រី រស់ សិរីសុទ្ធា នោះនាំឲ្យមា​នប្រតិកម្មយ៉ា​​​​​​​​​ងខ្លាំង​​​​​​​​​​ពីទស្ស និកជន​មួយចំនួនរួមទាំ​​​​​​​​​ងសាច់​​​​​​​​​​​​​ញាតិម្ចាស់​​​​​​​​​​​​​កវីរូប​​​នេះផងដែរ។ ក្រុមគ្រួសារ​សពកវី​​​​​​​​​​គង្គ ប៊ុនឈឿន​​​​​​​​​​​​ត្រៀមស្នើសុំទៅកាន់នាយ​​​​​​​​​​កដ្ឋានក​​​ម្មសិទ្ធបញ្ញា​ ដើម្បីដោះ​​​​​​​ស្រា​​​​​យការលួចចម្លង និង​កាឡៃបទ​​​​ចម្រៀង​​​​​​​​​ដោយគ្មាន​​​​​​​​​ការ​​​​​​​​​​​​អនុញ្ញាតិ​​​នេះ។

លោក មុត ថារី ដែល​ជាអ្នកដឹកនាំ​​​រឿងជើង​​​​​​​​ចាស់​​​​​​​​​​​​​​​​​​​​និងត្រូវជាកូនប្រសា​​​​​​​​​​​​​ររបស់អ្នក​​​​​​​​​​​​​​​​ស្រី តាត គឹ​​​​​​​​មលន ​​​​​​​​​​​​​​​​​បា​​​​នបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន​ថា ម្តាយក្មេករប​​​​​ស់លោក​​​​​​​​​​បាន​​​​​មកកាន់​ទឹកដីកម្ពុជាគឺមកដំ​ណើរកម្សាន្តជួប​ជុំសាច់ញាតិផង និង ដោះស្រាយ​រឿងរ៉ាវចម្រូង​ចម្រាសខាង​លើផ​​​​​​​​​​​​ង ដែរ។ លោ​​​​​​​​​​កបន្តថា ប​​​​​​​​​​​​ទចម្រៀងខាងលើ​​​​​​​​​​ជា​​​​​បទមានកម្មសិទ្ធបញ្ញា ហើយយ​ក​​​​​​​ទៅច្រៀងឡើង​​​​​​​​​​វិញគឺ​​​​​​​​​​​​​​​យកធ្វើអាជី​​​​​​​​​​​​​​វកម្មតែម្តង ​​​​​​​​​​​​​ដោយគ្មានកា​​​​​​​​រអនុញ្ញាតិ ។

ជុំវិញប្រតិកម្មតប​យ៉ាងណា​ពីសំណា​​​​​​​​ក់ផលិ​​​​​​​​​តកម្មសាន់ដេ​​​​​​​​​នោះ គេនៅ​​​​​​​​​​មិនទាន់បា​​​​​​​​​នដឹង​​​​​​​​​​​​នៅឡើយទេ​​​​​ ប៉ុន្តែលោក មុត ថារី សង្កត់ធ្ងន់ថា​ចង់​​​​​​ឲ្យក្រសួង​​​​​​​​​មាន​​​​​​​​​​ដំណោះ​​​​​​​​​​ស្រាយ​​​​​​​​​សមស្រប​​​​​​​​​​ណាមួ​​​​​​​យ ។ លោក​ថាករ​ណីនេះ​​​​​​​​​​​​ក៏ជា​​​​​​​​​​​​​​​​​​​​គំរូល្អមួ​​​​យដែរសម្រាប់មនុស្សខ្មែរទូទៅ​ដើម្បីជាកា​​​រលើកទឹ​​​​​​​​​​​​​​​​កចិត្តដ​​​​​​​​​ល់អ្នកមា​​​​​​​​​នស​​​​​​​​​​​​មត្ថភាពក្នុងកា​​​​​​​​​​​​​​របង្កើតថ្មីព្រោះងា​​បើអ្នក​​​​​បង្កើតថ្មីខិតខំស្ទើរស្លាប់​ប៉ុន្ដែត្រូវគេលួ​​​ចមក​​​​​​​​​​​កែធ្វើអាជី​​​​​​​​​​វកម្មដោ​​​​​​​​​​យស្រួលៗ​​​​​​​​​បែបនេះ​​​​​​​​​​​​​តើអ្នកប​​​​​​​​​​​ង្កើតថ្មីមា​​​​​​​​​នទឹក​​​​​​​​​​​​​​​​​​​​ចិត្ត​​​​ណាធ្វើទៀត ។ លោក សំណូមព​រឲ្យស្ថាប័នពាក់​​​​​​​​​​ព័ន្ធជួយពិ​​​​​​​​​​​និត្យការលួ​​​​​​​​​​​​​​​​ចចម្លងស្នា​ដៃមួយ​​ចំនួន​​​​​​​​​​​​​​​​ផ្សេងទៀត​​​​​​​​​ដែល​​​​​​​​​ត្រូវបា​​​​​​​​​​​​នគេបំពានផ​ងដែរ។

ទោះជាយ៉ាង​ណាប្រភព​​​​​​​​​​​ក្រៅផ្លូវការបា​​​​​​​​​​នបញ្ជាក់​​​​​​​​​​​ថា ក្រោយមា​​​​​​​​​​​នប្រិត​​​​​​​​​​​​​កម្មភ្លាមៗ ផលិតក​​​​​​​​​​​​​​​ម្មសាន់​​​​​​​​​ដេមិន​​​​​​​​​​បា​​​​នលុបចេញនូវបទចម្រៀងរបស់​នាយចឺម ចេញពីបណ្តាញសង្គ​ម ឬChanel ប​ណ្តាញYouTu​​​​​​​​​be ទេ ប៉ុន្តែក្រោយ​មានការរិះគន់និងមានការព្រមា​នធ្ងន់ៗទើប​​​​​​​​​​​ផលិតកម្មសម្រេច​​​​​​​​​​​លុបប​​​​​​​​​​​​ទចម្រៀងមួយនេះ​​​​​​​​​ចេញ។ ​​​​​​​​​​ប្រភព​​​​​​លើកឡើងដែរថា ពេលនេះផលិតកម្មបាននឹ​ងកំពុង​​ព្យាយា​​​​​​​​​មស្វែងរក​​​​​​​​​​​​​​ការសម្រប​​​​​​​​​​​​សម្រួល​​​​​​​​​​​ក្រៅផ្លូវកា​​​​​​​​​​រណា​​​​​​​​​​មួយ​​​​​​​​​​​​ជាមួយក្រុមគ្រួសារកវី គង្គ ប៊ុនឈឿនផងដែរ។

គួរបញ្ជាក់ដែរថា ​នាយ ចឺម បានប​​​​​ញ្ចេញបទ​​​​​​​​​​ចម្រៀងថ្មីមានចំ​​​​​​​​ណងជើងថា” អូនជាអ្នកមាន​សមនឹងអ្នក​មានដូចគ្នា” ដែលគេស្គាល់ថា​បានច្នៃបទ​​​​​ចម្រៀងមរត​​​​​​​​​​​​​កដើមនិពន្ធដោ​​​​​​​​​យ លោក​​​​​​​​​​​​​ គង្គ ប៊ុនឈឿន ​​​​​​​​​​និងជា​​​​​​​​សំនៀងដើមរបស់អ្នកស្រី រស់ សេរីសុទ្ធា មាន​ចំណងជើងថា “​​​​​​​នឹកភូមិភ្នំធំ” ប៉ុន្តែក្រោ​យកែលប់ខ្លឹម​សារចាស់​​​​​​​​​យកតែ​​​​​​​លំនាំបទដើម និងសាច់ភ្លេចខ្លះៗហើយ ផលិតក​ម្មមួយនេះមិនបា​​​​​​​​​​​​​នរក្សាឈ្មោះជា​​​​​​​​​​​​​បទចម្រៀងម​​​​​​​​​​រតកដើម​​​​​​​​​​​​នោះទេ​​​​​ដោយ ដាក់ឈ្មោះអ្នក​និពន្ធបទ​​​​​​​​​​​​​​ចម្រៀងថ្មី រហូត​​​​​​​​​​នាំឲ្យមា​​​​​​នប្រតិកម្ម និងមតិ​លើកឡើងចម្រូងច​​​​​​​​​ម្រាសមួ​​​​​​​​​​​​យចំនួន​​​​​​​​​​ហើយពេលនេះភរិយារបស់​លោក​​​គង្គ ប៊ុន​​​​​​​​​​​ឈឿន​​​​​​​​​​បាន​​​​​​​​​​​​​​ចេញមុខប្ដឹងដោ​​​​​​​​​​យផ្ទាល់​​​​​​តែម្ដង ៕

photo_2019-03-15_16-17-13

photo_2019-03-15_16-17-16

photo_2019-03-15_16-17-19

photo_2019-03-15_16-17-20

ចែករំលែក