កម្ពុជាគ្មានច្បាប់ប្រហារជីវិតទេ តែហេតុអ្វីតុលាការសម្រេច ប្រហារជីវិតមាន់ទាំង៩២ក្បាល តើគ្នាខុសអ្វី?

936

សាធារណ​ជន​បាន​នាំ​គ្នា​រិះគន់ ជុំវិញ​ចំណាត់​ការ​របស់​តុលាការ ក្នុង​ករណី​បង្គាប់​ឲ្យ​កម្ទេច​មាន់​ជល់​៩២​ក្បាល តាម​រយៈ​ការ​អារ​ក​សម្លាប់ ដែល​មាន់​ទាំងនេះ ទើប​បង្ក្រាប​បាន​កាល​ពី​ពេល​ថ្មីៗនេះ​នៅ​ឃុំ អរិយក្សត្រ​ ខេត្ត​កណ្ដាល។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា ការ​រិះគន់​មាន​ចាប់​តាំង​ពីបញ្ញវន្ត រហូត​ដល់​ពលរដ្ឋ​សាមញ្ញ ដែល​ប្រតិកម្ម​ទាំង​នេះ ធ្វើ​ឡើង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេស​បុក។ ប៉ុន្តែ​យ៉ាង​ណា​ក៏ មន្ត្រី​តុលាការ​អះអាង​ថា អ្វី​ដែល​ខ្លួន​បាន​ធ្វើ​គឺ​មាន​មូល​ហេតុ។

Image result for មាន់ជល់

សំណួរ​ជា​ច្រើន​បាន​ចោទ​សួរ​ថា តើ​មាន់​ខុស​អ្វី? នៅ​កម្ពុជា​មាន​ទោស​ប្រហារ​ជីវិត​ហើយ​ឬ?សម្លាប់​មាន់​ដើម្បី​បំភ័យ​សត្វ​សេក ឬ​យ៉ាង​ណា? មាន់​អាច​នាំ​គ្នា​បាតុកម្ម​បង្អត់​អាហារ​ដើម្បី​តវ៉ា​នឹង​ទោស​ប្រហារ​ជីវិត​នេះ? នេះ​គឺ​ជា​ការ​ចោទ​សួរ​របស់​សាធារណ​ជន លាយ​ឡំ និង​ការ​រិះគន់​ដែល​ធ្វើ​ឡើង​តាម​រយៈ​បណ្ដាញ​សង្គម។ បន្ថែម​លើ​នេះ ក៏​មាន​ដែរ ការ​ដាក់​រូបភាព​ធៀប​រវាង​ការ​ថែ​រក្សា​មាន់​ជល់​នៅ​ប្រទេស​គេ និង​ការ​អារ​ក​សម្លាប់​មាន់​ជល់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ មន្រ្តី​តុលាការ​ខេត្ត​កណ្ដាល​បាន​និយាយ​ទៅ​តាម​ដីកា​សម្រេច​របស់ខ្លួន​ថា មូល​ហេតុ​ដែល​ឈាន​ដល់​ការ​កម្ទេច​មាន់​ជល់​៩២​ក្បាល​នេះ គឺ​មាន​ការ​លំបាក​នៅ​ក្នុងការ​ថែ​រក្សា ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​ថែ​ទាំ និង​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​បទល្មើស​កើត​មាន​ជា​ថ្មី ។ ម្យ៉ាង​ទៀត​ក៏​ដើម្បី​ពន្លឿន​នីតិវិធី​នៃ​ការ​ស៊ើប​សួរ​ឲ្យ​បាន​ឆាប់​រហ័ស។

Related image

ចំណែក លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​មាន​ការ​ចម្លែក​ចិត្ត​បន្តិច​ដែរ នៅ​ពេល​ឃើញ​ករណី​នេះ​កើត​ឡើង ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​បាន​ឯកភាព នឹង​ហេតុផល​របស់​តុលាការ​ព្រោះ​តុលាការ​សម្រេច​ឲ្យ​កម្ទេច​មាន់​ចោល​នេះ គឺ​បាន​ផ្អែក​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង។

ស្រប​ពេល​មាន​ការ​ចោទ​សួរ​អំពី​ការ​បំផ្លាញ​ភស្តុតាង​ដែរ​ទេ​ជុំវិញ ករណី​អារ​ក​មាន់​នេះ? លោក​ជិន ម៉ាលីន អះអាង​ថា អាច​មាន​ការ​បក​ស្រាយ​ផ្សេង​គ្នា។ ប៉ុន្តែ​សម្រាប់​អ្នក​នាំ​ពាក្យ​រូបនេះ​គឺ មិន​បាន​បំផ្លាញ​ទេ​ព្រោះ​ថា ការ​កម្ទេច​សត្វ​មាន់​នេះ​មាន​ដីកា​សម្រេច​ពី​តុលាការ​ដោយបាន​បញ្ជាក់​ហេតុផល​យ៉ាង​ច្បាស់។ ​

គួរ​រម្លឹក​ថា ការ​កម្ទេច​ចោល​នូវ​មាន់​ជល់​ទាំង​នេះ ធ្វើ​ឡើង បន្ទាប់​ពី​ម្ចាស់​សង្វៀន​បញ្ចល់​មាន់ដែល​គេ​ដឹង​ថា ជា​ក្មួយ​ប្រសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ​ថៃ ផានី​ ត្រូវ​បាន​តុលាការ​សម្រេច​ចេញ​ដីកា ឃុំ​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ។ ករណី​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ជាប់​ពាក់​ព័ន្ធ​ចាប់​តាំង​ពី​មេឃុំ មេភូមិ អ្នក​កាសែត ផង​ដែរ៕

Image result for មាន់ជល់

Related image

Related image

Related image

Image result for មាន់ជល់

Image result for មាន់ជល់

Image result for មាន់ជល់

Image result for មាន់ជល់

Related image

Image result for មាន់ជល់

ប្រភពអត្ថបទៈ RFI

ចែករំលែក