ពលរដ្ឋនៅខេត្ត​ប៉ៃលិន ព្រួយបារម្ភ​បាត់បង់​សត្វព្រៃ ខណៈ​ហាង​ជាច្រើន លក់​ម្ហូប​ធ្វើពីសត្វព្រៃ

252

ខេត្ត​ប៉ៃលិន​៖ រហូតមកដល់​បច្ចុប្ប​ន្ន​នេះ គេ​ឃើញ​មានការ​​​បើកហាង​ល​​​​​​​​​​​​​​​​ក់​ម្ហូបអាហារ រីកដុះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដាល​ជាច្រើន គួរឱ្យកត់​​​​​​​​​​​សម្គាល់ ខណៈ​ហាង​មួយចំនួន ​​​​​​​​​​​មាន​លក់​ម្ហូប​សាច់សត្វ​​​​​​​​​​​​​ព្រៃ ដែល​ព្រាន បាននាំ​​​​​​​​​​​​​​​​គ្នា​ចូលទៅ​ដាក់​អន្ទាក់​ចាប់​នៅក្នុង​តំបន់​អភិរក្ស​។ ជាក់ស្តែង​កា​​​​​​​​​​​លពី​ជាង​១​ខែ​មុន ក្រុម​​​​​​​​​​​​​មន្ត្រី​អភិរក្ស ចុះ​ល្បាត ​​​​​​​​​​​​​​​បាន​ប្រទះឃើញ​អន្ទាក់ និង​សត្វព្រៃ​ជាប់អន្ទាក់​ងាប់ និង​រ​​​​​​​​​ស់​ជាច្រើ​​​​​​​​​​​​​ន​ក្បាល​។

ប្រជាពលរដ្ឋ ដែល​រស់នៅក្នុ​​​​​​​​​​​​ង​ក្រុងប៉ៃលិន បានឱ្យដឹងថា ​​​​​​​​​​ពួកគាត់​ពិតជា​មានកា​​​​​​​​​​​​រ ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ជីវិត​សត្វព្រៃ ដែលមាន​សេសសល់​នៅក្នុង​ដែន​​​​​​​​​​​តំបន់​អភិរក្ស ខណៈ​ហាង​ល​​​​​​​​​​​​​ក់ដូរ​ម្ហូបអាហារ​តូចធំ​ជាច្រើន ត្រូវគេ​លក់​សាច់​សត្វព្រៃ ដែល​ក្រុម​ឈ្នួ​ញ​ទិញ​​​​​​​​​​​ពី​ព្រាន ដែល​ពួកគេ​បរបាញ់ ឬ​​​​​​​​​​​​​ដាក់​អន្ទាក់​ខុសច្បា​​​​​​​​​​​​ប់ នៅក្នុង​តំបន់​អភិរក្ស​ភ្នំ​ខៀវ​។

Image may contain: 4 people, people standing, outdoor and nature

​ប្រភព​ថា សាច់សត្វ​ដែល​គេ​ប្រទះឃើញ​លក់ដូរ​នៅ​​​​​​​​​​​ក្នុង​ហាង មានដូចជា​៖ សាច់សត្វ​ខ្លាឃ្មុំ ខ្លាត្រី ខ្ទីង ប្រើស ឈ្លូស ក្តាន់ ជ្រូកព្រៃ សំពោច ពស់​​​​​ ស្ការ អណ្តើក​​​​​​​​​ ត្រកួត និង​សត្វព្រៃ​ផ្សេងៗ មួយចំនួនទៀត​។ សត្វព្រៃ​ដ៏​កម្រ​ជិត​ផុត​ពូជ​អ​​​​​​​​​​​ស់​ទៅហើយ​​​​​​​​​​​​​នោះ ត្រូវបាន​គេ​បន្ត​លួច​ដាក់​អន្ទាក់ ក្នុង​តំបន់ហាមឃាត់ ចាប់​យកទៅ​លក់ដូរ នៅតាម​ហាង ដែល​​​​​​​​​​​​​នៅក្នុង​ក្រុង​​​​​​​​​​​​ប៉ៃលិ​​​​​​​​​​​​​​​​​​​​​ន​។​

​​ហើយ​អ្នក​ខ្លះទៀត​លួច​​​​​​​​​ដឹក​តាម​ម៉ូតូ ឬ​រថយ​​​​​​​​​​​ន្ត​យកទៅ​លក់ដូ​​​​​​​​​​​ រហូតដល់​ខេត្តបាត់ដំបង ដែល​ឆ្លងដែន​តាម​ច្រក​ភូមិ​ក្រចាប់ សង្កា​​​​​​​​​​ត់​អូរ​តា​វ៉ៅ ក្រុង​​​​​​​​​ប៉ៃលិន តាមផ្លូវ​ជាតិ​​​​​​​​​​​​លេខ​៥៧ ហើយ​គេ​ក៏​ធ្លាប់​ឃើញ​សមត្ថកិច្ច ខាង​ក្រសួង​ចុះមក​ច​ង្ក្រា​ប​ចា​​​​​​​​​ប់​​​​​​​​​​​​​​​​យូរៗ ម្តង​ដែរ​។​

Image may contain: 6 people, people smiling, people standing, outdoor and nature

ក្រុម​ឈ្មួញ និង​​ម្ចាស់​ហាង ដែ​ល​លក់ដូរ​សាច់សត្វ​ព្រៃ​ទាំងនោះ​ហាក់ ដូចជា​មិនមាន​ការ​រា​​​​​​​​​​​​ងចាល​អ្វី​នោះទេ ពោលគឺ​បន្ត​លួចលាក់​ប្រព្រឹត្ត នាំគ្នា​ដាក់លក់​ឱ្យ​​​​​​​​​​​​​​ភ្ញៀវ​ទិញ​ហូប​រាល់ថ្ងៃ ខណៈដែល​​​​​មន្ត្រី​ជំនាញ ក្នុង​ខេត្ត​ប៉ៃលិន មិន​ធ្វើការ​ចុះបង្ក្រាប ឬ​ហាមឃាត់ ដល់​អ្ន​​​​​​​​​​​​​​​​​​​ក​ដែល​ប្រព្រឹត្ត​បទល្មើ​​​​​​​​​​ស​ទាំងនោះ​ឡើយ​។

លើសពីនេះ ក្រុម​ជនខិលខូ​​​​​​​​​​​ច​មិន​ត្រឹម​ត្រែ​ចាប់​សត្វព្រៃ​​​​​​​​​​​​ក្នុង​ដែន​អភិរក្ស​ប៉ុ​​​​​​​​​​​ណ្ណោះ​ទេ អ្នកខ្លះ​ឆ្លង​​​​​​​​​​​​​​​​​​​ ដែន​ទៅ​ចាប់​នៅ​ទឹកដី​ប្រទេស​ថៃ​ថែមទៀត ដែល​អាច​ប្រ​​​​​​​​​​ឈម​នឹង​គ្រោះ​​​​​​​​​​​ថ្នាក់​ដល់​អាយុជី​​​​​​​​​​​វិត បើ​ខាង​សម​​​​​​​​​​​​​​​​​​ត្ថកិច្ច​ថៃ​ឃើញ​គេ​អាច​ចាប់ ឬ​បា​​​​​​​ញ់ស​​​​​​​​ម្លាប់​នៅ​ទីនោះ​តែម្តង​៕

Image may contain: one or more people, people standing and outdoor

Image may contain: tree, plant, outdoor and nature

ប្រភពអត្ថបទ៖ ANN

ចែករំលែក