ប្រធានាធិបតីហ្វីលីពីន គម្រាមសម្លាប់នគរបាលជាង១០០នាក់ផ្ទាល់ដៃ បើរកឃើញថាមានអំពើពុករលួយ

155914

លោក រូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីនបានគំរាមសម្លាប់នគរបាលជាតិជាង ១០០ នាក់ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយ កាលពីម្សិលមិញនេះ។

នៅចំពោះមុខសារព័ត៌មានជាច្រើន និង នគរបាលប្រមាណ ១០២ នាក់ ឈរតម្រៀបគ្នានៅមុខវិមានប្រធានាធិបតី លោក ឌូតឺតេ បានស្រែកថា “អ្នកឯងពិតជាអត់ប្រយោជន៍ណាស់សម្រាប់ខ្ញុំ ហើយអ្នកឯងគឺជាឈ្លើងសង្គម។ ប្រសិនបើនៅតែបន្តបែបនេះទៀត ខ្ញុំប្រាកដជាសម្លាប់អ្នកឯងទាំងអស់គ្នាចោលហើយ។”

គេដឹងថា នគរបាលទាំងនេះត្រូវបានចោទប្រកាន់ពីបទអំពើប្លន់, ការជំរិតទារប្រាក់, ការឃុំឃាំងប្រជាជនដោយខុសច្បាប់, ការចាប់ជំរិត, ការចាប់រំលោភ និងអវត្ដមានពីតួនាទីដោយគ្មានការអនុញ្ញាតជាដើម៕

Image result for duterte

Image may contain: 6 people, people standing

Image result for duterte

 

ចែករំលែក