តុលាការ សម្រេចដោះលែងយុវជនម្នាក់វិញ ក្រោយចាប់ច្រឡំថាជាចោរឆក់ និងបានឃុំខ្លួនអស់ជាច្រើនថ្ងៃ

5032

លោក ​គង់ គាំ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរ​ង្ស៊ី ​បាន​ថ្លែង​ថា សមា​​ជិក​​គណបក្ស​​​សង្គ្រោះ​ជាតិ​ម្នាក់​មក​ពី​មណ្ឌល​ព្រៃវែង បាន​លាឈប់​ពី​គណ​បក្ស​ប្រឆាំង ទៅ​​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​ហើយ​។​

កាល​លើក​​ឡើង​នេះ​នៅ​ក្នុង​ពេល​លោក​ចូលរួម​ការ​ប្រារព្ធ​ខួប​២៦​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ក្រុង​​បារី​ស ២៣ ​តុលា​ ២០១៧​។ ការ​លើក​ឡើង​របស់​លោក​ គង់ គាំ​ ស្រប​ពេល​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ភ្លើងទៀន (​អតីត​បក្ស​សម រ​ង្ស៊ី​) និង​គណ​បក្ស​សិទ្ធិ​មនុស្ស នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែតុលា​ ឆ្នាំ​២០១៧​នេះ ​បាន​ប្រារព្ធ​រំលឹក​ដល់​កិច្ច​ព្រមព្រៀង​ទីក្រុង​បារី​ស​ (២៣​តុលា​១៩៩១-២៣​តុលា​២០១៧) ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​។

​លោក ​គង់ គាំ សមាជិក​ព្រឹទ្ធសភា មក​ពី​គណបក្ស​សមរ​ង្ស៊ី​បាន​លើក​ឡើង​ថា​៖ «​ពេល​នេះ​លោក ​ឡុ​ង ប៊ុ​ន្នី​ តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ​បើ​អ្នក​ណា​ចង់ទៅ​ទៀត ​សូម​អញ្ជើញ​ទៅ​ភ្លក់​រសជាតិ​ចុះ​»​។

លោក​បាន​លើក​ឡើង​ថា​៖ «បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ មិនមែន​ន័យ​នោះ​ទេ​»​។ ​លោក​បាន​លើក​ឡើង​ថា បើ​និយាយ​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​បារី​ស​វិញ​ សម្រាប់​កម្ពុជា​បាន​អនុវត្ត​ត្រឹមតែ​ហាសិប​ភាគរយ​ទេ​។ យោង​តាម​លិខិត​របស់​លោក​ ឡុ​ង ប៊ុ​ន្មី ​ជូន​សម្តេចតេ​ជោ ​ហ៊ុន ​សែន ​បាន​បញ្ជាក់​ថា​ សូម​ចូល​ជា​សមា​ជិក​គណបក្ស​ប្រជាជន​កម្ពុជា ​បន្ទាប់​ពី​បានដឹង​ថា ​លោក ​កឹ​ម សុខា​ ជា​ជន​ក្បត់​ជាតិ​៕