មហាអំណាចចិន កាន់តែរឹងមាំខ្លំាងជាងមុន ក្រោមការដឹកនាំ របស់លោកស៊ី ជីនពីង

392

ប្រធានាធិបតីចិន លោកស៊ី ជីនពីង ទទួលបានជោគជ័យយ៉ាង​ខ្លាំង​នៅក្នុងការដឹកនាំ ប្រទេសមហា​អំណាចទីពីរលើពិភពលោក ដោយទទួលបាន​ការ​គាំទ្រយ៉ាងខ្លាំង​​ពីសមាជិក បក្សកុម្មុយនីស្តចិន ពិសេស​គឺ​នយោបាយប្រឆាំង​អំពើពុករលួយ​​មិនរើសមុខ ។ ក្នុងពេលកាន់​​អំណាច លោកសុី បានបោស​​សម្អាតមន្ត្រីជាន់​​ខ្ពស់ពុករលួយជាង ១០០នាក់ ដោយមន្ត្រីទាំង​​នោះពីមុន មក មិនមានមេដឹក​នាំណា​​មួយអាចប៉ះ ពាល់បានឡើយ។

កត្តាទាំងនោះហើយ បានជួយឲ្យលោក សុី ជីនពីងក្លាយទៅជាមេដឹកនាំចិនអស់ មួយជីវិត ក្រោយពេលសភា ប្រជាជនចិនបានបោះឆ្នោតសម្រេចលុបចោល ច្បាប់ កំណត់អាណត្តិរបស់មេដឹកនាំ។ កាលពី ថ្ងៃទី១១ ខែមីនា សភាប្រជាជនចិន បាន បោះឆ្នោតអនុម័ត ឲ្យលុបចោលការកំណត់ពីរអាណត្តិរបស់ប្រធានាធិបតីចិន។ ជាមួយ នឹងសំឡេងគាំទ្រ ២.៩៥៨សំឡេង និង ប្រឆាំងតែ២សំឡេង សមាជិកសភាប្រជា ជនចិន បានបោះឆ្នោតគាំទ្រ កំណែទម្រង់ រដ្ឋធម្មនុញ្ញ ដែលនឹងបើកផ្លូវឲ្យលោកស៊ី ជីនពីង ប្រធានាធិបតីបច្ចុប្បន្នរបស់ចិន អាចនៅបន្តកាន់អំណាច អស់មួយជីវិត។

ជាមួយនឹងសំឡេងគាំទ្រ ២.៩៥៨ សំឡេង ប្រឆាំង២សំឡេង ហើយនិងអនុប វាទ ចំនួន៣ សភាប្រជាជនចិនបានលុបចោលមាត្រាដែលកំណត់អាណត្តិរបស់ ប្រធានាធិបតី។ ទៅតាមកំណែទម្រង់រដ្ឋ ធម្មនុញ្ញ គេបានបញ្ចូលផងដែរ ទស្សនៈ កម្មុយនីស្ត របស់លោកស៊ី ជីនពីង ទៅក្នុង រដ្ឋធម្មនុញ្ញទៀតផង ដែលនេះ ជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពុំធ្លាប់មានសម្រាប់ថ្នាក់ ដឹកនាំចិនណា ក្រៅតែពី លោក ម៉ៅ សេ ទុង។

នៅថ្ងៃអាទិត្យ គេបានបញ្ចូលផងដែរពីតួនាទីរបស់ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តទៅក្នុងរដ្ឋធម្មនុញ្ញចិន។ ចំណាត់ការនេះអាចធ្វើឲ្យគេកាត់យល់ថា អាជ្ញាធរចិននឹង អាចយកលេសបង្រ្កាប អ្នកប្រឆាំងនឹងរបប កុម្មុយនីស្ត នៅក្នុងបទចោទប្រកាន់រំលោភច្បាប់ក្នុងរដ្ឋធម្មនុញ្ញ។

តាមធម្មតាលោកស៊ី ជីនពីង អាយុ ៦៤ឆ្នាំ ត្រូវបញ្ចប់អាណត្តិទី២របស់លោក នៅឆ្នាំ ២០២៣។ ប៉ុន្តែ នៅពីរសប្តាហ៍មុន នេះ បក្សកុម្មុយនីស្តបានប្រកាសដំណឹង គួរឲ្យភ្ញាក់មើលមួយ នោះ គឺបក្សបាន សម្រេចឲ្យគេលុបចោលមាត្រាដែលមានចែងពីការកំណត់អាណត្តិប្រធានាធិបតី។ គេដឹងច្បាស់ណាស់ថា គំនិតនេះគឺចេញ មកពីលោកស៊ី ជីនពីង ព្រោះលោកជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ដែលជា តំណែងដឹកនាំកំពូលរបស់ចិន។

សកម្មជនប្រឆាំងរបស់ចិន គឺលោក ហ៊ូ ជា នៅថ្ងៃអាទិត្យ ទី១១ ខែមីនា បានប្រតិ​កម្មយ៉ាងខ្លាំងហើយបាន និយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFPថា នៅសត វត្សរ៍ ទី២១ នៅសករាជអុីនធើណេត និងសកលភាវូបនីយកម្ម មេដឹកនាំផ្តាច់ ការដូចជាម៉ៅ សេទុង បានកើតមានជាថ្មី នៅប្រទេសចិន។

នៅពេលនេះលោកស៊ី ជីនពីង មាន អំណាចកាន់តែខ្លាំងឡើង ដោយមាន ការគាំទ្រខ្ពស់ ពីសមាជិក ។នៅពេលនេះ លោកកំពុងតែបន្តយុទ្ធសាស្ត្រ ពង្រឹង អំណាច ដោយលុបចោលនូវច្បប់ មួយ ចំនួន ដែលបក្សកុម្មុយនីស្តចិន បានអនុវត្ត នៅបីទសវត្សរ៍មកនេះ។ នៅទសវត្សរ៍ឆ្នាំ ១៩៩០ បិតាកំណែទម្រង់ចិន លោកតេង ស៊ាវពីង បានបង្កើតគំរូនយោបាយមួយ ដោយបានកំណត់ឲ្យប្រធានាធិបតីចិន កាន់អំណាចតែពីរអាណត្តិ រយៈពេល ១០ឆ្នាំ។ ធ្វើដូច្នេះ គឺដើម្បី ជៀសវាងកុំឲ្យប្រទេសធ្លាក់ទៅក្នុងដៃគ្រប់គ្រងរបស់បុគ្គលផ្តាច់ការ ដូចជាលោកម៉ៅ សេទុង ដែល បានដឹកនាំគ្រប់គ្រងចិន រយៈពេល ២៧ឆ្នាំ រហូតដល់ថ្ងៃស្លាប់របស់លោកនៅឆ្នាំ ១៩៧៦។ សម្រាប់លោកតេង ស៊ាវពីង ចិនត្រូវតែដឹកនាំគ្រប់គ្រងដោយកម្លាំងរួម របស់បក្ស ដើម្បីជៀសវាងការប្រមូលផ្តុំ អំណាចលើបុគ្គលតែម្នាក់។

ទៅតាមគំរូនយោបាយរបស់លោក តេង ស៊ាវពីង ប្រទេសចិន នៅជាង៣ទស វត្សរ៍មកនេះ ជាប្រទេសប្រកាន់យករបប ដឹកនាំបែបឯកបក្ស គ្រប់គ្រងដោយបក្ស តែមួយ គឺបក្សកុម្មុយនីស្តចិន។ ទៅតាម ន័យនេះ អំណាចពិតប្រាកដរបស់លោកស៊ី ជីនពីង មិនមែនកើតចេញមកពីតំណែង ប្រធានាធិបតីទេ ប៉ុន្តែ កើតចេញពីតំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្ត និងពី តំណែងជាប្រធានគណៈកម្មាធិការកងទ័ពមជ្ឈិមបក្ស ដែលជាអំណាចកំពូលខាង កងទ័ព។

Image result for ស៊ី ជីនពីង

តាមកាសែតចិន ការលុបចោលមាត្រា ដែលចែងពីការកំណត់អាណត្តិប្រធានា ធិបតី មិនមែនមានន័យថា លោកស៊ី ជីន ពីងនឹងធ្វើជាប្រធានាធិបតីចិនអស់មួយជីវិតនោះទេ។ ម្យ៉ាងទៀត វាជាតម្រូវការចាំបាច់ ដើម្បី ធានាការរស់ឡើងវិញ សង្គមចិន។

លោកស៊ី ជីនពីង នៅពេលចូលកាន់ តំណែងជាប្រធានាធិបតីចិននៅឆ្នាំ២០១២ ធ្លាប់បាននិយាយដូច្នេះមែន ថា លោក សុបិនចង់ឃើញចិន ក្លាយជាប្រទេសមាន បាន ជាប្រទេសមហាអំណាច ទាំងសេដ្ឋ កិច្ច និងយោធា និងជាប្រទេសមោទន ភាព។ ដើម្បីសម្រេចតាមក្តីសុបិននេះ អាណត្តិដឹកនាំតែរយៈពេល១០ឆ្នាំ មិនគ្រប់ គ្រាន់នោះទេ។ លោកស៊ី ជីនពីង ចង់នៅ បន្តកាន់តំណែង ប្រធានាធិបតីលើសពី ២អាណត្តិ ព្រោះលោកចង់សម្រេចឲ្យបាននយោបាយសេដ្ឋកិច្ច ផ្លូវមួយ ខ្សែក្រវាត់ របស់ចិន នៅ ឆ្នាំ ២០៣០ ដែលនឹងនាំ ផលប្រយោជន៍សេដ្ឋកិច្ចច្រើនដល់ប្រជា ជនចិន។

Image result for ស៊ី ជីនពីង

ការប្រមូលផ្តុំអំណាចមកនៅក្នុងដៃរបស់មនុស្សម្នាក់ មិនមែនជារឿងវិជ្ជមាននោះ ទេ។ ចិន ដែលមានប្រជាជនជាង ១ពាន់ ៣រយលាននាក់ បានស្គាល់សុខសន្តិភាព បីទសវត្សរ៍មកនេះ ដោយសារតែការគ្រប់ គ្រង ដឹកនាំរួម របស់បក្សកុម្មុយនីស្តចិន។ ចិនក្រោម ការដឹកនាំផ្តាច់មុខរបស់មនុស្សតែម្នាក់ គឺលោកម៉ៅ សេទុង ធ្លាប់បាន ស្គាល់ចលាចល ម្តងហើយ កាលពីអតីត កាល។ ដើម្បីពង្រឹងអំណាចរបស់ខ្លួន ម៉ៅ សេទុង បានបង្កើតបដិវត្តន៍វប្បធម៌ ដើម្បី បោសសម្អាតក្រុមប្រឆាំងនឹងខ្លួន ក្នុងផ្ទៃ បក្ស រហូតជំរុញឲ្យមានការងើបបះបោរ ប្រឆាំងតបវិញ ពីប្រជាជន និងសមា ជិករបស់បក្ស។

គេខ្លាចថា លោកស៊ី ជីនពីងនឹងអាចធ្វើឲ្យចិន ដើរត្រលប់ថយ ក្រោយ និងអាចដើរតាមជាន់ដានចាស់ របស់ម៉ៅ សេទុង ពោលគឺមិនរារែកនឹងប្រើអំណាចផ្តាច់ការ បង្រ្កាបអ្នកដែលប្រឆាំង នឹងខ្លួន។ ការនៅក្រាញចង់កាន់តំណែងប្រធានាធិបតីគ្មានកាលកំណត់យ៉ាងដូច្នេះ នឹងអាចធ្វើឲ្យលោកស៊ី ជីនពីង ចង់ ឬមិន ចង់ ជួបប្រឈមនឹងការតវ៉ា នៅថ្ងៃណាមួយ ពីប្រជាជនចិន ដែលនៅសតវត្សរ៍ ទី២១ លែងចង់បានតទៅទៀត ការរស់នៅក្រោមការគាបសង្កត់បិទសេរីភាព របស់មេដឹក នាំផ្តាច់ការ៕

Image result for ស៊ី ជីនពីង

ប្រភពអត្ថបទ៖ នគរវត្ត

ចែករំលែក